ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
យុវជនកាកបាទក្រ​ហមកម្ពុជា​ ចុះអប់​រំផ្សព្វផ្សាយ​សុវត្ថិភាពចរាចរណ៍​ និងពិការភាពដល់សិ​ស្សានុ​សិស្ស តាមថ្នាក់រៀនដែលទើ​បចូលរៀន​ នៅស្រុក​ប្រាសាទបាគង
Fri,11 September 2020 (Time 12:48 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 11នាក់)


ខេត្តសៀមរាប៖យុវជន​កាកបាទក្រហមកម្ពុជា ចំនួន១០នាក់ ស្រី ៨នាក់ ដឹកនាំដោយអ្នកគ្រូទីប្រឹក្សា នៃវិទ្យាល័យ ហ៊ុន​សែន ស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៨រោច រោចខែភទ្របទ ឆ្នាំកុរ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានចុះ​អប់រំផ្សព្វ​ផ្សាយសុវត្ថិភាពចរាចរណ៍ និងពិការភាព ដល់សិស្សានុសិស្ស តាមថ្នាក់រៀនដែ​លទើបចូល​រៀននាសប្តាហ៍នេះ​ ដែលមានយុវសិស្សចូ​លរួមសរុបចំនួន ៥៦នាក់ ស្រី៣១នាក់។

សកម្មភាពចុះ​អប់រំផ្សព្វផ្សាយខាងលើនេះ មានគោលបំណងចង់​អោយសិស្សានុសិស្សចូលរួម​គោរព​ច្បាប់ចរាចរណ៍ កាត់បន្ថយអត្រាស្លាប់ របួស និងលើកម្ពស់សិទ្ធិជនពិការ តាមរយះសម្មភាព​ដូចខាង​ក្រោម៖
១-ផ្សព្វផ្សាយអំពីសារប្រយោជន៍ និងពន្យល់អំពីវិធី៥ជំហាននៃការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ
២-ផ្សព្វផ្សាយ​ និងចែកសន្លឹកឯកសារអនុក្រឹត្យផាកពិន័យថ្មី (ជំពូកទី៣ មាត្រាទី៦ ចំណុចលេខ១ និងលេខ២ ) បានចំនួន​៧០សន្លឹក ខិតប័ណ្ណពិការខ្ញុំអាចធ្វើបាន ចំនួន​៧០សន្លឹក ប័ណ្ណចំណាំងផ្លាត បន្ថយល្បឿន ចំនួន​៥០សន្លឹក បិទផ្ទាំងរូបភាពផ្ទាំងធំ១០សន្លឹក សន្លឹកប័ណ្ណការពាក់មួកសុវត្ថិភាពត្រឹមត្រូវបានចំនួន៧០សន្លឹក៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5832 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97316 នាក់
ខែនេះ :
338199 នាក់
3 ខែនេះ :
867529 នាក់
សរុប :
2384525 នាក់