ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វា​យរៀង អញ្ជើញចុះពិ​និត្យតំបន់សក្ដានុពល ទេសចរណ៍ចំនួន ២កន្លែង នៅក្នុងស្រុករមាសហែក
Wed,29 July 2020 (Time 09:37 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 17នាក់)


ខេត្តស្វា​យរៀង៖អញ្ជើញចុះពិនិ​ត្យតំបន់សក្ដានុពល ​ទេសចរណ៍ចំនួន២កន្លែង រួមមាន៖
ទី១-តំបន់រៀ​បចំ ឈ្មោះ "ប្រាសាទអង្គរថ្មីបូរីខ្មែរ" ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក។
ទី២-តំបន់ប្រាសាទជាហោ ស្ថិតនៅភូមិព្រៃក្ដី ឃុំគគីរ ​ស្រុករមាស​ហែក កា​លពីព្រឹកថ្ងៃអង្គារ ០៨​កើត​ ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០២០ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអ​ភិបាល​ខេត្តស្វាយរៀង បានស្នើឲ្យ​អាជ្ញា​ធរមូល​ដ្ឋានយក​ចិត្តទុក​ដាក់ ស​ហការ​ការពារតំបន់ទាំងពីរនេះ ឲ្យបានគង់វង្សល្អប្រសើរ និង​ដាក់​ទិសដៅដល់​មន្ទីរជំ​នាញ​ធ្វើការស្រាវ​ជ្រាវចងក្រងជាប្រវត្តិ ចាត់ចែងរៀប​ចំចុះ​បញ្ជីជា​ទ្រព្យសម្បត្តិរដ្ឋ​ឲ្យបានត្រឹមត្រូវ ដើម្បី​ងាយ​ស្រួលគ្រប់គ្រង និងការពារ ព្រមទាំងត្រូវរៀ​បចំផែនការមេឲ្យបានច្បាស់លាស់ ដើម្បីអភិរក្ស និង​អភិវឌ្ឍន៍តំបន់នេះឲ្យក្លាយជាមូលដ្ឋាន​ទេសចរណ៍ ដ៏ទាក់ទាញបន្ថែមទៅលើមូលដ្ឋាន​ទេស​ចរណ៍ ដែលមានស្រាប់ក្នុងខេត្ត សម្រាប់អ្នកទេស​ចរទាំងក្នុង និងក្រៅខេត្តមកទស្សនា និងលេង​កម្សាន្ត។

សូមបញ្ចាក់ផងដែរថា គណៈប្រតិភូអមដំណើរឯកឧត្តមអភិបាលខេត្ត​ នាឱកាសនោះរួមមាន​ ឯក​ឧត្ដម​សមាជិក​ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការន​គរ​បាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរង​កងរាជ​អាវុធ​ហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកនាយកទីចាត់កា​រចំណុះ​សាលាខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក លោកនាយកទីចាត់ការ​ចំណុះសាលា​ខេត្តផង​ដែរ៕​

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិ​ភាក្សាជាមួយ គណៈ​ប្រតិភូ​ក្រសួង​សុខាភិបាល និងអង្គកា​រសុខភា​ពពិ​ភព​លោក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិ​ប្បក​ម្មផលិតទឹ​កកក ទឹកក​កអនាម័យ ក្នុងខេត្តកណ្តាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋា​ភិបាលកម្ពុជា សម្រេចផ្អា​កជើងហោះហើរ មកពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែ​សី​ហា តទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាឱ្យឯកអគ្គរដ្ឋទូត ទីម័រខាងកើត ជួបសម្តែង​ការគួសម និងពិភាក្សាការងារ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3834 នាក់
ម្សិលមិញ :
5162 នាក់
សប្តាហ៍នេះ :
49396 នាក់
ខែនេះ :
281192 នាក់
3 ខែនេះ :
647792 នាក់
សរុប :
1976039 នាក់