ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ថ្នាំញៀនចំនួន៥គីឡូក្រាម ដែលបុរសជនជាតិខ្មែរ ជាកម្មក​ស៊ីឈ្នួលនៅផ្សាររោងក្លឿ ប្រទេស​ថៃ១នាក់ គ្រោង​នាំចេញមកកម្ពុជា ត្រូវ​បានតម្រួតថៃបង្ក្រាបបាន
Thu,09 April 2020 (Time 01:25 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 75នាក់)


ថៃ៖បុរសជនជាតិខ្មែរ ជាកម្មក​ស៊ីឈ្នួលនៅផ្សាររោងក្លឿ ប្រទេស​ថៃ១នាក់ ត្រូវ​បាន​កម្លាំង​តម្រួត​ថៃ​ចាប់ឃាត់ខ្លួន បន្ទាប់​ពីរកឃើញថា ជាប់ពាក់ពន្ធ័ទៅនឹងករណីជួញដូរគ្រឿង​ញៀន​ចំនួន​៥គីឡូ​ក្រាម។

ការឃាត់ខ្លួននេះ​បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចផ្សារ ត្រី បន្លែផ្លែ​ឈើ ស្ថិត​នៅ​ក្នុងផ្សាររោងក្លឿ ប្រទេសថៃ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ​ កម្លាំងតម្រួត​ថៃ​ ខេត្តស្រះ​កែវ សហកា​រជាមួយកម្លាំងទាហានដែល​ល្បាត ដើម្បីការពារសន្តិសុខ​នៅតំបន់​ផ្សារ​រោង​ក្លឿ​ នឹង​ផ្សារ​ពាណិជ្ជកម្មជាយដែន ស្រុកអារញ្ញ ខេត្តស្រះកែវ ដើម្បី​ទប់​ស្កាត់​កា​រលប​លួចនាំ​ទំនិញ​ខុសច្បាប់​ចូល-ចេញ ប្រទេសថៃ​ខុសច្បាប់ បានចុះមកដល់គោលដៅ​ក៏ប្រទះឃើញ​គ្រឿង​ញៀន​ប្រភេទ(ម៉ាទឹកកក) ដែលដាក់ក្នុងថង់ផ្លាស្ទិកព៌ណខ្មៅ លាក់ទុកក្នុងធុងសំរាម​ចំនួន៥​ប្រអប់ នៅ​ពេលបើ​កមើលរកឃើញនៅ​ក្នុងប្រអ​ប់មានម៉ាទឹក​កកព៌ណស ដោយ​មាន​នៅអក្សពណ៌​ទឹក​ប៊ិច​ស​សេរជា​ភាសារអង់គ្លេស​AAA ដែល​មានទម្ងន់​សរុប៥គីឡូក្រាម សមត្ថកិច្ចធ្វើការរឹបអូស​ និង​ឈាន​ដល់​ការ​ចាប់ឃាត់​ខ្លួនបុរសជន​ជាតិខ្មែរឈ្មោះ យ៉ន យឿន អាយុ៤០ឆ្នាំ ជាកម្មករ​ស៊ីឈ្នួល​នៅផ្សររោ​ងក្លឿ មកធ្វើការសាកសួរនៅក្នុងបន្ទប់សួរចម្លើយ របស់តម្រួតខ្លងលឹក។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយ​សារភាពថា ខ្លួន​ជាអ្នកយកគ្រឿងញៀន​ខាងលើមក​លាក់​ទុក​ក្នុងធុងសំរាម ពិតប្រាកដមែន តែម៉ាទឹកកកខាងលើជា​របស់ជន​ជាតិថៃ មិនស្គាល់ឈ្មោះ បើករ​ថយន្តធ​នតូច​ព៌ណខៀវ យកមកដាក់ក្បែរ​បង្គោលភ្លើង ដោយមានមិត្ត​ភក្តិជនជាតិខ្មែរ​នៅ​ប៉ោយ​ប៉ែត​ទូរសព្ទ័មកប្រាប់ឲ្យខ្លួន​ទៅទទួល ដោយប្រាប់ថា ជាអាហារក្រៀម យក​ទៅផ្ញើប្រពន្ធ​នៅឯ​ប៉ោយប៉ែត នឹងបាន​ជួលឲ្យខ្លួន​យកទៅផ្ញើរថយន្តដឹកទំនិញ ដែលនឹង​ដឹកទំនិញចូល​ទៅ​ខាងកម្ពុជា​ឲ្យផង ដោយខ្លួនឯងមិ​នដឹងថា ជាម៉ាទឹ​កកកនោះឡើយ។

សម្រាប់ការអះ​អាងរបស់ឈ្មោះ យ៉ន យឿន ​សមត្ថកិច្ចនៅមិនទាន់ជឿ ដោយសារកា​រសួរនាំសាក្សី​ដែល​ឃើញហេតុការណ៍ ដែល​ជាអ្នកបើករ​ថយន្តដឹកត្រី​ជនជាតិថៃ ដែល​បើករថយន្តចូល​ទៅដឹក​ត្រី​នៅខាងប៉ោយប៉ែត ប្រទេសកម្ពុជា ចូក​មកប្រទេសថៃថា ខណះបើករ​ថយន្តចូល​ទៅដឹកត្រី​នៅខាង​កម្ពុជា ឃើញឈ្មោះ យ៉ន យឿន ជនជាតិខ្មែរ ​ដែលជាកម្មករនៅផ្សាររោងគ្លឿ យួរថង់ព៌ណ​ខ្មៅមក​ផ្ញើគាត់ទៅ​ខ្មែរ ដោយប្រាប់ថា ជាបង្គាក្រៀម ទិញ​យកទៅផ្ញើប្រពន្ធនៅខាងខ្មែរ តែដោយ​សារពេល​នេះ​មានរោគខូវីត-19រាត្បាត ហើយខេត្តស្រះកែវមាន​វិធានការតឹងតែង តម្រួតខ្លង​លឹក បានប្រកា​សឲ្យរថយន្ត​ដឹកទំនិញទៅខាងប៉ោយប៉ែត ប្រទេសកម្ពុជាគ្រប់គ្នា បើមានអ្នកណា​មកផ្ញើទំនិញត្រូវ​បើកមើល​ឲ្យឃើញច្បាស់ បើជាទំនិញខុសច្បាប់នឹងត្រូវអនុវត្តតាមច្បាប់ទៀតផង ទើបខ្លួនឯង​បើកមើលក៏​ប្រទអឃើញមានម៉ាទឹកកក ទើបប្រញ៉ាប់​ទៅរាយការណ៍ឲ្យសមត្ថកិច្ចមកចាប់ខ្លួនតែម្តង​។

បន្ទាប់មកសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ​ រួមទាំងវត្ថុតាងម៉ាទឹកក​កទម្ងន់៥គីឡូក្រាម បញ្ជូន​ទៅ​ឲ្យសមត្ថកិច្ចជំនាញប៉ុស្តិ៍ខ្លងលឹក ដើម្បីអនុវត្តបន្តតាមនិ​តិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិ​ភាក្សាជាមួយ គណៈ​ប្រតិភូ​ក្រសួង​សុខាភិបាល និងអង្គកា​រសុខភា​ពពិ​ភព​លោក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិ​ប្បក​ម្មផលិតទឹ​កកក ទឹកក​កអនាម័យ ក្នុងខេត្តកណ្តាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋា​ភិបាលកម្ពុជា សម្រេចផ្អា​កជើងហោះហើរ មកពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែ​សី​ហា តទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាឱ្យឯកអគ្គរដ្ឋទូត ទីម័រខាងកើត ជួបសម្តែង​ការគួសម និងពិភាក្សាការងារ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3943 នាក់
ម្សិលមិញ :
5162 នាក់
សប្តាហ៍នេះ :
49505 នាក់
ខែនេះ :
281301 នាក់
3 ខែនេះ :
647901 នាក់
សរុប :
1976148 នាក់