ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
មានល្បែង​បង្កើតចោ៖ ទីតាំង​ល្បែងស៊ីស​ងហ្គេម​បាញ់​ត្រី​ដ៏​ធំ ​ប្រចាំ​លើ​ផ្សារ​ទំនើប ស្ទឹង​មានជ័យ​ថ្មី​ ជាន់​ទី​៣ កំពុងបើក​យ៉ាង​រលូន គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​បង្ក្រាប ព្រោះ​ម្ចាស់​ទីតាំង​អំណាចធំ
Thu,13 August 2020 (Time 02:09 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 89នាក់)


ភ្នំពេញ​៖ទីតាំង​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ដ៏​ធំ​ ប្រចាំលើផ្សារស្ទឹងមានជ័យថ្មីជាន់ទី​៣ ក្នុងសង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​បើក​លេង និងមាន​អតិថិជន​យ៉ាងច្រើន​កុះករ​ យ៉ាងអាណាធិបតេយ្យ ជា​យូរ​ឆ្នាំ​ណាស់​មកហើយ ពុំដែល​ឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន ឬមន្ត្រី​ជំនាញ​មកចុះបង្ក្រាបនោះទេ។

​គួរ​បញ្ជាក់ថា ល្បែងស៊ីសង​ខុសច្បាប់ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ជា​ចំណុច ដែល​ត្រូវ​ប្រយុទ្ធប្រឆាំង និង​បង្ក្រាប​ឲ្យ​ខាន​តែ​បាន​ នៅក្នុងគោលនយោបាយភូមិ-ឃុំ មាន​សុវត្ថិភាព៩ចំណុច  ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ អនុវត្ត​ឲ្យ​មាន​ប្រ​សិទ្ធភាព​ខ្ពស់។

​មហាជន​ទូទៅ​កំពុង​រង់ចាំ​មើល ចំណាត់ការ​របស់​អាជ្ញា​ធរ​មូលដ្ឋាន ពិសេសអាជ្ញាធររាជធានីភ្នំពេញ តើនឹងមាន​វិធានការ​ច្បាប់​ចំពោះ​ បនល្បែងស៊ីសង ដុះស្លែមួយនេះបែបណា?

​ពលរដ្ឋ​សង្ឃឹមថា អាជ្ញាធរ​ នឹងមិន​បណ្តែតបណ្តោយ​ឲ្យ​ ទីតាំងល្បែងស៊ីសងនេះ បង្ក​ភាពអសន្តិសុខ​ ដល់ប្រជាពលរដ្ឋក្នុង រាជធានី​ភ្នំពេញ​ បើនៅបន្តលេងទៀត​នោះទេ ពីព្រោះ​កាលណា​កើត​ល្បែង​ស៊ីសង​ នេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបា​ល​ស្រុកគិរីវង់ បង្រ្កាបបា​នជនសង្ស័យ២នាក់ ខណៈកំពុងជិះដឹកកញ្ឆា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នា​ក់បានស្លាប់ ខណ:បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជួបឧបទ្ទវ​ហេតុគ្រោះ​ថ្នាក់ច​រាចរ​ណ៍ បង្កឡើងរវាងឡានពេទ្យ និងម៉ូតូសណ្តោង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​ពិនិត្យ​មើល​សកម្មភា​ពសាងស​ង់​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ផ្សេងៗ និងបើ​កឱ្យដំ​ណើ​រការ ​ការអ៊ុត​បេទីម លើផ្លូវទាំង​៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលជំនាញ​ក្រុងបាត់​ដំបង ឃាត់​ខ្លួនជនសង្ស័យ០១នាក់ ពា​ក់ព័ន្ធបទល្មើសជាក់ស្តែងរក្សាទុក​គ្រឿង​ញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកណ្ដាល នាំយ​កអំ​ណោ​យមនុស្សធម៌ ផ្តល់​ជូនគ្រួសា​រកុមារ​កំព្រា​ពីរនាក់ កំ​ពុងរ​ស់នៅជាមួ​យជីដូន និង​គ្រួសារក្រីក្រ​មានកូនពិការ និង​មានជំងឺអូទីសឹម ក្នុងស្រុក​ស្អា​ង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3148 នាក់
ម្សិលមិញ :
3698 នាក់
សប្តាហ៍នេះ :
20697 នាក់
ខែនេះ :
158734 នាក់
3 ខែនេះ :
764373 នាក់
សរុប :
2956664 នាក់