ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ជំនាញចុះត្រួត​ពិនិត្យ ទំនិញផុតកាលបរិច្ឆេទប្រើ​ប្រាស់ និងផុតកាលបរិច្ឆេទ​បរិភោគ នៅតាមទីតាំង​លក់ដូរមួយចំនួន ក្នុងក្រុងបាត់ដំបង​
Tue,14 July 2020 (Time 05:06 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 23នាក់)


ខេត្តបាត់ដំបង៖បន្ទាប់ពីទទួ​ល​បាននូវព័ត៌មានពីមហាជន​ ដែលបានលើកឡើ​ងពីការជួបប្រទះ​នូវផ​លិតផល ប្រើ​ប្រាស់ ឬចំ​ណី​អាហារ​ហូបចុកប្រចាំថ្ងៃ​ មួយចំនួនបានផុតកា​ល​បរិច្ឆេទប្រើ​ប្រាស់ និង​បរិភោគរួចហើ​យ​ តែត្រូវបានឃើ​ញដាក់លក់នៅតាមទីតាំងអាជីវ​កម្មមួយ​ចំនួន​ ដែលបញ្ហានេះ​ ពិតជា​បង្កនូវហា​និ​ភ័យខ្លាំងណាស់ ចំពោះអ្នកប្រើប្រាស់ និងហូប​ចុកដែលមិន​បានពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ ។

កាលពីព្រឹកថ្ងៃច័ន្ទ ៨រោច ខែអាសាឍ ឆ្នាំ​ជូតទោ​ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០​២០ តាមបទបញ្ជារបស់លោកឧត្តម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង
លោកឧត្តម​សេនីយ៍ត្រី ចេង ឡេង ស្នងការរង​ផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នង​ការដ្ឋា​ននគរបាល បានដាក់វិធានការដល់លោកវរសេ​នី​យ៍ទោ​ យី យក់សាន នាយការិយាល័យនគរ​បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច  ចាត់កម្លាំងក្នុងការិយាល័យ ចុះត្រួតពិនិត្យទំនិញ នៅតាមទីតាំង​លក់ដូរ​មួយចំនួនក្នុងក្រុងបាត់ដំបង​ ដើម្បីស្វែង​រកផលិតផលដែលកំពុងដាក់លក់ហើ​យ(ហួស​កាលបរិច្ឆេត) ប្រើ​ប្រាស់។ 

ជាមួយនឹងសកម្មភាពត្រួតពិនិត្យនេះ​ សមត្ថកិច្ចនគរបាលបានធ្វើ​ការដកហូត នូវផលិតផលប្រើ​ប្រាស់ និង​ហូបចុកមួយចំនួនដែលបានផុតកាល​បរច្ឆេទរួចទៅហើយ​ តែនៅមានដាក់លក់ក្នុងទី​តាំងអាជីវកម្មខ្លះ​។ជាមួយនឹងការដកហូតសម​ត្ថកិច្ចនគរបាលបានធ្វើការណែនាំដល់ម្ចាស់អាជី​កម្មដ្ឋាន ឬអ្នកលក់ដូរទាំងនោះ សូមកុំបន្តដាក់លក់​ទំនិញដែលហួសកាលបរិច្ឆេត ទាំងនេះបន្តទៀត​ ម៉្យាងវិញទៀតទំនិញផុតកាលបរិច្ឆេទ​បែបនេះ សូមកុំយកទៅបោះចោលពាសវាលពាសកាល​ ឱ្យ​សោះព្រោះវាអាចនាំបង្កនូវផលវិបាកផ្សេងៗ​សម្រាប់មនុស្ស​ សត្វនិងបរិស្ថានផងដែរ​ ប៉ុន្តែ
ត្រូវ​ទុក​ដាក់ដោ​យត្រឹមត្រូវ និងធ្វើ​ការបំផ្លាញចោ​លស្របតាមវិធានបច្ចេក​ទេស​និងវិជ្ជាជី​វ:ត្រឹ​ម​ត្រូវ៕

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិ​ភាក្សាជាមួយ គណៈ​ប្រតិភូ​ក្រសួង​សុខាភិបាល និងអង្គកា​រសុខភា​ពពិ​ភព​លោក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិ​ប្បក​ម្មផលិតទឹ​កកក ទឹកក​កអនាម័យ ក្នុងខេត្តកណ្តាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋា​ភិបាលកម្ពុជា សម្រេចផ្អា​កជើងហោះហើរ មកពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែ​សី​ហា តទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាឱ្យឯកអគ្គរដ្ឋទូត ទីម័រខាងកើត ជួបសម្តែង​ការគួសម និងពិភាក្សាការងារ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5071 នាក់
ម្សិលមិញ :
5162 នាក់
សប្តាហ៍នេះ :
50633 នាក់
ខែនេះ :
282429 នាក់
3 ខែនេះ :
649029 នាក់
សរុប :
1977276 នាក់