ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការអគារប៉ុស្តិ៍នគរបាល រដ្ឋបាលរយ៉ នៃអធិការដ្ឋាននគរ​បាល​ស្រុកកោះញែក
Thu,13 February 2020 (Time 03:42 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 12នាក់)


ខេត្តមណ្ឌលគិរី៖អគារប៉ុ​ស្តិ៍នគរបាល រដ្ឋបាលរយ៉ នៃអធិការដ្ឋាននគរ​បាល​ស្រុកកោះញែក ​ត្រូវបានសម្ភោធដាក់ឱ្យដំណើការនាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦​៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរយ៉ នៃ​អធិការដ្ឋាននគ​របាលស្រុក​កោះញែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាល នៃគណៈ​អភិបាល​ខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ នៃ​ស្នងការដ្ឋាននគរ​បាលខេត្ត​មណ្ឌលគិរី​។​

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក​ លោកស្រីស្នងការរង លោកអភិបាលរងស្រុកកោះញែក​ លោកមេបញ្ជាកា​រកងរាជអាវុធហត្ថស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកប្រធានអ​នុប្រ​ធានក្រុមប្រឹក្សាស្រុក​ លោកអធិការ អធិការរងនគរបាលស្រុក លោកនាយ នាយរងប៉ុស្តិ៍នគរ​បា​លរដ្ឋបាល​ទាំង៦ និងមន្ត្រីនគរបា​លនៃអធិការដ្ឋាននគរ​បាលស្រុកកោះញែក ព្រមទាំង​ប្រជាការ​ពារដែល​បាន​ចូលរួមសរុបចំនួន៩៥នាក់។

គារថ្មីដែលទើបនឹងសាងសង់រួចនេះ និងកំពុងដាក់​សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ ​មាន​ទំហំប្រវែងបណ្តោយ១៣ម៉ែត្រ និងទទឹង០៨ម៉ែត្រ ចំណាយថវិកាអស់ចំនួន២១,៥០០​ ដុល្លា(ពីរម៉ឺន​មួយពាន់ប្រាំ​រយដុល្លាអាមេរិក)​ ដែលជាអំណោយឧបត្ថម្ភរ​បស់លោកអគ្គនាយកក្រុមហ៊ុន ផេស៊ី​ហ្វិក.ភើលយ៉ញស្តុក​ ខមភេនី​ លីមីត​។

នាឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍​សំ​ណេះ​សំណាល និងបានថ្លែងអំណរគុណចំពោះលោកអគ្គនាយកក្រុមហ៊ុន ផេស៊ីហ្វិក.​ភើលយ៉ញ​ស្តុក​ ខមភេនី​ លីមីត ដែលបាន​ចំណាយថវិកាផ្ទាល់ខ្លួន ជួយឧបត្ថម្ភក្នុងការ​សាងសងអគារ​ធ្វើការ​ប៉ុស្តិ៍រួចរា​ល់ជាស្ថាពរ ជូនកងកម្លាំងដែលកំពុងបម្រើ​ការងារនៅទីនេះ។

ក្នុងនោះដែរឯកឧត្តមបានកោតសរសើរដល់លោ​កឧត្តមសេនីយ៍ទោ ឡោ  សុខា ស្នងការនគរ​បាល​ខេត្ត ដែលតែងតែយកចិត្តទុកដាក់ក្នុងការកសាងនូវសមិទ្ធិផលនានាជាច្រើន ដើម្បីសម្រួលដល់កា​របំពេញការ​ងារ​របស់កងកម្លាំងឲ្យកាន់តែមានភាពងាយស្រួល  និងបានថ្លែងនូវ​ការអរគុណដល់​កងកម្លាំងទាំងអស់ ដែលកន្លងមកនេះ បានខិតខំអនុវត្តតួនាទី​ភារកិច្ចរបស់ខ្លួន​បានយ៉ាងល្អប្រសើរ​ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសក្នុង​កិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូ​វជំនឿទុកចិត្តពី​សំណាក់ប្រជាពលរដ្ឋមកលើកម្លាំងសមត្ថកិច្ច៕

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ថ្នាំបំពុលសត្វឆ្កែងាប់ យកម៉ូតូពលរដ្ឋអស់១គ្រឿង ដោយសុវត្ថិភាព (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួន​ជនសង្ស័យ​១នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់​បានស្លាប់​ភ្លាមៗ ដោយ​សារបើ​កម៉ូតូ​ខ្វះកា​រប្រុងប្រយ័ត្ន បុកគូទរថយន្ត​ស៊ីទែន​ដឹកទឹក​ឈប់​ស្ងៀម មិនដាក់​ផ្លាកសញ្ញា (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួន​ ថៃ ស្រីនាង រកស៊ី Live លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ទៅ​កាន់តុ​លាការ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសពូកែ ខាងលួចគណនីហ្វេសប៊ុកអ្នកដទៃ(​ឆាត​Chat )ឲ្យផ្ញើប្រាក់​ឲ្យខ្លួន ​ត្រូវបានកម្លាំងនគរបាល ខេត្តបាត់ដំបង ឃាត់ខ្លួនបញ្ជូនទៅតុលាការ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2563 នាក់
ម្សិលមិញ :
4986 នាក់
សប្តាហ៍នេះ :
46954 នាក់
ខែនេះ :
198621 នាក់
3 ខែនេះ :
530397 នាក់
សរុប :
898822 នាក់