ប្រជាពលរដ្ឋ នៅចំណុចបឹងជង្រុក សំណូមពរអោយលោកអភិបាល ខេត្តបន្ទាយមានជ័យ បង្ហាញលិខិតស្របច្បាប់របស់ក្រុមហ៊ុនហៃសួគ៌
ខេត្តបន្ទាយជ័យ៖សូមលោកអភិបាលខេត្តបន្ទាយមានជ័យ បង្ហាញពីកម្មសិទ្ធិស្របច្បាប់ របស់ក្រុមហ៊ុនហៃសួគ៌ចំរ៉ូងចំរាស់រឿងដីធ្លីដ៏យូរមកហើយ រវាងក្រុមហ៊ុនហៃសួគ៌ និងប្រជាពលរដ្ឋនៅចំណុច បឹងជង្រុក និងចំណុច៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មិនចេះចប់មិនចេះហើយសោះ ដូច្នេះពលរដ្ឋទទូចសំណូមពរអោយលោកអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បង្ហាញលិខិតដែលបញ្ជាក់ពីក្រុមហ៊ុន ស្របច្បាប់អោយពលរដ្ឋបានឃើញដោយមានលក្ខណៈគតិយុត្តិ។
តាមប្រសាសន៍លោកអភិបាលស្រុកម៉ាឡៃ លោក អែម សុខា បានអោយដឹងថា៖ ដីរបស់ក្រុមហ៊ុនហៃសួគ៌ បានទិញតាំងពីឆ្នាំ១៩៩៧ ដែលដីនៅព្រៃមានគ្រាប់មីននៅពេញនៅទីនោះនៅឡើយ ដូច្នេះចម្ងល់នៅត្រង់ថា៖ដីព្រៃមានគ្រាប់មីននៅសល់នោះក្រុមហ៊ុនទិញពីអ្នកណា? ហើយសម័យនោះ តើអ្នកណាជាអ្នកចេញប្លង់កម្មសិទ្ធ ស្របច្បាប់អោយក្រុមហ៊ុន?
បើមានច្បាប់ត្រឹមត្រូវពិតប្រាកដ ការប្តឹងចាប់ពលរដ្ឋដាក់គុកចំនួន០៥នាក់ នោះរងចាំតុលាការជាអ្នកសំរេច តែប្រសិនបើក្រុមហ៊ុនមិនមានច្បាប់ត្រឹមត្រូវទេនោះ ក្រុមហ៊ុន ត្រូវតែប្រឈមមុខនិងផ្លូវច្បាប់។ព្រោះវាគ្រាន់តែជាការដណ្តើមដីគ្នាទៅវិញទៅមក ដោយពលរដ្ឋសំអាងថាជាដីដែលសម្តេចចែកអោយតាមរយះ ស.ជ.ណ ៩០៦ ៕