ថ្ងៃច័ន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អធិការក្រុងបានលុង មិនហានបង្រ្កាបល្បែងសុីសងជល់មាន់ អាប៉ោង និងយូគី កំពុងតែលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងចំការកៅស៊ូមួយកន្លែង
Fri,14 February 2020 (Time 08:25 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 77នាក់)


ខេត្តរតនគីរី៖ល្បែងស៊ីសង​ជល់​មាន់ អាប៉ោង និងយូគី លេងយ៉ាងគគ្រឹកគ្រេង​ មានទាំង​ម៉ូតូ និង​រថយន្តស៊េរី​ទំនើបៗ​ដឹកមាន់ចូលទៅតាមចំការកៅស៊ូ ដើម្បី​យកទៅ​ជល់ភ្នាល់ចាក់​លុយក្នុង​សង្វៀន ចាញ់ឈ្នះរាប់ពាកម្ពុជាលោន់ រាប់ម៉ឺនដុល្លា ដែលស្ថិតនៅក្នុងភូមិ​សាស្ត្រគ្រប់គ្រង​ដោ​យលោកហួត បុរី អធិកា​រនគរបាល​ក្រុងបាលុង គ្មានចំណា​ត់​ការ​បង្ក្រាបពីសមត្ថកិច្ចឡើយ សង្ស័យមានការសូកប៉ាន់ប្រចាំ​ខែហើយមើលទៅ។

ទីតាំងល្បែងស៊ីសងជល់មាន់ អាប៉ោង និងយូគី ដែលកំពុងតែបើក​ឱ្យលេង​យ៉ាងគគ្រឹកគគ្រេង ដែល​គ្មាន​ចំណាត់ការបង្ក្រាបពីសមត្ថកិច្ចមូលដ្ឋាន​នេះ ចូលតាមចំ​ការ​កៅស៊ូ​ររបស់​លោក ពៅ សៀក ស្ថិត​នៅចំណុចភ្នំអូរត្រាវ ក្រុងបានលុង ខេត្តរតនគីរី។ដោយមាន​អ្នករត់ការ​ដែលគេហៅថា(មេការនោះ)​ឈ្មោះ​(ជាងតន)ជា​មេធំ,(មករា)និងអាន​។

សូមបញ្ជាក់ដែរថា ល្បែងស៊ីសងខាងលើ បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា កន្លងមកពួកគាត់​បាន​រាយការណ៍ទៅដល់លោកស្នងការក៏បាន​បិទមួយរយៈ តែឥឡូវនៅតែបន្ត​បើកឱ្យលេងដ៏ដែល គ្រាន់តែ​ប្តូទីតាំង​ពីកន្លែមួយ ទៅកន្លែមួយ ដើម្បីបំភ័ន្តភ្នែកថ្នាក់​លើតែប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មានពីអ្នកញៀនល្បែង​ដែលបានទៅលេង​ចាញ់​អស់លុយពីខ្លួន​នោះបានបង្ហើបថា​កាលដែលបើកឱ្យលេងដោយមិនមានការរំខានពីអាជ្ញាធមូលដ្ឋាននោះ ក៏ព្រោះតែមាន​សេនា​ដៃស្តាំ​របស់មេ​សង្វៀនដ៏​ធំខាង​លើជាអ្នករត់ការចែកចាយលុយ ដល់​សមត្ថកិច្ចតាំងពីថ្នាក់​ក្រោម​រហូតដល់​ថ្នាក់លើ​ក្នុងខេត្ត ដើម្បី​បិតមា​ត់បិតករ មិនឲ្យមាន​ការចាប់ចងឬបង្រ្កាបឡើយ។ ​

ប្រភពបន្តថា ម្ចាស់សង្វៀនខាងលើនេះពីមុនគាត់ជាអ្នកមានអំណាចម្នាក់ ក្នុងខេត្តរតនៈគីរី តែឥឡូវ​នេះអស់បុណ្យស័ក្ក ពីព្រោះដ​ល់អាយុចូលនិវត្តន៍ ដូច្នេះ​ហើយបាន​ជាសង្វៀនមួយនេះ​បើកលេង​បាន​យ៉ាង​រលូនបែបនេះ​។​

ពាក់ពន្ឋ័អាជ្ញាធរមូលដ្ឋានបើក​ឲ្យលេងល្បែងស៊ីសងនេះដែរលោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានប្រមានដល់​មន្រ្តី​ណាដែល​កាង និងនៅពី​ក្រោយ​បទល្មើស​ល្បែង​ស៊ីសង​នៅ​មូលដ្ឋាន​ខ្លួន មន្ដ្រីនោះ​នឹងទទួល​ការព្រមា​ន​តាមច្បាប់​ការងារ​រដ្ឋ ពោលគឺ​ត្រូវ​ទទួល​ទោស និង​ប្រឈមការ​ដក​តំណែង​ទៀតផង លោកប្រមាន​បែបនេះបានធ្វើឡើងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩​កន្លងទៅ ក្នុងឱកា​សដែលលោកអញ្ជើញជាអធិបតីភាព​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ដំណើរការ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង​។

បើយោងតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង​ ដែលរដ្ឋសភា​បានអនុម័ត នា​សម័យប្រជុំលើកទី៤ ​នីតិកាលទី១ ជំពូកទី១ មាត្រា១-ត្រូវហាមឃាត់ជាដាច់ខាត​ការលេងល្បែង​ស៊ីសងគ្រប់ប្រភេទ នៅ​គ្រប់​ទីកន្លែង​ទូទាំងព្រះរាជាណាចក្រកម្ពុជា។និងជំពូក៣ មាត្រា១១-ជនណា​ដែលចេញមុខ​ការពារ​វង់​ល្បែង​ស៊ីសង ឬបនល្បែងស៊ីសងគ្រប់ប្រ​ភេទ នៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដា​ក់គុកពីមួយ​ឆ្នាំដ​ល់ប្រាំឆ្នាំ។​​

​​​ទន្ទឹមនេះដែរពលរដ្ឋបានសូមណូមពរដល់ ឯកឧត្តម ថង សាវុន អភិបាល នៃគណ:អ​ភិបាលខេត្តរ​តន​គីរី និងជាប្រធា​នគណ:បញ្ជាការឯក​ភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ យិន សំណាង ស្នង​ការ​នគរបាលខេត្តរតន​:គីរី មានវិធានការទៅលើលោកហួត បុរី អធិការក្រុងបាលុង ផងទាន ដើម្បីឱ្យ​ពលរដ្ឋទទួលបាននូវភូមិ ឃុំ មានសុខសុវត្តិភាពទាំង៩ចំណុច ពលរដ្ឋសង្ឃឹមថា ល្បែងស៊ីសងមួយកន្លែងនេះនិងបានបង្ក្រាប ដែលសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដាក់ឱ្យនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្វាយរៀង ទទួលថវិកាចំនួន៩​លានរៀន ពីអនុប្រធានក្រុម​ស​មាជិកព្រឹទ្ធសភា ប្រចាំ​ភូមិ​ភាគទី​៦ សម្រាប់យក​ទៅចាត់​ចែងក្នុង​យុទ្ធនាការ ប្រយុទ្ធប្រ​ឆាំងនឹងជំងឺកូវីដ១៩ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

មកទល់​ពេលនេះ​កម្លាំងសមត្ថកិច្ចចម្រុះ ត្រួត​ពិនិត្យពល​ករខ្មែរ ដែលចេញពីទឹក​ដីថៃ តាមច្រកអូបី​ជាន់ រក​ឃើញ​កំដៅខុ​សប្រក្រ​តីចំនួន៣នាក់ បញ្ជូន​ទៅមណ្ឌលសុំចត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តម​សេនីយ៍ទោ អាត់ ខែម​ ស្នងការ​នគរបាល ខេត្តបន្ទាយ​មានជ័យ ប្រកាស​បរិច្ចាគ​ប្រាក់​បៀវត្ស ចំនួន០​៦ខែ ជូន​គណៈ​កម្មការ​ជាតិប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ​១៩ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំត្រួតពិ​និត្យវឌ្ឍន ភាពការងាររដ្ឋបាលខេត្ត ប្រចំាខែមីនា និង​ត្រីមាសទី១ ឆ្នាំ២០២០ និងលើក​ទិស​ដៅការងា​របន្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ៖ពេលនេះកម្ពុជាបានត្រៀម​រោង​ចក្រផលិតម៉ាស និង​ទឹកអាល់កុល​សម្លា​ប់​មេរោគ​រួចជាស្រេច (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
406 នាក់
ម្សិលមិញ :
2769 នាក់
សប្តាហ៍នេះ :
34266 នាក់
ខែនេះ :
166376 នាក់
3 ខែនេះ :
569943 នាក់
សរុប :
1133853 នាក់