ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម ងី ច័ន្ទ្រផល អ​ញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ គ​ណៈកម្មាធិការត​ម្រង់ទិសលើកទី៣ ដើម្បីត្រួ​ត​ពិនិត្យវឌ្ឍន​ភាព និងសមិទ្ធផលរយៈពេល៦​ខែ របស់គម្រោងលើ​កកម្ពស់ជីវភាពប្រជា​ជនក្រីក្រ
Fri,31 July 2020 (Time 12:44 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 11នាក់)


ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំគណៈ​កម្មាធិការតម្រង់ទិសលើកទី៣ ដើម្បីត្រួតពិនិត្យវឌ្ឍន​ភាព និងស​មទ្ធិ​ផ​លរបស់គម្រោង ដែលបានអនុវត្តក្នុងរ​យៈពេល៦ខែ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ឯក​ឧត្ត​ម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោង និងជាប្រ​ធាន​គណៈកម្មាធិ​ការតម្រង់ទិស បានលើកឡើងថា ដោយស្ថានភាពកូវីដ១៩ បានធ្វើឱ្យគម្រោង​របស់​យើង​មានភាពយឺតយ៉ាវបន្តិច តែទោះជាយ៉ាងណា យើងក៏សម្រេចបា​ននូវសមទ្ធិផលជាច្រើន ​ដែល​ជាផែន​ការរបស់គម្រោងដូចជា ​ក្រុមសន្សំ ក្រុមផលិត ការអភិវឌ្ឍន៍ជំ​នាញ និងហេដ្ឋារចនាសម្ព័ន្ធ ព្រម​ទាំងប្រព័ន្ធ​ធារាសាស្ត្រ​ដែលយើងអនុវត្តបានយ៉ាងល្អប្រសើរ ​ស្របទៅតាមការណែនាំ​របស់​ក្រុមប​ច្ចេកទេសគម្រោងលាភ ជាពិសេសអាចលើ​កស្ទួយដល់ជីវភាព​គ្រួសាររបស់ខ្លួន​កាន់តែប្រសើ​រឡើងថែមទៀត។
ក្នុងនោះបានថ្លែងអំណរគុណដល់​ក្រុមការងារពាក់ព័ន្ធទាំងអស់ ​ដែលបានយកចិត្តទុកដាក់ ​ក្នុងការ​អនុ​វត្តគ​ម្រោងក្នុងរយៈ​ពេល៦ខែកន្លងមក ដោយទទួលបាននូវសមទ្ធិផលជាច្រើននៅតាមក្រុង ស្រុក ឃុំ សង្កាត់ដែលជាគោល​ដៅរបស់គម្រោងលាភ។ជាមួយគ្នានោះដែរ ឯកឧត្តមបាន​ស្នើដល់​ក្រុមការ​ងារគម្រោងទាំងអ​ស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើកឡើង នូវបញ្ហាប្រឈម​របស់​ប្រជាពលរដ្ឋ ដែលជាសមាជិករបស់គម្រោង ដើម្បីយកម​កដោះស្រាយជូនពួកគាត់ ពិសេសក្រម​ការងារក្រុង ស្រុក ឃុំ សង្កាត់ត្រូវកំណត់អត្ត​សញ្ញាណក្រីក្រឱ្យបានច្បាស់លាស់។

ក្រោយពីកា​រធ្វើបទបង្ហាញ​ស្តីពីសមទ្ធិផល និងបញ្ហាប្រឈ​មដែលបានអនុវត្ត៦ខែ ដោយលោក ហេង សុផាត ប្រធានគ្រប់គ្រង​គម្រោងថ្នាក់ជាតិរួចមក អង្គប្រជុំបា​នធ្វើការ​ពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីរ​កចំណុចខ្លាំង និងចំណុចខ្សោយក្នុង​ការរកដំណោះស្រាយ លើបញ្ហាប្រឈម​ដែលក្រុមការ​ងារបាន​អនុវត្តកន្លងមក ហើយកែប្រែបញ្ហា​ទាំងនោះ​ទៅជាទិស​ដៅដើម្បី​អនុវត្តឱ្យ​ទៅជាចំណុចខ្លាំងវិញ។

ទន្ទឹមនឹងនោះឯកឧត្តម ក៏បានសង្កត់ធ្ងន់ ដោយផ្តោតសំខាន់លើការរកទីផ្សារដល់ក្រុមផលិត ជៀសវាងគាត់​ផលិតបានហើ​យរកទីផ្សារពុំបាន។ម្យ៉ាងទៀត យើងត្រូវពង្រីកទីផ្សារ​បន្លែសុវត្ថិភាព​ឱ្យបានបានច្រើន​កន្លែង ដើម្បីបងប្អូនងាយស្រួលក្នុង​ការទិញនិងលក់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិ​ភាក្សាជាមួយ គណៈ​ប្រតិភូ​ក្រសួង​សុខាភិបាល និងអង្គកា​រសុខភា​ពពិ​ភព​លោក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិ​ប្បក​ម្មផលិតទឹ​កកក ទឹកក​កអនាម័យ ក្នុងខេត្តកណ្តាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋា​ភិបាលកម្ពុជា សម្រេចផ្អា​កជើងហោះហើរ មកពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែ​សី​ហា តទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាឱ្យឯកអគ្គរដ្ឋទូត ទីម័រខាងកើត ជួបសម្តែង​ការគួសម និងពិភាក្សាការងារ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3774 នាក់
ម្សិលមិញ :
5162 នាក់
សប្តាហ៍នេះ :
49336 នាក់
ខែនេះ :
281132 នាក់
3 ខែនេះ :
647732 នាក់
សរុប :
1975979 នាក់