ពលរដ្ឋសំណូមពរ ដល់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ឲ្យបង្កាបសង្វៀនជល់មាន់ នឹងអាប៉ោង ដែររីកដូចផ្សិត ស្ថិតនៅទឹកដីសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ
ភ្នំពេញ៖ប្រជាពលរដ្ឋបានលើកឡើងថា មានតែលោក ស ថេត ស្នងការនគរបាលរាជភ្នំពេញទេ ទើបអាចបង្រ្កាបបនល្បែងជល់មាន់ នឹងអាប៉ោងដ៏មានបារមីនឹងអំណាចដែលមានទីតាំងនៅ ទឹកដីសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ហើយកន្លែងបនល្បែងដែរមានទីតាំងស្ថិតនៅក្រោយសួនសហកម្ម កាណាឌីយ៉ា ចូលតាមផ្លូវដួងងៀបត្រង់ទៅដល់ហើយ មិនពិបាករកនោះទេ ហើយទីតាំងនោះ គឺជាទឹកដីគ្រប់គ្រងសន្តិសុខ ដោយលោកឯម ភារី មេប៉ុស្ដិ៍ស្ទឹងមានជ័យ៣ នឹងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យផងដែរ។
តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងខាងលើនេះ មានសារព័ត៌មានជាច្រើនបានចុះផ្សាយ នឹងកម្លាំងសមតកិច្ចចុះចាប់ដែរ តែនៅបើកលេងយ៉ាងអនាធិតេយ្យដ៏ដែល ហើយនឹងមានចាក់ភ្នាល់លុយរាប់សិបលានរៀល នឹងរាប់ពាន់ដុល្លាដល់ខ្ទង់ម៉ឺនដុល្លាផងដែរ។
តាមប្រភពពីអ្នកចូលទៅលេងនៅកន្លែងនោះ បាននិយាយថា ម្ចាស់សង្វៀនបានបង់លុយអោយសមត្តកិច្ចរួចហើយជាថ្នូរក្នុងការមិនចុះបង្រ្កាប រឺផ្ដល់ព័ត៌មាន មកអោយម្ចាស់សង្វៀនគេចខ្លួនមុនពេលចុះបង្រ្កាប រឺក៏មិនអោយលេងតែម្ដងងាយស្រួលរាយការណ៍ប្រាប់ថ្នាក់លើថា កន្លែងដែលគេប្ដឹងរឺរាយការណ៍នោះ មិនមានបនល្បែងរឺបទល្មើសនោះទេ។
គាត់បន្តទៀតថា សង្វៀនមាន់ដ៏ធំមួយកន្លែងនេះ ឈរជើងរាប់ខែមកហើយ ស្របពេលដែលមានវត្តមានលោកស ថេត មកកាន់តំណែង ជាស្នងការរាជធានីភ្នំពេញ ទោះជាយ៉ាងណាក៏មហាជនសង្ឃឹមថា លោកឧត្ដមសេនីយ៍ឯក ស ថេតអគ្គស្នងការរងនឹង ជាស្នងការនគរបាលរាជធានីភ្នំពេញ នឹងមានវិធានការទប់ស្កាត់ បង្រ្កាបបនល្បែងស៊ីសងខាងលើដែលមានអំណាច និងលុយរបស់មេបនល្បែងធំ ហើយខ្លាំងជាងលោកម៉េង វិមានតារា អធិការខណ្ឌមានជ័យ នឹងលោក ឯម ភារី មេបុស្ដិ៍ស្ទឹងមានជ័យ៣ ទៅទៀត កុំឲ្យនៅបន្តបើកលេងទៀត បើមិនដូចច្នោះទេ នឹងកើតមានឡើងនៅចោរឆក ចោរលួចចោរប្លន់ នឹងកើតមានអំពើហឹង្សាររវាងអ្នកញៀនល្បែង និងក្រុមគ្រួសារ អសន្តិសុខធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចផងដែរ ប្រជាពលរដ្ឋសង្ឃឹមរងចាំមើលតើ បនល្បែង មួយនេះមានអំណាចធំជាង ឯកឧត្ដមសថេតស្នងការរាជធានីភ្នំពេញឬយ៉ាងណា៕