ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
បុរស​ជនជាតិខ្មែរម្នាក់ ស៊ី​ឈ្នួល​នាំម៉ាទឹកកក ឆ្ល​ងដែន​​ឲ្យជនជា​តិ​ថៃ ត្រូ​វទាហាន​ឈុតខ្មៅថៃ​ ចាប់​ឃាត់ខ្លួន
Fri,29 May 2020 (Time 12:59 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 137នាក់)


ប្រទេសថៃ៖បុរសជាជនជា​តិខ្មែរម្នាក់ ​ត្រូវបាន​កម្លាំងទាហាន​ឈុតខ្មៅថៃ​ចាប់ឃាត់ខ្លួន​ ខណៈ​ដែលកំពុង​ជួញដូរថ្នាំញៀនឆ្លងដែន នៅចំណុច​បរិវេណក្រោយផ្សារបន្លែ ផ្សាររោងគ្លឿ ប្រទេសថៃ កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។នេះបើយោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មានក្នុងស្រុកថៃ។

ប្រភព័ដដែរបន្តថា បន្ទាប់ពីទាហានកងរយទី១២០១ប្រចាំស្រុកអារញ្ញ ទទួលបាន​សេចក្ដីរាយការណ៍​ថា មានបុរស​ពាក់អាវពណ៌កាហ្វេដៃវែង ស្លៀក​ខោជើងវែងពណ៌ខ្មៅ នឹងមក​ទទួលគ្រឿងញៀន នៅបរិវេណក្រោយផ្សារបន្លែ ផ្សាររោងគ្លឿ ភ្លាម​ក៏ជូនដំណឹងទៅថ្នាក់លើ ព្រមទាំង​បញ្ជារឲ្យ​ក្រុមប្រ​តិបត្តិការ រួមជា​មួយក្រុមសមត្ថកិច្ច​ស៊ើបអង្កេតខ្លងលឹក ចេញល្បាតក្នុងតំប​ន់ រហូតដល់​វេលាម៉ោង​១៦និង៤០នាទី សមត្ថកិច្ចចម្រុះ​បានពិនិត្យរក​ឃើញបុគ្គលគួរឲ្យសង្ស័យ តាមដែលប្រភពរាយ​ការណ៍​មក ទើបបង្ហាញអត្តសញ្ញាណ​ជាសមត្ថកិច្ច នឹងធ្វើការត្រួតពិនិត្យបុរសគួរឲ្យសង្ស័យ​ខាងលើ រក​ឃើញវត្ថុតាងរួមមានៈ
គ្រឿងញៀនប្រភេទម៉ាទឹកក ខ្ចប់ក្នុងថង់ផ្លាស្ទិកបិទដោយកាវពណ៌ខ្មៅ ចំនួន១ដុំ លាក់ក្នុង​ខោរប​ស់ជនសង្ស័យ ទើបចាប់ខ្លួនមកសួរ​នាំបន្ថែម នៅទីបញ្ជារការក​ងរយទី១២០១តែម្តង។

លោកវរសេនីយ៍ទោ សានវង្ស វ៉ៃមេធិ មេបញ្ជារ​ការកងរយទី១២០១បានប្រាប់អ្នកសារព័ត៌មាន​ឲ្យដឹង​ថា ក្រោយពីការសួរនាំដឹងថា ជនសង្ស័យមានឈ្មោះ ឡេង ដារ៉ែន(LENG DAREN) អាយុ៣០ឆ្នាំ មាន​ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ បន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជា​បាន​ស៊ីឈ្នួល​​ឲ្យគេនាំថ្នាំខាងលើពិតប្រាកដមែនក្នុងតំលៃទឹកប្រាក់ចំនួន៣,០០០បាត ពីឈ្មោះ សា មិន​ស្គាល់​ត្រកូល ជនជាតិខ្មែរ នៅខាងប្រ​ទេសកម្ពុជា ដោយប្រើ​ទូរសព្ទ័​លេខកម្ពុជារបស់ឈ្មោះសា ទូរសព្ទ័ទាក់ទងទៅលេខ 067 22 64 52 របស់ឈ្មោះ ឡេង ដារ៉េន លេខទូរសព្ទ័កម្ពុជា ​ឲ្យ​មកទទួល​គ្រឿង​ញៀន​នៅកន្លែងចោលសំរា​ម បរិវេណផ្សារបន្លែ ឃុំខ្លងលឹក ស្រុកអារញ្ញ ខេត្តស្រះកែវ។បន្ទាប់​មកឈ្មោះ ឡេង ដារ៉េម បានទទួលគ្រឿង​ញៀនហើយ ឈ្មោះសា ដែល​នៅខាងកម្ពុជា នឹងទូរសព្ទ័​ប្រាប់ឈ្មោះ ឡេង ដារ៉េន ឲ្យយក​ទៅប្រគល់ឲ្យជ​នជាតិថៃ មិនស្គាល់​ឈ្មោះនឹងនាមត្រកូល ដែល​នៅ​គ-ម២​ ឃុំអារញ្ញ ស្រុកអារញ្ញ ដែលឈ្មោះ ឡេង ដរ៉េន បានប្រាប់ថា មិនមាន​លេខទូរសព្ទ័ជ​នជាតិថៃ​ម្នាក់នោះ ក្រៅពី​ឈ្មោះសា ដែលជាអ្នក​ណាត់បញ្ជូនគ្រឿ​ងញៀនតែប៉ុណ្ណោះ ទើប​សមត្ថកិ​ច្ច​ធ្វើការត្រួតពិនិត្យគ្រឿងញៀន ដែលមាន​ទម្ងន់ម៉ាទឹកកក​ចំនួន៥១.៦៧៥​ក្រាម,ប្រាក់​បាតថៃ​ចំនួន​១៩,២២០បាត ក្នុង​នោះក្រដាស១០០០បាត ចំនួន១៤សន្លឹក,ក្រដាសប្រាក់៥០០បាត ចំនួនសន្លឹក ,ក្រដាស​ប្រាក់១០០បាត ចំនួន២៧សន្លឹក នឹងក្រដាសប្រាក់​២០បាត ចំនួន១សន្លឹក នឹង​ទូរសព្ទ័ដៃ​ម៉ាកVIVOចំនួន១គ្រឿង។

ក្រោយពី​ការសួរច​ម្លើយ នឹងធ្វើកំ​ណត់ហេតុរួច សមត្ថកិច្ចទាហានកងរយទី១២០១​បានបញ្ជូន​ខ្លួន​ជនសង្ស័យ និងវត្ថុតាង ទៅឲ្យសមត្ថកិច្ចជំនាញខ្លងលឹក ដើម្បីអនុវត្តតាមនិតិវិធីច្បាប់បន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១០០០ គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ទទួលបានអំណោយពីក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សា​លាវិទ្យា​ល័យ​វឌ្ឍន​វិទ្យាគន្ធា និង​ហូ​ផ​ប្រេន ក្រុងប៉ោយ​ប៉ែត នាំយកអំណោយផ្តលជូន ពលរដ្ឋ​មានជីវភាពខ្វះខាត រងគ្រោះដោយ​សារទឹកជំន​ន់ រស់នៅសង្កាត់និ​មិត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញទទួលអំ​ណោយសប្បុរសធម៌ ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពា​ណិជ្ជកម្មខេត្តស្វាយរៀង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះអនុគ​ណក្រុង ប្រគល់នូវអំ​ណោយមនុស្ស​ធម៌ មានអង្ករ និងថវិកាមួយចំនួន ជូនដល់កា​កបាទ​ក្រហម​កម្ពុជាខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4042 នាក់
ម្សិលមិញ :
10316 នាក់
សប្តាហ៍នេះ :
57957 នាក់
ខែនេះ :
264147 នាក់
3 ខែនេះ :
913625 នាក់
សរុប :
2755297 នាក់