ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ក្មេង​១នាក់លង់ទឹ​កស្លាប់ និង២នាក់ទៀតជួយសង្គ្រោះទាន់ ខណៈដែលចុះរាវលៀស ក្នុងប្រឡាយ
Fri,11 September 2020 (Time 12:30 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 14នាក់)


ខេត្តបន្ទាយមានជ័យ៖ក្មេងចំនួន៣នាក់នាំគ្នា ទៅឃ្វាលគោជាមួយជីតា ស្រាប់តែចុះរាវលៀស ក្នុងប្រឡាយ បណ្តាលឲ្យលង់ទឹកស្លាប់១នាក់ និង២នាក់ទៀតជួយសង្គ្រោះទាន់នៅវេលា។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច​ប្រឡាយ​ចិន​ខាងកើត ភូមិថ្មីខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ប្រហែល​៣០០ម៉ែ​ត្រពីភូមិ។

លោកយ៉ត សុផល អធិការនគរបាលស្រុក ភ្នំស្រុកបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់
១-ឈ្មោះអោត សៀវម៉ៃ ភេទស្រី អាយុ៨ឆ្នាំ នៅភូមិថ្មីខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក (ស្លាប់)
២-ឈ្មោះកើស រាត្រី ភេទស្រី អាយុ១៣ឆ្នាំ នៅភូមិថ្មីខាងម​ជើង ឃុំណាំតៅ ស្រុកភ្នំស្រុក ជួយ​សង្រ្គោះ​ទាន់រស់
៣-​ឈ្មោះកើស ចន្ត្រា ភេទស្រី ​អាយុ១២ឆ្នាំ នៅភូមិ ឃុំ ជាមួយគ្នាសង្គ្រោះទាន់។

លោកយ៉ត សុផល បានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង​៣នាក់​ដើរ​ទៅលេងជាមួយ​ជីតាទៅឃ្វាលគោនៅវាល​ស្រែនៅជិតប្រឡាយ ហើយចុះរាវលៀល​ក្នុងប្រ​ឡាយចិន​ដោយក្មេង​ទាំង៣នាក់មិន​ចេះហែល​ ទឹកបណ្តាលល​ង់ទឹកស្របពេ​លនោះជី​តាបានជួយ​សង្គ្រោះជីវិតបាន២នាក់ ស្លាប់១នាក់។ពេលទ​ទួលបានព័ត៌​មានកម្លាំងជំ​នាញផ្នែកពិនិត្យវិ​ភាគកន្លែង​កើត​ហេតុ សហការ​ណ៍ជាមួយកម្លាំងប៉ុស្តិ៍ប៉ោយចារណាំតៅ ចុះពិនិត្យសពនិងកន្លែងកើតហេតុ ឃើញថា សពខាងលើពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន សពត្រូវបាននគរបាល​ជំនាញប្រគល់​ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5320 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
96804 នាក់
ខែនេះ :
337687 នាក់
3 ខែនេះ :
867017 នាក់
សរុប :
2384013 នាក់