ថ្ងៃច័ន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តទំនាក់ទំនង​ផ្លាស់ប្ដូរព័ត៌​មាន ជាមួយភាគីថៃ ដើម្បីរួមគ្នា​ដោះស្រាយ​បញ្ហាប្រឈមថ្មីៗ ពាក់ព័ន្ធនឹងជំងឺកូវីដ១៩នេះ
Thu,26 March 2020 (Time 03:20 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 5នាក់)


ខេត្តបន្ទាយមានជ័យ៖ដើម្បីទប់ស្កាត់ការរីករាល​ដាលជំងឺកូវីដ១៩នេះ គឺការកាត់បន្ថ​យការទំនាក់​ទំនង និង​ជួប​ជុំគ្នារវាងពលរដ្ឋ និងពលរដ្ឋ ហើយមិនមែន​តែប្រទេសផ្សេងទេ កម្ពុជាក៏បានអនុវត្តដែរ ដូច​ជា​ការបិទសាលារៀន បិទក្លឹបកំសាន្ត ខារ៉ាអូខេ និងទីកំ​សាន្តផ្សេងៗ ការផ្អាករៀប​ចំកម្មវិធី​សាស​នា កិច្ចប្រជុំ និង​ព្រឹត្តិកា​រជួបជុំ​នានា ព្រមទាំង​បានដាក់ចេញ​វិធានការអប់​រំផ្សព្វផ្សាយ​ឱ្យប្រជា​ពលរដ្ឋ​មានការប្រុងប្រយ័ត្ន តាមរយៈគ្រប់មធ្យោបាយទាំង​តាមប​ណ្ដាញទូរទស្សន៍ វិទ្យុ វេបសាយ និង​តាមរយៈ​ការចាក់មេក្រូចល័តតា​មភូមិ។

សម្រាប់ប្រជាពលរដ្ឋដែល​មានការសង្ស័យ រាជរដ្ឋាភិបាល គ្មានជម្រើស​អ្វីក្រៅតែពី​ការនាំ​ពួក​គាត់យ​កទៅដាក់ឱ្យនៅដាច់​ដោយឡែក ដើម្បីតាមដាន និងពិនិត្យព្យាបាលឡើយ។សម្រាប់កា​រដោះ​ស្រាយ​បញ្ហានេះ ក្រៅតែពី​មន្ទីរពេទ្យរដ្ឋដែលមានស្រាប់ រាជរដ្ឋាភិបាល​បានចាត់តាំងឱ្យអ​ភិបាល​ខេត្តនា​នា រៀបចំទី​កន្លែងសម្រាប់​ការស្នាក់នៅដោយឡែក និងការពិនិត្យព្យាបា​លជំងឺជូនពលរដ្ឋ​រួចនៅតា​មទីរួម​ខេត្តនីមួយៗ ដោយយកអគា​រសាលារៀន មជ្ឈមណ្ឌលរដ្ឋ និងសណ្ឋា​គារមួយ​ចំនួន។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​មានប្រសាសន៍​បែបនេះក្នុង​ឱកា​សដែលសម្តេច អញ្ជើញជួបសំណេះសំណាល​ដោយផ្ទាល់ជាមួយមន្ត្រីនៃអង្គភាព និងស្ថាប័ន​នានា ដែលកំពុង​បំពេញភារកិច្ចនៅ​តាមបណ្ដាច្រកទ្វារព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ចំណុច​ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជា​តិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​
នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២​០២០នេះ។


នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា វត្តមានរប​ស់សម្ដេច ព្រមទាំងថ្នាក់​ដឹក​នាំក្រសួងម​ហាផ្ទៃនាឱកាសនេះ គឺជាការរួមគ្នាមកផ្ដល់ការលើកទឹកចិត្តខ្ពស់ចំពោះថ្នាក់ដឹកនាំ និងម​ន្ត្រីនៃបណ្ដា​អង្គភាព និងស្ថាប័នានា ដែលកំពុងបំពេញភារកិច្ចនៅតាមបណ្ដាច្រកទ្វារព្រំដែន ក្នុងភូមិ​សា​ស្ត្រខេត្តបន្ទាយមានជ័យ ជាពិសេសនៅក្នុងស្ថាន​ភាព នៃការប្រយុទ្ធនឹងជំងឺកូវីដ១៩។

សម្ដេចក្រឡាហោមបានបន្តថា ស្ថានភាពនៃ​ការរីករាលដាលជំងឺកូវីដ១៩ ដែលបាន​និងកំពុង​កើតមា​ននៅ​បណ្ដាប្រទេសស្ទើរពាសពេញ​ពិភពលោក ស្រប​ពេលដែលថ្នាំព្យាបាល និងវ៉ាក់សាំ​ងបង្ការ​មិន​ទាន់​ត្រូវបានប្រទេស​ណាមួយរកឃើ​ញនៅឡើយ។ថ្វីដ្បិតមា​នអ្នក​ជំងឺ​មួយចំនួនត្រូវ​បានព្យា​បាលឱ្យ​ជា​សះស្បើយ ប៉ុន្តែពិភព​លោកនៅតែមានក្ដីព្រួយ​បារម្ភខ្លាំងនៅឡើយ ព្រោះតែអត្រាអ្នកឆ្លងថ្មី និង​អ្នក​ស្លាប់​នៅតែបន្តមានកំណើន។

សម្ដេចបានមានប្រសាសន៍ទៀតថាពេលនេះ ប្រទេសចិនដែ​លជាចំណុចកណ្ដាល នៃការផ្ទុះដំបូង​ជំងឺ​កូវីដ១៩ មានសភាពធូរស្បើយច្រើនហើយ ប៉ុន្តែវាបា​នប្រឈមខ្លាំងនៅតំបន់អឺរ៉ុប និងអាមេរិក ខណៈ​ប្រទេសអាស៊ានក៏មានអ្នកជំងឺ​នេះគ្រប់ប្រទេសដែរ គ្រាន់តែតិច និងច្រើនប៉ុណ្ណោះ ក្នុងនោះ​ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី និងថៃ មានអ្នកឆ្លងជំងឺនេះច្រើន និង​កំពុងដា​ក់ចេញវិធានការដោះ​ស្រាយជាបន្តបន្ទាប់ រហូតដល់ដា​ក់ប្រទេសស្ថិតក្នុងគ្រាអាសន្នតែម្ដង។

ពាក់ព័ន្ធនឹងវិធានការណ៍បិទព្រំដែនគោ​កព្រំដែនគោកជាមួយប្រទេសថៃ និងវៀតណាម សម្ដេចក្រ​ឡាហោម បានមានប្រសាសន៍ថា ថ្វីដ្បិតតែបានបិទការ​ចេញចូលរបស់ពលរដ្ឋទាំងសងខាង ប៉ុន្តែបា​នអនុញ្ញាតសម្រា​ប់ការដឹកជញ្ជូនទំ​និញចេញចូល ក្រោម​លក្ខខណ្ឌ​រឹតបន្តឹង​​តាមគោ​លការណ៍​សុខភិបាល។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមត្ថកិច្ច​ពាក់ព័ន្ធទាំងអស់ នៃខេត្តបន្ទាយមានជ័យ នឹងបន្តបំពេញ​បេសកម្មទទួល​បានជោគ​ជ័យ ពិសេសក្នុងស្ថានភាពទប់ស្កាត់​ជំងឺកូវីដ១៩ ហើយនៅក្នុងឱកាស​ជួបសំណេះសំណាលនេះដែរ ស​ម្តេច​ចក៏បានជូនថវិកា អង្ករ និងគ្រឿងបរិភោគមួយចំនួនទៀតជូនអង្គភាព និងស្ថាប័នពា​ក់ព័ន្ធដែ​ល​កំពុង​បំពេញ​ភារកិច្ចនៅ​តាមបណ្ដាច្រកទ្វារ​ព្រំដែនផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្វាយរៀង ទទួលថវិកាចំនួន៩​លានរៀន ពីអនុប្រធានក្រុម​ស​មាជិកព្រឹទ្ធសភា ប្រចាំ​ភូមិ​ភាគទី​៦ សម្រាប់យក​ទៅចាត់​ចែងក្នុង​យុទ្ធនាការ ប្រយុទ្ធប្រ​ឆាំងនឹងជំងឺកូវីដ១៩ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មកទល់​ពេលនេះ​កម្លាំងសមត្ថកិច្ចចម្រុះ ត្រួត​ពិនិត្យពល​ករខ្មែរ ដែលចេញពីទឹក​ដីថៃ តាមច្រកអូបី​ជាន់ រក​ឃើញ​កំដៅខុ​សប្រក្រ​តីចំនួន៣នាក់ បញ្ជូន​ទៅមណ្ឌលសុំចត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ អាត់ ខែម​ ស្នងការ​នគរបាល ខេត្តបន្ទាយ​មានជ័យ ប្រកាស​បរិច្ចាគ​ប្រាក់​បៀវត្ស ចំនួន០​៦ខែ ជូន​គណៈ​កម្មការ​ជាតិប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ​១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
260 នាក់
ម្សិលមិញ :
2769 នាក់
សប្តាហ៍នេះ :
34120 នាក់
ខែនេះ :
166230 នាក់
3 ខែនេះ :
569797 នាក់
សរុប :
1133707 នាក់