ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
លួចម៉ូតូពីស្រុកថ្មគោល ទៅជាប់អន្ទាក់នគរ​បាលស្រុកថ្មពួក
Thu,30 July 2020 (Time 11:59 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 11នាក់)


ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តម​សេ​នីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង និងអនុវត្តតាមយោ​បល់ណែនាំជំនាញពីលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កាលពីពីថ្ងៃពុធ ៩កើត ខែ ស្រពណ៍ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០​២០ លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរ​បាលស្រុកថ្មគោល ដឹកនាំសហការណ៍ជា មួយ​សម​ត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជនសង័្សយបាន០១នាក់ ពាក់ពន្ឋ័ករណីលួច​ម៉ូតូ មួយគ្រឿងពីមូលដ្ឋានស្រុកថ្មគោលកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។

កិច្ចប្រតិបត្តិការនេះធ្វើឡើង ក្រោយពីសមត្ថកិច្ចនគរបាលស្រុកថ្មគោល ទទួលបណ្តឹងពីជនរង​គ្រោះឈ្មោះ គង់ សុខ ភេទស្រីអាយុ៤១ឆ្នាំរស់​នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោលខេត្តបា​ត់​ដំបង ប្តឹងពីករណីចោរលួចយក ម៉ូតូរបស់ខ្លួន​ដែលទុកនៅខាងក្រោយផ្ទះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង័្សយមានឈ្មោះ សន រដ្ឋា ហៅ តឿ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងមូលដ្ឋានជាមួយគ្នា។ម៉ូតូដែលយកទៅនោះម៉ាកHonda C១២៥ ស៊េរីឆ្នាំ ២០១៣ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំ​បង 1O-5​082លេខតួលេខ ម៉ាស៊ីន ND125 ME 8862559។

សមត្ថកិច្ចបញ្ជាក់ថា៖បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះ និងឆ្លងតាម រយៈកិច្ចប្រតិបត្តិការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយ មានជ័យរួចមក នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួនជនស័ង្សយខាងលើក្នុងពេលដែលជនសង័្សយរូបនេះ កំពុងជិះម៉ូតូរបស់ជនរងគ្រោះ នៅចំណុចច្រកតំបន់បឹងត្រកួន ស្ថិតក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ជាមួយនឹងការឃាត់ខ្លួននេះសមត្ថកិច្ចនគរបាលដកហូតបាន ម៉ូតូម៉ាកHonda C១២៥ ស៊េរីឆ្នាំ ២០១៣ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1O -5082 កាំបិតផ្លែដែកដងដែកចំនួន០១ដើមប្រវែ ង០,៧០សង់ទីម៉ែត្រ ថ្នាំញៀនប្រភេទម៉ាទឹក កកចំនួន០១កូនថង់តូច ។

បច្ចុប្បន្នជនសង័្សយ រួមនិងវត្ថុតាងប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។រីឯម៉ូតូបានប្រគល់ជូនទៅជនរងគ្រោះ ដើម្បីបានប្រើប្រាស់វិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិ​ភាក្សាជាមួយ គណៈ​ប្រតិភូ​ក្រសួង​សុខាភិបាល និងអង្គកា​រសុខភា​ពពិ​ភព​លោក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិ​ប្បក​ម្មផលិតទឹ​កកក ទឹកក​កអនាម័យ ក្នុងខេត្តកណ្តាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋា​ភិបាលកម្ពុជា សម្រេចផ្អា​កជើងហោះហើរ មកពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែ​សី​ហា តទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាឱ្យឯកអគ្គរដ្ឋទូត ទីម័រខាងកើត ជួបសម្តែង​ការគួសម និងពិភាក្សាការងារ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5047 នាក់
ម្សិលមិញ :
5162 នាក់
សប្តាហ៍នេះ :
50609 នាក់
ខែនេះ :
282405 នាក់
3 ខែនេះ :
649005 នាក់
សរុប :
1977252 នាក់