ថ្ងៃច័ន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
បញ្ជូនជនសង្ស័យ០២​នាក់ ទៅតុលាការ ពាក់ពន្ធ័ករណីរក្សាទុកជួញដូរ និងប្រើប្រា​ស់​សារធាតុ​ញៀន
Thu,26 March 2020 (Time 07:01 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 35នាក់)


ខេត្តស្វាយរៀង៖ជនសង្ស័យចំនួន០២នាក់ ដែលជាប់ពាក់ព័ន្ធទៅ​ករណីរក្សាទុកជួញដូរ និង​ប្រើប្រាស់​ដោយខុសច្បាប់នូវ​សាធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃការិយាល័យប​ទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង​ បញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោស​តាមច្បាប់​កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។
ជនសង្ស័យទាំង០២នាក់ដែលកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាននោះមានឈ្មោះ ឡេ យ៉ាំងឡា ភេទប្រុស អាយុ​២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងអ៊ុតសក់ និងកាត់សក់ មានទីលំនៅបច្ចុប្បន្ន​ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះ វៀង យ៉ាំងហ៊ាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកាត់សក់ មានទីលំនៅប​ច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់​ត្រូវបានកម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងបាវិត ដឹកនាំដោយលោក​វរសេនីយ៍ទោ ខាំ ណាន មេបញ្ជាការ មូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង​បាវិត ក្រោមបញ្ជាផ្ទាល់រប​ស់ លោក សែ វុទ្ធី មេបញ្ជាការ ​កងរាជអាវុធហត្ថខេត្ត និងដោយមា​នការ​ស​ម្របសម្រួល​ដោយលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កម្លាំង​បានចុះបង្ក្រាបករណីរក្សាទុក​ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន កាលពី​វេលាម៉ោង០៤ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត​ស្វាយរៀង។

សមត្ថកិច្ចបន្តថា ដោយមានការអនុញ្ញាតពីលោក ខាំ សុផារី ព្រះរាជអាជអាជ្ញាអមសាលាដំបូងខេត្ត បានអនុញ្ញាតឲ្យមន្រ្តីនគរបាលយុត្តិធម៌ កងរាជ​អាវុធហត្ថ ធ្វើការឆែកឆេរបន្ទប់ជួលលេខ១A ស្ថិត​នៅ​ភូមិ​បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរកឃើញ វត្ថុតាងម្សៅក្រា​មព​ណ៌ស​ថ្លាចំនួន០២កញ្ចប់, ទូរសព្ទដៃចំនួន០៣គ្រឿង, ប្រាក់ដុងចំនួន ៤,០០០,០០០ ដុង, ប្រាក់ដុល្លា​រចំនួន ១០ដុល្លារ, បង្កាន់ដៃទទួលស្គាល់ជាជនបរ​ទេសអន្តោប្រវេសចំនួន០១សន្លឹក និងសម្ភារ:វេ​ចខ្ចប់​គ្រឿងញៀនមួយចំនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្វាយរៀង ទទួលថវិកាចំនួន៩​លានរៀន ពីអនុប្រធានក្រុម​ស​មាជិកព្រឹទ្ធសភា ប្រចាំ​ភូមិ​ភាគទី​៦ សម្រាប់យក​ទៅចាត់​ចែងក្នុង​យុទ្ធនាការ ប្រយុទ្ធប្រ​ឆាំងនឹងជំងឺកូវីដ១៩ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មកទល់​ពេលនេះ​កម្លាំងសមត្ថកិច្ចចម្រុះ ត្រួត​ពិនិត្យពល​ករខ្មែរ ដែលចេញពីទឹក​ដីថៃ តាមច្រកអូបី​ជាន់ រក​ឃើញ​កំដៅខុ​សប្រក្រ​តីចំនួន៣នាក់ បញ្ជូន​ទៅមណ្ឌលសុំចត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ អាត់ ខែម​ ស្នងការ​នគរបាល ខេត្តបន្ទាយ​មានជ័យ ប្រកាស​បរិច្ចាគ​ប្រាក់​បៀវត្ស ចំនួន០​៦ខែ ជូន​គណៈ​កម្មការ​ជាតិប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ​១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
540 នាក់
ម្សិលមិញ :
2769 នាក់
សប្តាហ៍នេះ :
34400 នាក់
ខែនេះ :
166510 នាក់
3 ខែនេះ :
570077 នាក់
សរុប :
1133987 នាក់