ថ្ងៃច័ន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
បញ្ជូន​ខ្លួនជនសង្ស័យ​ចំនួន២នាក់ ទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធករ​ណីគ្រឿងញៀន
Thu,26 March 2020 (Time 10:19 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 17នាក់)


ខេត្តស្វាយរៀង៖កម្លាំ​ងជំនាញ​នៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្តស្វា​យរៀង នាព្រឹកថ្ងៃទី២៦ ខែមី​នា ឆ្នាំ២០២០ បញ្ជូនជនសង្ស័យចំនួន២នាក់ ទៅអយ្យការអមសាលាដំ​បូងខេត្ត ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ឬប្រើប្រាស់​ដោយខុសច្បាប់នូវ​សារ​ធាតុ​ញៀន បន្ទាប់ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍​ទោ ខាំ ណាន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ចុះបង្ក្រាបនិងឃាត់ខ្លួនបាន​ជន​សង្ស័យ​១នាក់ ឈ្មោះ រស់ គឹមសាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាន​ទី​លំនៅបច្ចុប្បន្នភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពី​វេលាម៉ោង០០​:២០នា​ទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិបាវិត​កណ្ដា​ល សង្កាត់បាវិត ក្រុងក្រុងបាវិត ខេត្តស្វា​យរៀង។

វត្ថុតាងដែលដកហូតបានរួមមាន៖
១.ម្សៅក្រា​មពណ៌សថ្លា ចំនួន០២កញ្ចប់តូច
២.ទូរស័ព្ទដៃចំនួន០២គ្រឿង
៣.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០៣សន្លឹក
៤.ប័ណ្ណសមាជិក ប.ស.ស.ចំនួន០១សន្លឹក
៥.ប្រាក់រៀលចំនួន២០,០០០រៀល
៦.ប្រាក់ដុល្លារចំនួន១០ដុល្លារ
៧.ប្រាក់ដុងចំនួន២០០,០០០ដុង
៨.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

លុះវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋានកងរាជ​អាវុធហត្ថក្រុង​បាវិត បានធ្វើការឃាត់ខ្លួនជ​នសង្ស័យបាន១នាក់ទៀតឈ្មោះ នួន ថុនា ភេទប្រុស អាយុ​២២ឆ្នាំ មុខរ​បរ​មិនពិតប្រាកដ ជនជាតិវៀតណាម មានទីលំនៅភូមិប្រាសាទ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្ត​ស្វា​យរៀង។ដោយមានការអនុញ្ញាត​ពីលោក ខាំ សុផារី ព្រះរាជអាជ​អាជ្ញាអមសាលាដំបូងខេត្ត បានអនុញ្ញាតឱ្យមន្រ្តីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ធ្វើការឆែកឆេរបន្ទប់​ជួលលេខ១០ ស្ថិត​នៅ​ភូមិ​បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។វត្ថុតាងចាប់យករួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ធំ
២-ដាវសាំរ៉ៃ​ចំនួន០២ដើម
៣-ទូរស័ព្ទចំនួន០១គ្រឿង
៤.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង
៥.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួម​និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋាន​កងរាជអាវុធខេត្តកសាង​សំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីចាតការបន្តតាមនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្វាយរៀង ទទួលថវិកាចំនួន៩​លានរៀន ពីអនុប្រធានក្រុម​ស​មាជិកព្រឹទ្ធសភា ប្រចាំ​ភូមិ​ភាគទី​៦ សម្រាប់យក​ទៅចាត់​ចែងក្នុង​យុទ្ធនាការ ប្រយុទ្ធប្រ​ឆាំងនឹងជំងឺកូវីដ១៩ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មកទល់​ពេលនេះ​កម្លាំងសមត្ថកិច្ចចម្រុះ ត្រួត​ពិនិត្យពល​ករខ្មែរ ដែលចេញពីទឹក​ដីថៃ តាមច្រកអូបី​ជាន់ រក​ឃើញ​កំដៅខុ​សប្រក្រ​តីចំនួន៣នាក់ បញ្ជូន​ទៅមណ្ឌលសុំចត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ អាត់ ខែម​ ស្នងការ​នគរបាល ខេត្តបន្ទាយ​មានជ័យ ប្រកាស​បរិច្ចាគ​ប្រាក់​បៀវត្ស ចំនួន០​៦ខែ ជូន​គណៈ​កម្មការ​ជាតិប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ​១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
916 នាក់
ម្សិលមិញ :
2769 នាក់
សប្តាហ៍នេះ :
34776 នាក់
ខែនេះ :
166886 នាក់
3 ខែនេះ :
570453 នាក់
សរុប :
1134363 នាក់