ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុ​ជា ខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុបល​ទ្ធផលការងារ​ប្រចាំឆមាស​ទី១ ឆ្នាំ២០២០ និងលើកទិសដៅកា​រងារអនុវត្តបន្តត្រីមាសទី៣
Tue,14 July 2020 (Time 05:30 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 19នាក់)


ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈក​ម្មាធិ​ការ​សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធាន​គណៈកម្មាធិការសាខា កាលពីព្រឹកថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥​៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផ​ល​ការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្តត្រីមាសទី៣ របស់សាខាកាក​បាទក្រហមកម្ពុជាខេត្ត ។ 

កិច្ចប្រជុំនេះបា​នធ្វើឡើងនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញ​ចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិ​សាខា ព្រមទាំង លោក លោកស្រីជាប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុក ទាំង៨ សរុបចំនួន២៤រូប។ 

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១- ស្តាប់របាយការណ៍សកម្មភាពប្រចាំឆមាសទី១ និងទិសដៅការងារបន្ត
២- មតិលើកឡើងរបស់គណៈកម្មាធិការសាខាលើរបាយការណ៍ទាំងពីរ និងទិសដៅអនុវត្តបន្ត
៣- ការលើកឡើងរបស់អនុសាខាក្រុង ស្រុកទាំង៨ នូវសកម្មភាពការងារនៅថ្នាក់អនុសាខា បញ្ហាប្រ​ឈម និងដំណោះស្រាយ
៤-ការពិភាក្សារួមនៃគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុង ស្រុក
៥-ឆ្លងសេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់សាខាអាណត្តិទី៥
៦-អនុសាសន៍ផ្សេងៗ ។ 

នាឱកាសនោះ​ ឯកឧត្តម  ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលកោតសរសើ  និង​ថ្លែង​អំណរគុណដល់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាទាំងអស់ ដែលបានយ​កចិត្តទុកដាក់ខិតខំបំពេញការងារមនុស្សធម៌ប្រកបដោយសកម្មភាពរស់រវើកមានវិវត្តន៍ ពីមួយជំ​ហ៊ាន​ទៅមួយជំហ៊ាន ធ្វើឲ្យសាខាទទួលបាននូវជោគ​ជ័យគួរឲ្យកត់សំគាល់ពិសេស​ការងារផ្សព្វ​ផ្សាយ​ពីវិធានការទប់ស្កាត់កូវីដ-១៩ ។ 

ឯកឧត្តមក៍បានអបអរសាទរ និងការចូលរួមរបស់គណៈកម្មាធិការសាខា និងអនុសាខានាពេលនេះ សរបញ្ជាក់ឲ្យឃើញនូវស្មារតី និងការទទួលខុសត្រូវចំពោះសកម្មាភាពដែលបានអនុវត្តន៍កន្លងមក ស្របទៅនឹងយុទ្ធសាស្ត្រទស្សនៈវិស័យ និង បេសកម្ម សកម្មភាពការងារក្នុងវិស័យមនុស្សធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្រជួយដល់ជនងាយរងគ្រោះបំផុត។សមាជិកនៃអង្គប្រជុំ បានឯក​ភាពទាំងស្រុងនូវរបាយការណ៍លទ្ធផលការងារ និងរបាយការណ៍ហិរញ្ញវត្ថុ និងទិសដៅស​ម្រាប់​អនុវត្តបន្តឆ្នាំ២០២០ មតិលើកឡើងរបស់គណៈកម្មាធិការសាខា លើរបាយការណ៍ទាំងពីរ និងទិស​ដៅអនុវត្តបន្ត។ 

ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានសំណូមពរដល់អនុសាខាទាំង៨ ក្រុង ស្រុក ត្រូវចុះពិ​និត្យ​ជាក់ស្តែងពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងគ្រួសារដែលរងគ្រោះ​ដោយ​សារ​គ្រោះមហន្តរាយផ្សេងៗ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា និងពង្រឹងបន្ថែម​លើការងាររដ្ឋ​បាល និងហិរញ្ញវត្ថុ ការងារស្វែងរកមូលនិធិត្រូវជួយ គៀងគរមន្ថែម៕

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិ​ភាក្សាជាមួយ គណៈ​ប្រតិភូ​ក្រសួង​សុខាភិបាល និងអង្គកា​រសុខភា​ពពិ​ភព​លោក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិ​ប្បក​ម្មផលិតទឹ​កកក ទឹកក​កអនាម័យ ក្នុងខេត្តកណ្តាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋា​ភិបាលកម្ពុជា សម្រេចផ្អា​កជើងហោះហើរ មកពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែ​សី​ហា តទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាឱ្យឯកអគ្គរដ្ឋទូត ទីម័រខាងកើត ជួបសម្តែង​ការគួសម និងពិភាក្សាការងារ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3894 នាក់
ម្សិលមិញ :
5162 នាក់
សប្តាហ៍នេះ :
49456 នាក់
ខែនេះ :
281252 នាក់
3 ខែនេះ :
647852 នាក់
សរុប :
1976099 នាក់