ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
បុរសជាជនជាតិថៃម្នាក់ សម្លាប់ម្តាយបង្កើត រួចញាត់ចូលក្នុងធុងទឹកកក ​ព្រោះតែម្តាយ​ដឹងរឿង​អាស្រូវ​របស់ខ្លួន
Sat,29 February 2020 (Time 03:25 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 228នាក់)


ប្រទេសថៃ៖ដោយសារតែម្តាយបានដឹងពីរឿងអាស្រូវរបស់ខ្លួន​ ពាក់ពន្ធ័ទៅនឹងត្រីឆ្តោស៊ីកូនឯ ក៏​បាន​សម្លាប់ម្តាយបង្កើតរ​បស់ខ្លួន រួចញាត់​ចូលក្នុងធុងទឹកកក បំបិតមាត់យ៉ាងសាហាវព្រៃផ្សៃបំ​ផុត។

បើយោងតាមការចុះផ្សាយរបស់គេហទំព័រ ថៃរ៉ាត់ បានបញ្ជាក់ថា ស្ត្រីដែលជាជនជាតិថៃ ត្រូវ​បាន​កូន​តិរិច្ឆានសម្លាប់យ៉ាងសាហាវព្រៃផ្សៃដោយភ្លាស់សាច់ ដាក់ក្លាសេ​ក្នុងធុងទឹក​កក បន្ទាប់​ពីស្ត្រី​ដែល​ត្រូវជាម្តាយឃាតករ បានដឹងរឿងអាស្រូវរប​ស់កូនប្រុសនោះ ហើយមានបំណងថា​នឹង​ទៅ​ប្តឹងតម្រួត​ឱ្យ​ធ្វើការតាមផ្លូវច្បាប់។នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២០ តម្រួតថៃនៃអធិការដ្ឋាន ស្រុកវៀង​ប៉ាប៉ៅក្នុងខេត្ត ឈៀងរ៉ាយបានទទួល​ព័ត៌មានថា មានការប្រទះ​ឃើញសាច់មនុស្ស​ដែលត្រូវ​បានគេ​ភ្លាស់ដាក់ ចូលក្លាសេក្នុង​ធុងទឹកកកចំនួន២ ស្ថិតក្នុងផ្ទះផ្ទាល់ដី​មួយកន្លែង​លេខ៤៧៦/១ក្នុងភូមិ១ ឃុំវៀង ស្រុកវៀងប៉ាប៉ៅ ខេត្តឈៀងរ៉ាយ ប្រទេសថៃ។

ក្រោយពីបានទទួលព័ត៌មាននេះភ្លាមក្រុមតម្រួត​ថៃបានចេញប្រតិបត្តិការទៅ​កាន់ចំណុចខាងលើ ដោយ​បានសង្គេត​ឃើញថាធុងទឹកកកទាំង២ ត្រូវបានគេដាក់នៅខាងក្រោយផ្ទះ ដោយក្នុងនោះមាន សាច់មនុស្ស​ជាច្រើនដុំ ដែលត្រូវបានគេភ្លាស់យ៉ាងស្អាត ដាក់តម្រៀបក្នុងបាតធុង និងមានដាក់​ទឹកកក​ពីលើយ៉ាងត្រឹមត្រូវ។ភ្លាមៗ ក្រោយពីបា​នស្រាវជ្រាវតាមរយៈ​អាជ្ញាធរឃុំ ដែលបានផ្តល់​ព័ត៌មានទើបដឹងថា មនុស្សដែលត្រូវគេសម្លាប់នោះមានឈ្មោះ អរុណី ឆុនសាប់ ភេទស្រី អាយុ៥៦ ឆ្នាំ រស់នៅទីតាំងកើតហេតុខាង​លើ។

រីឯឃាតករ គឺជាកូនប្រុសបង្កើតដែលមានឈ្មោះ ភាគិន មហាសាប់ អាយុ៣៤ឆ្នាំ មានតួនាទី ជាជំនួ​យ​ការ​ឃុំ នៅក្នុងតំបន់កើតហេតុ ថែមទៀតផង។

ក្រោយពីសមត្ថកិច្ចបានធ្វើកា​រឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូប​នេះបានចូលខ្លួន​ទៅសារភាព​នៅចំពោះមុខ​អាជ្ញាធរឃុំដែលជាកន្លែង​ធ្វើការរបស់គេ។នៅចំពោះមុខតម្រួត ឃាតករ​រូបនេះបាន​សារភាពថាខ្លួនពិតជា បានសម្លាប់ម្តាយ បង្កើតរបស់ខ្លួនយ៉ាង​ពិតប្រាកដដោយសា​រតែម្តាយ​បានដឹងរឿងអាស្រូវរបស់ខ្លួនហើយគម្រាមថា នឹងទៅប្តឹង​សមត្ថកិច្ចទើ​បទ្រាំមិនបាន​ខ្លួនក៏សម្រេ​ចចិត្តសម្លាប់​តែម្តង ដោយបានភ្លាស់សាច់ ដាក់ក្លាសេក្នុង ធុងទឹកកកចំ​នួន២ នៅខាងក្រោ​យផ្ទះចំ​ណែកឆ្អឹង និងក្បាលខ្លួនបា​នយកទៅកប់ដីនៅឯជាយ ព្រៃខាងក្រោយភូមិជិតផ្លូវទៅសាយប្រាង។

ឃាតករបានសារភាពបន្តថា រឿងអាស្រូវ​ដែលម្តាយបានដឹងនោះគឺរឿង ដែលខ្លួន​បានទាក់ទ​ងរួម​មេត្រី ជាមួយនឹង​កូនស្រីបង្កើតរប​ស់ខ្លួនដែល​ទើបតែមាន អាយុ១៥ឆ្នាំហើយត្រូវ បានម្តាយ​ដឹង​ដោយសារ តែខ្លាចបែកការណ៍ផងនិងខ្លាចម្តាយទៅប្តឹងតម្រួតផងខ្លួនក៏រកវិធីសម្លាប់ម្តាយតែម្តង ។

ក្រយពីឃាត់ខ្លួន​សមត្ថកិច្ចថៃ បាននាំ​ឃាតកររូបនេះ​ទៅគាស់​យកឆ្អឹង និងក្បាលរបស់​ម្តាយ​មកពិនិត្យ ហើយ​ក៏នាំ​កូនស្រី​រួមជាមួយ​និងគ្រួសារទាំងមូលទៅស្ថានីយ៍តម្រួត ដើម្បីសាក​សួរផងដែរជុំវិញរឿងអាស្រូវ ដែលជាដើមចមរហូតឈានដល់ការសម្លាប់ម្តាយបែបនេះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិ​ភាក្សាជាមួយ គណៈ​ប្រតិភូ​ក្រសួង​សុខាភិបាល និងអង្គកា​រសុខភា​ពពិ​ភព​លោក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិ​ប្បក​ម្មផលិតទឹ​កកក ទឹកក​កអនាម័យ ក្នុងខេត្តកណ្តាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋា​ភិបាលកម្ពុជា សម្រេចផ្អា​កជើងហោះហើរ មកពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែ​សី​ហា តទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាឱ្យឯកអគ្គរដ្ឋទូត ទីម័រខាងកើត ជួបសម្តែង​ការគួសម និងពិភាក្សាការងារ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4879 នាក់
ម្សិលមិញ :
5162 នាក់
សប្តាហ៍នេះ :
50441 នាក់
ខែនេះ :
282237 នាក់
3 ខែនេះ :
648837 នាក់
សរុប :
1977084 នាក់