ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ការពិតឈើ​​ប្រណិ​ត ដែលយកមកកែឆ្នៃ ក្នុងរោងសិប្ប​កម្មក្នុងក្រុងប៉ោយប៉ែត ជាឈើ​របស់មេ​ប៉េអឹមខេត្ត និង​ឧ​កញ៉ា​ឡាច ប៊ុន​លីម​ សោះ(មានវីឌឺអូរ)
Mon,24 February 2020 (Time 03:28 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 126នាក់)


ខេត្តបន្ទាយមានជ័យ​៖ដោ​យសារតែអំពើឃុបឃិតបែបពុករលួយ និងបក្សពួកនិយម ទើបគ្មានចំ​ណាត់​ការ​ពីកម្លាំងជំនាញ​ពាក់ពន្ធ័​នៅក្នុងខេត្តបន្ទាយមានជ័យ​ ពិសេសលោក អ៊ុំ រាត្រី អភិបាល នៃគ​ណៈ​អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធាន​គណៈបញ្ជាការឯកភាព​ និងលោក នាយរដ្ឋ​បាល​ព្រៃឈើខេត្តតែម្តង។

ជាក់ស្តែងកា​លពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកសា​រព័ត៌មានជាច្រើនអង្គ​ភាព បានចុះថតនូវសកម្មភាពរោងសិប្បកម្ម​កែឆ្នៃឈើទ្រុងទ្រាយធំ ដែលដឹកជញ្ជូនឈើចូលដោយ​គ្មាន​ច្បាប់អនុញ្ញាតិ​ ​នៅចំណុចជាប់ផ្សារហ៊ុយ ឡេង ស្ថិតនៅក្នុងភូមិ​មិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយ​មានជ័យ ភ្លាមនោះលោក ពៅ រី អនុប្រធានអង្គការអ​ភិរក្ស​សត្វ,ព្រៃ​ឈើ និងជ​លផល ប្រចាំខេត្តបន្ទាយមានជ័យ បានអញ្ជើញទៅដល់​គោលដៅរួចបានរាយការណ៍ និងសុំការសហការ​ជាមួយ​អាជ្ញាធរ​​ ជំនាញពាក់ពន្ធ័ផ​ងដែរ។

លោក ពៅ រី អនុប្រធានអង្គការអភិរក្សសត្វ,ព្រៃឈើ និងជលផល បានប្រាប់អ្នកសារព័ត៌មាន​ឱ្យ​ដឹង​ថា ខណៈដែលលោកបានឃើញឈើប្រណិតជាច្រើននៅរោងសិប្បកម្មខាងលើ លោកក៏បាន​ខល​ទូរស័ព្ទសុំការអន្តរាគម និងសហការជាមួយសាលាដំបូង​ខេត្តបន្ទាយមានជ័យ ព្រះរាជអាជ្ញារង ក៏​បាន​ស្នើសុំគោលការពីព្រះរាជអាជ្ញា តែព្រះរា​ជអាជ្ញាឆ្លើយថា បើរឿងហ្នឹងមានពាក់ពន្ធ័ជាមួ​យ​មេ​ប៉េអឹមខេត្ត យើងត្រូវសុំការសហការជាមួយនគរបាល តែបើមានពាក់ពន្ធ័ជាមួយនគរបាលយើង​ត្រូវ​សុំការសហ​ការជាមួយប៉េអឹម។

​​លោក ពៅ រី បន្តថា រហូតដល់រសៀលមិនឃើមានជំនាញចុះធ្វើការ លោកក៏ខលទូរសព្ទ័សុំគោលកា​រពីលោកអ​ភិបាលខេត្ត តែលោកបានរុញឱ្យខលទំនាក់ទំនង​ជាមួយលោកអ​ភិ​បាល​ក្រុង។លោកអ​ភិ​បាល​ក្រុង​ក៏បានមានប្រសាសន៍ថា បន្តិចទៀតលោកនឹកដាក់កម្លាំងចុះទៅ រហូតជិត​ពី​ម៉ោងមិន​ឃើញ​ក៏ខលសួរម្តងទៀត បែជាលោកឆ្លើយថា«កំពុងឈឺ»។​នាវេលាម៉ោងជាង៦ល្ងាច​ខលម្តង​ទៀត​លោកឆ្លើយថា«លោកកំពុងរវ​ល់​មកមើលគេរៀបចំកន្លែង ពីព្រោះស​ម្តេចតេជោនឹងអ​ញ្ជើញម​កនា​ថ្ងៃខាងមុ​ខនេះ។

ចំណែកលោក នូវ និល នាយសង្កាត់រដ្ឋបាល​ព្រៃឈើទទួលបន្ទុកចំនួន៣ស្រុកខលចូលជាច្រើន​ដងមិន​មានអ្នកទទួល​។ដោយឡែកលោក នាយរដ្ឋបាលព្រៃឈើខេត្តបានស្តីបន្ទោសថាស្មើលនេះ​(យប់)ហើយទើបរាយការធ្វើម្តេចកើត ចាំបន្តិចលោកនឹងដាក់កូនចៅឱ្យចុះទៅ។ក្រោយមកខល​សួរ​ម្តង​ទៀត​លោកឆ្លើយថា«ខលទៅកូន​ចៅមិនចូល»​។

ទាំងនេះសបញ្ជាក់ឱ្យឃើញថា អាជ្ញាធរពាក់ពន្ធ័កំពុងតែឃុបឃិតគ្នាជាប្រពន្ធ័​ចាប់ពីថ្នាក់ខេត្តរហូត​ដល់ក្រុង​យ៉ាងពិតប្រាកដ។

ទន្ទឹមនោះដែរកម្មកដែលធ្វើការនៅរោងសិប្បកម្មនោះបានបញ្ជាក់ទាំងភាពភ័យស្លន់ស្លោថា ពួក​គាត់គ្រាន់​តែជាអ្នក​ស៊ីឈ្នួលជ្រៀកឱ្យគេតែប៉ុណ្ណោះ ហើយឈើប្រណិត​ទាំងអស់នេះ​គឺ​ជារបស់មេ​ប៉េអឹម​(PM)ខេត្ត និងរបស់លោកឧញ៉ា ឡាច ប៊ុនលីម ជាអគ្គនាកយវីឡាមានជ័យ។

នាវេលាម៉ោងជា៧យប់ថ្ងៃដដែល ក្រុមជើងខ្លាំងបាតសង្គម​ដែលធ្វើការ​នៅរោងសិប្ប​កម្មខាងលើ​បាន​លើគ្នា​មក​ជេរប្រមាថ គំរាមរកវ៉ាយ​អ្នកសារព័ត៌មាន នៅលើផ្លូវសាធារណៈទាំងកំរោល ថែមទាំ​ងពោ​លពាក្យថា​ «ហេតុអីម​កថតកន្លែងហ្នឹង ក្នុងព្រៃក៏មិនទៅថត ដោយសារតែអ្នក​កាសែត​បាន​ធ្វើ​ឱ្យពួក​គេមិនបាន​ធ្វើការពេញមួយ​ថ្ងៃ ម្យាងវិញ​ទៀតអ្នកទិ​ញក៏មិ​នហ៊ា​នមក អ្នកដឹ​ក​ឈើ​ក៏មិនហ៊ា​ន​ដឹក​ចូល»​និង​ប្រើពាក្យអសុរោះជាច្រើនទៀតផង​។សម្តីទាំងនេះ​បានធ្វើឱ្យប៉ះពាល់​ដល់កិត្តិយសអ្នក​សារព័ត៌មា​នយ៉ាងធ្ងន់ធ្ងបំផុត មិនអាចទទួលយកបាន​ ខណៈដែលអ្នកសារព័​ត៌មាន កំពុងតែ​បំពេញនូវក្រោ​មសីលធម៌ និងវិជ្ចាជីវៈរបស់ខ្លួននោះ។

ជំវិញរឿងរាវខាងលើនេះដែរអ្នកសារព័ត៌មាន ក៏ដូចជាពលរដ្ឋដែលរស់នៅក្បែនោះ សូមសុំណូមពរ​ដល់​ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​ មានវិធាការ​ទៅលើមន្ត្រីថ្នាក់ក្រោមជាតិ ដែលកំពុងតែឃុបឃិតគ្នាជាប្រពន្ធ័នេះផង៕សូមអញ្ជើញទស្សនានូវវីឌឺអូរដែលមានដូចខាងក្រោម៖

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិ​ភាក្សាជាមួយ គណៈ​ប្រតិភូ​ក្រសួង​សុខាភិបាល និងអង្គកា​រសុខភា​ពពិ​ភព​លោក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិ​ប្បក​ម្មផលិតទឹ​កកក ទឹកក​កអនាម័យ ក្នុងខេត្តកណ្តាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋា​ភិបាលកម្ពុជា សម្រេចផ្អា​កជើងហោះហើរ មកពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែ​សី​ហា តទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាឱ្យឯកអគ្គរដ្ឋទូត ទីម័រខាងកើត ជួបសម្តែង​ការគួសម និងពិភាក្សាការងារ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4747 នាក់
ម្សិលមិញ :
5162 នាក់
សប្តាហ៍នេះ :
50309 នាក់
ខែនេះ :
282105 នាក់
3 ខែនេះ :
648705 នាក់
សរុប :
1976952 នាក់