លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ ហាក់រក្សាភាពស្ងប់ស្ងាត់ ខណៈល្បែងស៊ីសងជល់មាន់ លេងទ្រង់ទ្រាយធំ គ្មានចំណាច់ការ
រាជធានីភ្នំពេញ៖ល្បែងស៊ីសងជល់មាន់ទ្រង់ទ្រាយធំ នៅចំណុចដីឡូតិ៍ខាងក្រោយសួនសហកម្ម កាណាឌីយ៉ា ខាងត្បូងក្រុមហ៊ុនក្រឡុកស៊ីម៉ង់ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលគ្រប់គ្រងផ្ទាល់ដោយលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ និងលោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ បើកលេងយ៉ាងគគ្រឹកគគ្រេងជាយូមកហើយ រហូតមកទល់ពេលនេះ មិនទាន់មានចំណាត់ការនៅឡើយទេ ឬមួយចាំស្នងការនគរបាលរាជធានីភ្នំពេញ ចេញបទបញ្ជា។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ទីតាំងសង្វៀងមួយនេះ បើកឲ្យក្រុមអ្នកញៀនល្បែងចូលលេងពេញៗ ហូរកញ្ជ្រៀវបង្កឲ្យមានការភ្ញាក់ផ្អើលរំខានដល់ពួកគាត់ ជាពិសេសបន្ទាប់ពីអ្នកញៀនល្បែងទាំងនោះចេញពីវង់ល្បែងខាងលើ សង្គេតឃើញមានអ្នកឈ្នះសប្បាយចិត្ត រីឯងអ្នកចាញ់មុខដូចស្វា ទៅដល់ផ្ទះតែងតែមួម៉ៅរករឿងដល់ក្រុមគ្រួសារ រហូតដល់មានហឹង្សាកើតឡើងជារើយៗទៀតផង។
ប្រភពដដែរបន្តថា៖ទីតាំងល្បែងស៊ីសងជល់មាន់ទ្រង់ទ្រាយដ៏ធំខាងលើនេះ បើកឲ្យលេងយ៉ាងអនាធិបតេយ្យបំផុត ពុំមានសមត្ថកិច្ចណាមកអន្តរាគមន៍ចុះបង្រ្កាបឡើយ ពីព្រោះទីតាំងខាងលើនេះ គ្រប់គ្រងផ្ទាល់ដោយលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ និងលោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ដោយលោកចេះបែងចែកសែនព្រេនទើបដំណើការបានយ៉ាងរលូនបែបនេះ។
ប្រភពដដែរបញ្ជាក់ទៀតថា កន្លងមកឃើញកម្លាំងសមត្ថកិច្ចចុះបង្ក្រាបជាហូហែ នៅពេលផ្ទុះព័ត៌មាននេះឡើង ក្រោយពីបង្ក្រាបមិនទាន់បានប៉ុន្មានថ្ងៃផង ក៏ស្រាប់តែបើកឲ្យលេងបន្តយ៉ាងរលូន ដោយគ្មានរំខានដល់សមត្ថកិច្ចឡើយ។ទាំងនេះបានធ្វើឲ្យគាត់មានការងឿងឆ្ងល់ និងលើកឡើងថា បើមិនខ្មោចស្រុកដោយដៃ ខ្មោចព្រៃក៏មិនហ៊ានដែរ។
ពាក់ពន្ឋ័បញ្ហាខាងលើនេះដែរពលរដ្ឋ បានសូមណូមពរដល់ថ្នាក់ដឹកនាំ មានវិធានការបង្ក្រាបទៅលើល្បែងស៊ីសងខាងលើនេះ ដើម្បីឲ្យពួកគាត់ទទួលបាននូវភូមិ-ឃុំ មានសុវត្ថិភាព។ជុំវិញរឿងរាវខាងលើនេះដែរ អង្គភាពគេហទំព័រ ឈើកាចើបាភ្នំ មិនអាចសុំការបកស្រាយណាមួយពីលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបាននោះទេ ដោយខលទូរសព្ទ័មិនចូល តែទោះយ៉ាងនេះក្តីអង្គភាពយើងរងចាំការបំភ្លឺរាល់ម៉ោងធ្វើការ៕