ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ប្រកាសដាក់ឲ្យដំណើរការ ​រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ​ខេត្តស្ទឹងត្រែង
Thu,13 February 2020 (Time 02:00 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 57នាក់)


ខេត្តស្ទឹងត្រែង៖ក្រុមប្រឹក្សា គណៈអភិបាលខេត្ត កោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះកិច្ចខិត​ខំប្រឹងប្រែងរបស់​គណៈអភិបាលស្រុក ដែលបា​នខិតខំវាយតម្លៃ ផ្គូរផ្គង និងរៀបចំសំណុំឯកសារពា​ក់ព័ន្ធនឹងដំណើរកា​រធ្វើសមាហរណ​កម្មមន្រ្តីរាជការទាំងនៅតាមរដ្ឋបាលស្រុក និងនៅតាម​ការិយា​ល័យ​ជំនាញនានាមកក្នុងរចនាសម្ព័ន្ធនៃរដ្ឋបា​លស្រុកថ្មី​។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍កោតសសើរ​ បែប​នេះ​បានធ្វើឡើង ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ រចនា​សម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំ​សាលាស្រុក​ថា​ឡាប​រិវ៉ាត់ ដោយមានការអញ្ជើញចូលរួមពី​នាយក នាយករងរដ្ឋបាល​សាលាស្រុក ចំនួន២រូប ​មន្រ្តី​រាជ​ការក្នុងរចនាសម្ព័ន្ធថ្មីចំនួន៣៨រូប ថ្នាក់ដឹកនាំតាមបណ្តាមន្ទីរ​អង្គភាពជុំវិញខេត្ត កងកម្លាំង​ប្រដាប់អា​វុធទាំង៣ អាជ្ញាធរស្រុក ឃុំ និងប្រជាពលរដ្ឋសរុបចំនួន២០០នាក់ផងដែរ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត សូមចូលរួមអបអរសា​ទរចំពោះលោកស្រី អស់លោក ដែល​បានទទួល​មុខតំណែងនានា ក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ ដូចមាន​នៅក្នុងសេចក្តី​សម្រេចលេខ ០១៤ សសរ/គ.ជ.អ.ប ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ របស់គ​ណៈកម្មាធិ​ការជាតិ​សម្រាប់​ការអភិវឌ្ឍតា​មបែបប្រជាធិបតេយ្យ​នៅថ្នាក់ក្រោម​ជាតិ(គ.ជ.អ.ប) ស្តីពីការធ្វើស​មាហរណ​កម្មបុគ្គលិក និងការរៀបចំមុខ​តំណែងគ្រប់គ្រង​នៅក្នុងរចនាសម្ព័ន្ធ នៃរដ្ឋបាលស្រុកថាឡាបរិវ៉ាត់ នៃខេត្ត​ស្ទឹងត្រែង ដែលបានអានដោយលោក ម៉ែន គុង នាយករងរដ្ឋបាលសាលាខេត្ត។
ឯកឧត្តមបញ្ចាក់ថា ការដាក់ឲ្យដំណើរការនូវរចនា​សម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុង/ស្រុក/ខណ្ឌនាពេលនេះ មានអត្ថន័យ​យ៉ាងជ្រាលជ្រៅ​មកលើប្រព័ន្ធគ្រប់គ្រងរដ្ឋ​បាលនៅថ្នាក់ក្រោមជាតិបន្ថែមទៀតគឺ៖

១-ការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមគោល​ការណ៍ នៃរដ្ឋបាលឯកភាព​ដែលមាន​លក្ខណៈ​ពេញលេញ ដើម្បីបង្កើតជំរុញ និងធ្វើឲ្យមានចីរភាព​ដល់ការអភិវឌ្ឍតាម​បែបប្រជា​ធិបតេយ្យ​នៅថ្នាក់​ក្រោមជាតិ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគោលន​យោ​បាយកំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ការបង្កើតឡើង​នូវរដ្ឋបាលឯកភាព​នៅថ្នាក់​ក្រោមជាតិ គឺសំដៅដល់ការពង្រឹងអង្គឯកភាពរបស់រដ្ឋ ដើម្បីស​ម្របសម្រួលនូវ​រាល់សកម្មភាព​រដ្ឋបាល​សាធារណៈនៅក្នុងដែនដីរបស់ខ្លួន។

២-ការផ្លាស់ប្តូរនូវខ្សែគណនេយ្យ និងរបៀបរបបនៃការបំពេញការងារ មានន័យថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនា​ទីក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការងារ​ដែលស្ថិតក្នុង​ដែនសមត្ថ​កិច្ចរបស់ខ្លួន ហើយរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រ​សួង ស្ថាប័ន ចំពោះវិស័យដែលក្រសួង ស្ថាប័ននីមួយៗ ទទួលខុសត្រូវ ។
ផ្អែកតាមខ្សែគ​ណនេយ្យ​ភាពថ្មីនេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាខ្សែបណ្តោយនៃក្រសួង ស្ថាប័ននីមួយៗ ជំនួសឱ្យការិ​យាល័យ​ជំនាញដែលបានរៀបចំនាពេលកន្លងមក។ហេតុនេះ ក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពជំនា​ញនៅថ្នាក់រាជធានី ខេត្ត ដែលត្រូវអនុវត្តសកម្មភាព ឬកិច្ចការងារណាមួយនៅថ្នាក់ក្រុង ស្រុក ខណ្ឌ គឺត្រូវធ្វើកិច្ចសហការ និងទំនាក់ទំនងជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌដោយផ្ទាល់​ទៅលើវិស័យ​ដែលស្ថិតក្រោម​ការទទួលខុសត្រូវរបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

រំលំដងស្ទូច នៅក្នុងបុរី«ដឹផាក ស៊ីធី ប៉ោយប៉ែត» ប​ណ្តាល​ឲ្យស្លាប់​៥ របួស៤ នៅ​ក្រុងប៉ោយប៉ែត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិ​ភាក្សាជាមួយ គណៈ​ប្រតិភូ​ក្រសួង​សុខាភិបាល និងអង្គកា​រសុខភា​ពពិ​ភព​លោក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំ​ផ្សព្វផ្សាយ ណែនស្តីពី គុណភាព អនាម័យ ដល់ម្ចាស់សហគ្រាស និងសិ​ប្បក​ម្មផលិតទឹ​កកក ទឹកក​កអនាម័យ ក្នុងខេត្តកណ្តាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋា​ភិបាលកម្ពុជា សម្រេចផ្អា​កជើងហោះហើរ មកពីប្រទេសហ្វីលីពីន មួយរយៈ ចាប់ពីថ្ងៃទី១៣ ខែ​សី​ហា តទៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាឱ្យឯកអគ្គរដ្ឋទូត ទីម័រខាងកើត ជួបសម្តែង​ការគួសម និងពិភាក្សាការងារ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4711 នាក់
ម្សិលមិញ :
5162 នាក់
សប្តាហ៍នេះ :
50273 នាក់
ខែនេះ :
282069 នាក់
3 ខែនេះ :
648669 នាក់
សរុប :
1976916 នាក់