ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
“យើងមិនត្រូវ​ទុកឱ្យប្រជាពល​រដ្ឋរបស់យើង ដែលកំពុងជួបប្រទះ​នឹងវិបត្តិ នៃការឆ្លងរាតត្បាត នៃជំ​ងឺកូវីដ-១៩ ស្លាប់ដោយ​ដាច់ពោះឡើយ"
Fri,22 May 2020 (Time 08:31 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 10នាក់)


ខេត្តកណ្តាល៖ប្រសាស​ន៍ដ៏ខ្ពង់ខ្ពស់រប​ស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រីនៃកម្ពុជា​និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបាន​ដាក់​បទបញ្ជា ដល់អាជ្ញាធរគ្រប់ជាន់​ថ្នាក់ ត្រូវតែ​យកចិត្តទុក​ដាក់ខ្ពស់ចំពោះ សុខទុក្ខ របស់ប្រជា​ពលរដ្ឋយើង ដែ​លកំពុងជួបការលំបាក មានជីវ​ភាពខ្វះខាត ដោយមិ​នប្រកាន់និន្នាការនយោបាយឡើយ “យើ​ងមិនត្រូវ​ទុកឱ្យប្រជាពល​រដ្ឋរ​បស់​យើង ដែលកំពុង​ជួបប្រទះ​នឹងវិបត្តិ នៃការឆ្លងរា​តត្បាត នៃជំ​ងឺកូវីដ-១៩ ស្លាប់ដោយ​ដាច់​ពោះ​ឡើយ"។

ដោយគោរព និងអនុវត្តឱ្យបា​នជាដាច់ខាត នូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចទាំងទ្វេរ ព្រមទាំង​ជាតួនាទី ភារកិច្ច ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល​ខេត្តកណ្តាល អមដំ​ណើដោយ លោកជំទាវ ហ៊ុន កុស្សនី អភិបាលរងខេត្ត លោកស្នងការខេត្ត នា​យក នាយករងរដ្ឋបាល នាយកទីចាត់​ការ អង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ បានចុះ​ទៅ​សង្កាត់ចំនួនបី ក្នុងនោះមានសង្កាត់ដើមមៀន សង្កាត់តាខ្មៅ និងសង្កាត់ព្រែកឬស្សី ក្នុងគោល​បំណងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមួយចំនួនមានអង្ករ មី សាប៊ូ ម៉ាស ជូនដល់បងប្អូន​ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកខ្វះខាត ចាត់ចូលជាប្រភេទ ក្រ១ ក្រ២ និងក្រជាក់ស្តែង ដើម្បី​យក​ទៅដោះស្រាយជីវភាពបានមួយរយៈដោយក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម មី១​កេ​ស សាប៊ូ១កញ្ចប់ ម៉ាស១ប្រអប់ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅតាមគោលដៅ នៃសង្កាត់នីមួយៗ។

នាឱកា​សនេះដែរ ឯកឧត្តម បានផ្តាំផ្ញើដល់មន្រ្តី នៃសង្កាត់ទាំងបី បន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះ សុខភា​ព អនាម័យ ជៀសឱ្យបានពីការឆ្លងជំងឺកូវីឌ-១៩ និងសូមបន្តផ្សព្វផ្សាយ​ជូនដល់ប្រជាព​លរដ្ឋ​រប​ស់យើងនៅក្នុងមូលដ្ឋាន ឱ្យពួកគាត់មានការយល់ដឹង និងអនុវត្តតាមការណែនាំរ​បស់ក្រសួង​សុខា​ភិបា​ល។

ចំណែកឯការធ្វើដំណើតាមដងផ្លូវសាធារណៈ ក៏បងប្អូនទាំងអស់គ្នាត្រូវតែចូលរួម​គោរពច្បាប់ចររាច​រណ៍ផងដែរ ជិះម៉ូតូត្រូវពាក់មួកសុវត្តិភាព បើកបរត្រូវពាក់ខ្សែក្រវ៉ាត់ គោរពភ្លើងសញ្ញាចររាចរណ៍ ជៀសវាងគ្រោះថ្នាក់​ដោយប្រការណាមួយ ធ្វើឱ្យមានវិប្បដិសារីអស់មួយជីវិត៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា ផ្លូវជាតិលេខ៥ ពីព្រែកក្តាមទៅ​ប៉ោយប៉ែត នឹងសាង​សង់ចប់រួច​រាល់ជាស្ថាពរ​នៅក្នុងឆ្នាំ២០​២២ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំបូក​សរុបការអនុវត្តការងារ និងពង្រឹងយន្ត​ការប្រយុទ្ធ​ប្រ​ឆាំងនឹងជំងឺកូវីដ-១៩ និងសម្ពោធ​ដាក់ឱ្យដំ​ណើ​រការការិយាល័យ​ច្រកចេញចូ​ល​តែមួយ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឧបទ្ទវហេតុគ្រោះថ្នាក់​ចរាចរណ៍ រវាងរថយន្តបុកជាមួយ និងរថយន្ត បណ្តាល​ឲ្យតៃកុងរងរបួសធ្ងន់ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អភិបាលខេត្តដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យស្ថានភាពរួមទំនប់៧៨ ក្នុងភូមិសាស្ត្រ​ស្រុកសូទ្រនិគម រហូតដល់សង្កាត់ក្របីរៀល ក្រុងសៀមរាប (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាល​រងខេត្ត​កំពង់ឆ្នាំ ដឹកនាំកិច្ចប្រ​ជុំផ្សព្វផ្សាយលទ្ធផល​ការងារ ប្រចាំខែ​មេសា និងត្រួតពិនិត្យវឌ្ឍន​ភាព នៃការអនុវត្តច្បាប់ចរាចរណ៍ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
697 នាក់
ម្សិលមិញ :
3173 នាក់
សប្តាហ៍នេះ :
17961 នាក់
ខែនេះ :
155674 នាក់
3 ខែនេះ :
467537 នាក់
សរុប :
1390668 នាក់