ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
លោក ហ៊ុយ ទូច ដឹកនាំកិច្ចប្រជុំប្រចាំ​ខែកក្កដា និងលើកទិស​ដៅអនុវត្តការងារបន្ត ជាមួយ​ផ្នែក​បសុព្យា​បាលស្រុក/ក្រុងទាំង​០៩
Tue,14 July 2020 (Time 12:10 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 25នាក់)


ខេត្តបន្ទាយមានជ័យ៖ប្រធា​នការិយាល័យផលិតកម្ម និងបសុព្យាបាល​ស​ត្វខេត្តបន្ទាយមានជ័យ លោក ហ៊ុយ ទូច បានជម្រុញដ​ល់ផ្នែក​បសុព្យាបាលទាំងអស់ ជួយផ្សព្វផ្សាយបន្ត ពីខ្លឹមសារ​សារាច​រណែនាំលេខ ២៦៥ សរណន.កសក ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ របស់ឯ​កឧត្តមរដ្ឋមន្រ្តី​ក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ។
ផ្សព្វផ្សាយខ្លឹមសារដែ​លលោកប្រធានការិយាល័យ បាន​អញ្ជើញ​ចូលរួមវគ្គប​ណ្តុះបណ្តាល ស្តីពី នីតិវិធីអធិការកិច្ច ស្រាវជ្រាវត្រួតពិនិត្យ និងចងក្រង​សំណុំ​រឿងប​ទល្មើស​សុខភាពសត្វ និង​ផលិត​កម្ម​សត្វ នៅរាជធានីភ្នំពេញកាលពីថ្ងទី០៩-១០ ខែកក្កដា ឆ្នាំ២​០២០ និង​បែង​ចែកវ៉ាក់​សាំង ថ្នាំព្យា​បាល សម្ភារ បរិក្ខាបសុពេទ្យ និងជម្រុញឳ្យផ្នែកប​សុព្យាបាល​ស្រុក/ក្រុងទាំង០៩ លើកជាផែនកា​រចុះចាក់វ៉ាក់​សាំងសត្វ សម្រាប់ឆមាសទី១ ឆ្នាំ២០២០។

លោកប្រធា​នការិយាល័យផលិ​តកម្ម និងបសុព្យាបាល​ស​ត្វ មានប្រសាសន៍ជម្រុញដល់​មន្ត្រី​ក្រោម​ឱវ៉ាទបែបនេះ បានធ្វើឡើងនាឱកាសដែលលោកអញ្ជើញ​ជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែកក្កដា និង​លើកទិ​សដៅអនុវត្តការងារបន្ត ជាមួ​យផ្នែកបសុព្យាបាលស្រុក/ក្រុងទាំង០៩ កាលពី​ថ្ងៃអង្គារ ៩រោច ខែ​អាសាឍ ឆ្នាំជូត ទោស័ក ព​.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០​ នៅការិយា​ល័យ​ផលិតកម្ម និងបសុព្យាបា​លនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដោយ​មាន​ស​មាភាពចូលរួមសរុប២២នាក់ (ស្រ្តី០៤នាក់)៕

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិ​ភាក្សាជាមួយ គណៈ​ប្រតិភូ​ក្រសួង​សុខាភិបាល និងអង្គកា​រសុខភា​ពពិ​ភព​លោក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិ​ប្បក​ម្មផលិតទឹ​កកក ទឹកក​កអនាម័យ ក្នុងខេត្តកណ្តាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋា​ភិបាលកម្ពុជា សម្រេចផ្អា​កជើងហោះហើរ មកពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែ​សី​ហា តទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាឱ្យឯកអគ្គរដ្ឋទូត ទីម័រខាងកើត ជួបសម្តែង​ការគួសម និងពិភាក្សាការងារ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4663 នាក់
ម្សិលមិញ :
5162 នាក់
សប្តាហ៍នេះ :
50225 នាក់
ខែនេះ :
282021 នាក់
3 ខែនេះ :
648621 នាក់
សរុប :
1976868 នាក់