ថ្ងៃច័ន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សង្ឃ១អង្គសុគត និង១អង្គទៀតជាប់កុក ដោយសារចោទគ្នារឿងសែបគ្រឿងញៀន បង្កហឹង្សា​កាប់ចាក់គ្នា
Wed,25 March 2020 (Time 02:23 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 5នាក់)


ខេត្តមណ្ឌលគិរី៖ដោយសារការចោទប្រកាន់គ្នារឿងសែបគ្រឿងញៀន រហូតឈានដល់ការកាប់ចាក់គ្នា បណ្តាលឱ្យព្រះសង្ឃ១អង្គសុគតខណ:បញ្ជួនទៅមន្ទីរពេទ្យ ដល់ពាក់កណ្តាលផ្លូវ និង១អង្គទៀត​ជាប់កុក។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនកើតហេតុសង្ឃដៃឆៅ១អង្គ ដែលរងនូវពាក្យប្រមាថពី​សង្ឃដូច​គ្នាពុំ​បាន ក្រោយពីសង្ឃនោះចោទថាខ្លួនសែបគ្រឿងញៀន ក៏បានផ្ទុះកំហឹង វាយដោយ​ដំបងនឹងចាក់ដោយកាំបិតសម្លាប់ក្នុងទីអារាមមួយហៅថាវត្តដេអេ ស្ថិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌ​លគិរី បណ្តាលឱ្យស្នាមរបួសចំនួន៣កន្លែងដោយដំបងនឹងកាំបិតចុងស្រួច បានចាក់ទំលុះទ្រូង​ផ្នែក​ខាងស្តាំនិងផ្នែកខាងក្រោយ ធ្លាយដល់សួតនិងពោះវៀន បណ្តាលឱ្យព្រះសង្ឃរងគ្រោះសុគត ខណ:​បញ្ជួនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ដល់ពាក់កណ្តាលផ្លូវ។ចំណែកព្រះសង្ឃដៃឆៅ ត្រូវពុទ្ធប​រិស័ទនិងព្រះសង្ឃក្នុងវត្តចាប់ផ្សឹក រួចបញ្ជួនឱ្យសមត្ថកិច្ចជំនាញភ្លាមៗផងដែរ។

លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជនដៃដល់​និង​ត្រូវបញ្ជួនមកស្នងកាដ្ឋាននគរបាលខេត្តមណ្ឌលគិរី នឹងបញ្ជូនទៅអយ្យការ​អមសាលាដំបូង​ខេត្ត​មណ្ឌលគិរី ក្រោយសួរនាំ និងកសាងសំណុំចប់។ 

លោកបន្តថា ករណីឃាតកម្ម ដោយចេតនាកើតឡើង០១​ករណី​ប្រព្រឹត្តឡើងដោយ​ជនសង្សយ័​ឈ្មោះ​ធឿន នី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរព្រះសង្ឃ មានទីកន្លែងកំណើ​តភូមិត្រ​បែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុ​ងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។ចំណែកជនរងគ្រោះឈ្មោះ ថ្លាង វុធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រះសង្ឃ មានទីកន្លែងកំណើតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នជាព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេ​ជ្រាដា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះ ត្រូវបានជនសង្ស័យប្រើកាំបិតចុងស្រួចចាក់ត្រូវ​ ទ្រូងខាងស្តាំលើដោះទំហំ​៥ស.មជំរៅ​ ដល់សួត​ ផ្នែកខាងក្រោយចាក់ចូលចន្លោះឆ្អឹងជំនីទី៧+៨ទំហំ៦ស.ម​ ជំរៅ​ ដល់ពោះវៀន​។

មូលហេតុ:ទាស់សំដីគ្នារឿងជនរងគ្រោះចោទប្រកាន់ជនសង្ស័យថា ប្រើប្រាស់គ្រឿងញៀន ។លោកស្នងការរងបញ្ជាក់ថា ជនដៃដល់កាលនៅពុំទាន់បួសធ្លាប់ប្រើប្រាស់គ្រឿងញៀនពិតមែន តែក៏បួសជាសង្ឃនិងឈប់ប្រើប្រាស់រយៈពេល២ឆ្នាំទៅហើយ ហើយក្រោយតេស្តទឹក​នោមរកសារ​ធាតុ​ញៀនមិនឃើញដែរ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្វាយរៀង ទទួលថវិកាចំនួន៩​លានរៀន ពីអនុប្រធានក្រុម​ស​មាជិកព្រឹទ្ធសភា ប្រចាំ​ភូមិ​ភាគទី​៦ សម្រាប់យក​ទៅចាត់​ចែងក្នុង​យុទ្ធនាការ ប្រយុទ្ធប្រ​ឆាំងនឹងជំងឺកូវីដ១៩ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មកទល់​ពេលនេះ​កម្លាំងសមត្ថកិច្ចចម្រុះ ត្រួត​ពិនិត្យពល​ករខ្មែរ ដែលចេញពីទឹក​ដីថៃ តាមច្រកអូបី​ជាន់ រក​ឃើញ​កំដៅខុ​សប្រក្រ​តីចំនួន៣នាក់ បញ្ជូន​ទៅមណ្ឌលសុំចត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ អាត់ ខែម​ ស្នងការ​នគរបាល ខេត្តបន្ទាយ​មានជ័យ ប្រកាស​បរិច្ចាគ​ប្រាក់​បៀវត្ស ចំនួន០​៦ខែ ជូន​គណៈ​កម្មការ​ជាតិប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ​១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
430 នាក់
ម្សិលមិញ :
2769 នាក់
សប្តាហ៍នេះ :
34290 នាក់
ខែនេះ :
166400 នាក់
3 ខែនេះ :
569967 នាក់
សរុប :
1133877 នាក់