ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបា​លឃ្មួញ ចុះបង្ក្រាបបទល្មើសគ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជន​សង្ស័យបានចំនួន២​នាក់
Tue,14 July 2020 (Time 04:31 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 27នាក់)


រាជធានីភ្នំពេញ៖កាលពី​វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាល​ឃ្មួញ បានចុះប្រតិបត្តិការណ៍បង្ក្រាបបទល្មើសគ្រឿងញៀនមួយកន្លែង ដោយឃាត់ខ្លួនជន​សង្ស័យចាន​ចំនួន២នាក់ នៅចំណុចក្នុងបន្ទប់ជួល ផ្លូវលំ ស្ថិតនៅក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។


សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ ឆន ស្រី មុំ អាយុ៣០​ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលខាងលើ និងឈ្មោះ ម៉ា ប៉ូរ៉ា ភេទប្រុស​អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងបន្ទជួលជាមួយគ្នា។

លោកញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញបានឲ្យដឹងថា មុននិងឃាត់ខ្លួន​ជនសង្ស័យទាំង២​នាក់​ខាង​លើ គឺលោកបានដឹកនាំកម្លាំងចុះធ្វើល្បាតក្នុងមូលដ្ឋាន ដោយមានការ​សង្ស័យក៏សុំគោល​ការលោក​អធិការដើម្បីចូលឆែកឆេ​ក្នុងបន្ទប់ជួលនោះ ទើបរកឃើញថ្នាំញៀ១កញ្ចប់ នៅក្នុង​ហោរ​ប៉ាវ របស់ឈ្មោះ ឆន ស្រី មុំ ទើបឃាត់ខ្លួនពួកគេតែម្តង។

ក្រោយម​កសមត្ថកិច្ចបានធ្វើតេស្តក្នុងទឹកនោម ជាលទ្ធផលរកឃើញថា ពួកគេមានផ្ទុក​នូវសារធាតុ​ញៀនទាំងពីនាក់។
បច្ចុប្បន្នជនសង្ស័យ​ទាំង២នាក់កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់​ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិ​ភាក្សាជាមួយ គណៈ​ប្រតិភូ​ក្រសួង​សុខាភិបាល និងអង្គកា​រសុខភា​ពពិ​ភព​លោក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិ​ប្បក​ម្មផលិតទឹ​កកក ទឹកក​កអនាម័យ ក្នុងខេត្តកណ្តាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋា​ភិបាលកម្ពុជា សម្រេចផ្អា​កជើងហោះហើរ មកពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែ​សី​ហា តទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាឱ្យឯកអគ្គរដ្ឋទូត ទីម័រខាងកើត ជួបសម្តែង​ការគួសម និងពិភាក្សាការងារ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5083 នាក់
ម្សិលមិញ :
5162 នាក់
សប្តាហ៍នេះ :
50645 នាក់
ខែនេះ :
282441 នាក់
3 ខែនេះ :
649041 នាក់
សរុប :
1977288 នាក់