ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីក្នុងពិធីដាក់ឲ្យដំណើរការ រចនាសម្ព័នថ្មី នៃរដ្ឋបាល ស្រុកថ្ម គោល
Thu,13 February 2020 (Time 08:20 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 5នាក់)


ខេត្តបាត់ដំបង៖ប្រទេសកម្ពុជាបា​នចាប់ផ្តើមអនុវត្តកម្មវិធីកំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយ​ចាប់ផ្តើមអនុវត្តនៅថ្នាក់ឃុំ សង្កាត់ តាមរយៈការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់​នៅឆ្នាំ២០០២។ផ្អែកលើប​ទពិសោធន៍ និងលទ្ធផ​លជាវិជ្ជមានដែលសម្រេចបាននៅថ្នាក់ឃុំ សង្កាត់ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ា​ងមុតមាំដើម្បីពង្រីកដំណើ​រការកំ​ណែទម្រង់វិមជ្ឈការ និងវិស​ហ​មជ្ឈ​ការ នៅថ្នាក់រាជធានី ខេត្ត ក្រុងក្រុង ខណ្ឌ ទូទាំងប្រទេស តាមរយៈ​ការធ្វើ​វិសោធ​នកម្មរដ្ឋ​ធម្ម​នុញ្ញ ដើម្បីឈា​នទៅរៀបចំក្របខណ្ឌច្បាប់ស្តីពីកា​រគ្រប់​គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារា​ជធានី ក្រុមប្រឹ​ក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹ​ក្សាស្រុក ​ក្រុមប្រឹក្សាខណ្ឌ ​និងបាន​រៀបចំការបោះឆ្នោតជ្រើ​រើសរើសក្រុមប្រឹក្សា នៅថ្នាក់រដ្ឋ​បាល​ទាំង​នេះ តាមអាណត្តិដែលបានកំណត់រៀងរាល់៥ឆ្នាំម្តងចាប់តាំងពីឆ្នាំ២០០៩មក។

ឯកឧត្តម ងួន រតនៈ ​អភិបាល នៃគណៈអភិបាលបាត់ដំបង បានមានប្រសាសន៍បែបនេះ ក្នុងឱកាស​ដែលឯក​ឧត្តម បានអញ្ជើញជា​អធិបតីក្នុងពិធីដាក់ឲ្យដំណើរការរចនាសម្ព័នថ្មី នៃរដ្ឋបា​លស្រុកថ្ម​គោល ខេត្តបាត់ដំបង​ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី១​៣ ខែកុម្ភៈ ឆ្នាំ២០២០នៅបរិវេណសាលាស្រុកថ្មគោល ដោយ​មានការអញ្ជើចូល​រួមពីថ្នាក់ដឹ​កនាំ​មន្ទីរ អង្គភាព ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយកងសាលា លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ ក្នុងរចនាសម្ព័នថ្មី យ៉ាងច្រើនកុះករផងដែរ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណវអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍បញ្ចាក់​ថា ការ​ដាក់ឲ្យ​ដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកថ្មគោលនេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៃការ​កែ​ទម្រង់ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ តាមគោលនយោ​បាយវិមជ្ឈការ និងវិស​ហមជ្ឈ​ការ សំដៅធានាដល់ការផ្ទេរសិទ្ធិផ្ទេរអំណាចផ្ទេរមុខងារ និងធនធាន​ឱ្យទៅរដ្ឋបាល​ថ្នាក់ក្រោមជាតិ​ដែលនៅកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវ លើការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់សិទ្ធិ អំណាច និងធនធានទាំងនោះសម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតប​ទៅនឹងតម្រូវកា​ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធ​ភាព តម្លា​ភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាក​បាទក្រហម ខេត្តស្វាយរៀង ចែកអំណោយមនុស្សធម៌ ដល់ស្រ្តីទើប​សម្រាលកូន នៅមន្ទីរ​ពេទ្យបង្អែក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ថ្នាំបំពុលសត្វឆ្កែងាប់ យកម៉ូតូពលរដ្ឋអស់១គ្រឿង ដោយសុវត្ថិភាព (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួន​ជនសង្ស័យ​១នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់​បានស្លាប់​ភ្លាមៗ ដោយ​សារបើ​កម៉ូតូ​ខ្វះកា​រប្រុងប្រយ័ត្ន បុកគូទរថយន្ត​ស៊ីទែន​ដឹកទឹក​ឈប់​ស្ងៀម មិនដាក់​ផ្លាកសញ្ញា (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួន​ ថៃ ស្រីនាង រកស៊ី Live លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ទៅ​កាន់តុ​លាការ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3115 នាក់
ម្សិលមិញ :
4986 នាក់
សប្តាហ៍នេះ :
47506 នាក់
ខែនេះ :
199173 នាក់
3 ខែនេះ :
530949 នាក់
សរុប :
899374 នាក់