ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
គ្រួសារងាយរង​គ្រោះ ជនពិការ​ដើរមិនរួច​ នៅស្រុកពួក​ ទទួលអំណោយពី​សាខាកាកបាទ​ក្រហម​កម្ពុជា​ ខេត្តសៀមរាប
Thu,30 July 2020 (Time 05:58 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 14នាក់)


ខេត្តសៀមរាប៖ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី រួមទាំង​អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ការិយាល័យសង្គមកិច្ចស្រុក នាព្រឹក​ថ្ងៃព្រហ​ស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ​ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បា​ន​អញ្ជើញជួបសំ​ណេះសំណាលសួរសុខទុក្ខ និងនាំ​យកអំណោយ​មនុស្សធម៌ ជូនដល់គ្រួសារ​ងាយ​រង​គ្រោះ ជនពិការដើរ​មិនរួច ឈ្មោះ ហង់ កំសត់ ភេទស្រី អាយុ៣២ឆ្នាំ ពិការជិះរទេះ និងប្អូន​ស្រីឈ្មោះ ហង់ ស៊ន់ អាយុ២៧ឆ្នាំ ពិការទន់ជើងដើររួចតិចៗ រស់នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក។

មានប្រសាសន៍នាឱកាសនោះ លោកនាយក​បានពាំនាំនូវ​ការផ្ដាំផ្ញើសួរ​សុខទុក្ខពី​សំណាក់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ​ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការសាខា​។លោកបានបន្តទៀតថាក្នុងនាមកាកបា​ទក្រហមកម្ពុជា សាខា​ខេត្តសៀ​មរាប នឹងគោរពតាមពាក្យស្លោកដែលលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទី​កន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណា​ម្នាក់ចោល»។

ក្នុងឱកាសសួរសុខទុក្ខនេះ លោកនាយកមានប្រសាសន៍លើកទឹកចិត្ត ដល់ក្មួយស្រីទាំងពីរ សូមកុំ​អស់​សង្ឃឹមត្រូវតស៊ូបន្តទៀត ព្រោះនៅមានក្រុមគ្រួសារ នឹងតាមជួយ​និងជ្រោម​ជ្រែងក្មួយរៀងដ​រាបតទៅ ម្យ៉ាងវិញទៀត នៅពេលនេះត្រូវខំថែ​បំប៉នសុខភាព ធ្វើអនាម័យខ្លួនប្រាណ សម្អាតដៃ​ជាប្រចាំ​ការពារជំងឺឆ្លង សម្រាកក្នុងមុង គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ជាងនេះទៅទៀត​នៅពេ​លធ្វើដំ​ណើរដោយរទេះរុញ តាមផ្លូវសា​ធារណៈ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច។ក្នុងសកម្មភាពនេះផងដែរយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យបច្ចេកទេសពួក ដែលដឹ​កនាំ​ដោយលោកគ្រូទីប្រឹក្សា បានជួយសម្អាតបរិស្ថានក្នុង និងក្រៅបរិវេណផ្ទះជនពិការផងដែរ។
អំណោយមនុស្ស​ធម៌ដែលបានផ្ដល់ជូនរួមមាន៖អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត៤ ទឹកត្រីទឹកស៊ីអ៊ីវ៨ដប ឃីតអណាម័យ១កញ្ចប់ ទឹកសុទ្ធ២យួរ ទឹកដោះ​គោរ២ឡូត៍ សាប៊ូម្សៅ សាប៊ូដុំ៨ដុំ ថ្នាំច្រាសដុសធ្មេញ២ឈុត សម្ភារផ្ទះបាយ១ឈុត និងថវិកា​មួយចំនួន ដែលមានការសហការជួយបន្ថែមពី លោកអភិបាលស្រុក ការិយាល័យសង្គមកិច្ចស្រុក និងសប្បុរសជនផងដែរ​៕

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិ​ភាក្សាជាមួយ គណៈ​ប្រតិភូ​ក្រសួង​សុខាភិបាល និងអង្គកា​រសុខភា​ពពិ​ភព​លោក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិ​ប្បក​ម្មផលិតទឹ​កកក ទឹកក​កអនាម័យ ក្នុងខេត្តកណ្តាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋា​ភិបាលកម្ពុជា សម្រេចផ្អា​កជើងហោះហើរ មកពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែ​សី​ហា តទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាឱ្យឯកអគ្គរដ្ឋទូត ទីម័រខាងកើត ជួបសម្តែង​ការគួសម និងពិភាក្សាការងារ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4447 នាក់
ម្សិលមិញ :
5162 នាក់
សប្តាហ៍នេះ :
50009 នាក់
ខែនេះ :
281805 នាក់
3 ខែនេះ :
648405 នាក់
សរុប :
1976652 នាក់