ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ប្រកាសតែងតាំង​មុខតំណែង ​មេបញ្ជាការកងពលតូច​ថ្មើរជើងលេខ៥១ ​ស្រុកព្រះនេត្រ​ព្រះ ​ក្រោមអធិបតីភាព ឯកឧត្តម​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
Thu,10 September 2020 (Time 02:32 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 13នាក់)


ខេត្តបន្ទាយមានជ័យ៖​ក្នុងពិធីប្រកាស​តែងតាំងមុខ​តំណែង មេបញ្ជាការកងពលតូច​ថ្មើរជើងលេខ៥​១ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១​០ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេ​នីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើង​គោក បានលើកពីភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ គឺត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាស​នា ព្រះមហាក្សត្រ ការ​ពាររដ្ឋធម្មនុញ្ញ ការពារប្រជាជន និងរាជរដ្ឋាភិបាលស្របច្បាប់។ក្នុង​ស្មារតី​នេះ ដោយឈរលើសុឆន្ទៈ និងមន​សិការ​ស្នេហា​ជាតិមាតុភូមិ​របស់កងក​ម្លាំងប្រដា​ប់អាវុធ​ជាតិយើង សូមគ្រប់ប​ណ្តាកងឯកភាពបន្តសកម្មភាព បង្កើតស្នាដៃ និងគុណសម្បត្តិបន្ថែមទៀត ដើម្បីបន្តរួមចំ​ណែកថែរ​ក្សាសន្តិភាព ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជូនប្រទេសជាតិ និងប្រជា​ជនរ​បស់​យើងឱ្យកាន់តែរីកចម្រើន។

ជា​មួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកសរសើរ និងវាយតម្លៃខ្ព​ស់ចំពោះការ​ខិតខំ​ប្រឹង​ប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនទូ​ទាំងក​ងពលតូចថ្មើរជើងលេខ៥១ ដែលកន្លងមកបានខិតខំបំពេញភារកិច្ច ដោយសម្រេចបា​ននូវស្នាដៃ និង​សមិទ្ធផលជាច្រើន ដោ​យធានាការពារបាននូវប្រៀបការពារជាតិ ការពារបូរណ​ភាពទឹកដី ក៏ដូចជាសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់​ធ្នាប់សាធារណៈ​បានល្អប្រសើរ​នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវ។

ក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឧបត្ថម្ភថវិកាចំនួន១០លាន​រៀល អង្ករ៣តោន និងផ្ដល់ជូននូវអគារស្នាក់នៅចំនួន១ខ្នងកម្ពស់២ជាន់ ដែលចំណាយថវិកាជាង ១០ម៉ឺន​ដុល្លារ ព្រមទាំងបន្ថែមស័ង្កសីចំនួន៧០០០សន្លឹក ដែក ស៊ីម៉ងត៍ សម្រាប់ក​សាងបន្ថែមទៀតផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6025 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97509 នាក់
ខែនេះ :
338392 នាក់
3 ខែនេះ :
867722 នាក់
សរុប :
2384718 នាក់