ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សង្វៀនជល់មាន់ និង​អាប៉ោងខ្នាតធំ នៅសង្កា​ត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នៅបន្តកា​របើក​លេង​យ៉ាងរលូនលើទីតាំងចាស់ សូមអភិ​បាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពា​ក់ពន្ធជួយបង្ក្រាបផង
Wed,29 July 2020 (Time 11:43 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 268នាក់)


ភ្នំពេញ៖ទីតាំងល្បែងជល់មាន់ នឹងអាប៉ោងខ្នាតធំមួយកន្លែ នៅតែបន្តលេងយ៉ាងរលូន ប៉ុន្តែថ្មីៗ​នេះមិនដឹងថា មូលហេតុអ្វី​នោះទេបានជាវង់​ល្បែងស៊ី​សងមួយនេះ​បានបើកលេង​ជាថ្មីម្តងទៀត​វិញហើយ នៅចំណុចដីឡូតិ៍ខាងក្រោយសួនសហកម្ម កាណាឌីយ៉ានៅដីឡូត៍ខាង​ត្បូងក្រុមហ៊ុន​ក្រឡុកស៊ីម៉ង់ កំពុងបើកលេងបានយ៉ាងរលូន ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មើលទៅអាជ្ញាធរមានសមត្ថកិច្ច នៅតែមិនហ៊ានធ្វើការបង្ក្រាប។

ជាក់​ស្ដែងល្បែងជល់មា​ន់និងអាប៉ោង ខ្នាតធំនៅចំណុចដីឡូត៍មួយ នៅបន្តបើកលេងបាន​យ៉ាង​គគ្រឹកគគ្រេងចឹង។បងប្អូនពលរដ្ឋនាំគ្នា​ដាក់ការសង្ស័យ ទៅលើអាជ្ញាធរ​មានសមត្ថកិច្ច ខណ្ឌមា​នជ័យ ជាអ្នកធ្មេចភ្នែកបើកភ្លើងខៀវ​អោយល្បែងស៊ីសងមួយនេះ បើកលេងបានយ៉ាងរលូន ដោយពុំ​មាន​អាជ្ញាធរសមត្ថកិច្ច ណាហ៊ានចុះមកហាមឃាត់ ឬ នឹងធ្វើការបង្ក្រាប អោយអ្នកញៀន​ល្បែងទាំង​នោះអោយភ័យខ្លាច និងរាងចាលម្ដងណានោះឡើយ ឬ មួយដូចសម្តីពលរដ្ឋបាននាំគ្នារិះគន់ទៅលើ អាជ្ញាធរមាន​សមត្ថកិច្ចខណ្ឌមានជ័យមួយចំនួន អាចបានទទួលលាភសក្ការៈ​យ៉ាងច្រើនពីម្ចាស់ប​នល្បែង ស៊ី​សងមួយនេះមិនខាននោះឡើយ ចឹងហើយបានជា​ល្បែងជល់មាន់និងអាប៉ោង​ខ្នាត​ធំមួយនេះ នៅតែបន្តបើកលេងបានយ៉ាងរលូន គេបានឃើញមា​នមនុស្សច្រើន​អ្នកឈរចាំបិទព័ត៌​មាន ហើយអ្នកខ្លះទៀតចាំសម្របសម្រួល។

ពលរដ្ឋនាំគ្នាធ្វើកា​រសូមណុំពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេ​នីយ៍​ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានតែឯកឧត្តមនោះ​ទេដែលមានបារមីធំ ហ៊ានចាត់កម្លាំងក្រោមឱវាទចុះមកត្រួតពិនិត្យន នៅកន្លែងទីតាំងល្បែង​ជល់មាន់និងអាប៉ោងខ្នាតធំ ដើម្បីមានវិធានការចាត់កម្លាំងជំនា​ញចុះធ្វើការបង្ក្រាប​អោយភូមិ​ឃុំមានសុវត្ថភាពទាំង ៩ ចំណុចផងទាន។

ស្របពេលនេះ រាជរដ្ឋាភិបាល បានចេញបម្រាមហាមឃាត់មិនអោយមានការជួបជុំ! នៅតាមមូល​ដ្ឋាន​នានាដើម្បីទប់ស្កាត់ជំងឺ កូវីដ ១៩ អោយមានប្រសិទ្ធភាព ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ច ខណ្ឌមានជ័យ បែរ​ជាបណ្ដោយអោយល្បែង ប្រជល់មាន់និងអាប៉ោង ខ្នាតធំនៅ សង្កាត់ស្ទឹងមា​នជ័យ​.៣ នៅតែបន្តបើកលេងបានយ៉ាងគគ្រឹកគគ្រេងទៅវិញ៕

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​ ដឹកនាំកម្លាំង​ចុះជួសជុលផ្ទះប្រជាពលរដ្ឋ ក្រោយ​ពីភ្លៀងធ្លាក់​កក់ខែ​មួយមេ​លាយឡំ​ដោយខ្យល់​កន្ត្រាក់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

គ្រួសា​រដែល​ត្រូវភ្លើង​ឆេះផ្ទះ ទទួល​អំ​ណោយ​ពី​ក្រុមការ​ងារ អនុ​​សាខាកាកបាទ​ក្រហ​មកម្ពុជា​ ស្រុក​សូទ្រ​និគម (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អាជ្ញាធរខេត្តកណ្ដាល នឹងត្រៀមយកអគារ​ចំនួន ២បន្ថែមទៀត នៅក្នុងមន្ទីរពេ​ទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ សម្រា​ប់ព្យាបាលអ្ន​កដែលបានរក​ឃើញមានវិជ្ជមានមេរោគកូវីដ-១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីក្លែងបន្លំជា​បងប្អូនជន​រងគ្រោះ￸ ដែ​លជួប​គ្រោះ​ថ្នាក់ចរាចរណ៍ ​យក​ម៉ូតូ និង​ទូរស័ព្ទ​ទៅ​បញ្ចាំ​យ​កលុយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលក្រុងប៉ោយប៉ែត​ និងព្រះចៅអធិការវត្ត ព្រមទាំងអ្នកសារព័ត៌មាន បាននាំយក​អំណោយ​ ផ្តល់​ជូនប្រជាពលរដ្ឋ​ដែលមានជីវភាព​ខ្វះខាត ​​ក្នុង​អំឡុង​នៃការ​រីករាល​ជំងឺឆ្លង​កូវីដ​១៩ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3154 នាក់
ម្សិលមិញ :
4016 នាក់
សប្តាហ៍នេះ :
48147 នាក់
ខែនេះ :
190863 នាក់
3 ខែនេះ :
737445 នាក់
សរុប :
3981754 នាក់