ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មី ប្រទេសគុយបា​ ចូលជួបសម្តែងការគួរសម
Wed,12 February 2020 (Time 02:01 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 58នាក់)


រាជធានីភ្នំពេញ​៖នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គម​ហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យលោកជំទាវ លឿកា​ រ៉ូទ្រីហ្គេស បារីយ៉ូស (Liurka Rodriguez Barriose ) ឯកអគ្គរដ្ឋទូ​តថ្មី ប្រទេសគុយបា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី បានសូមស្វាគមន៍ និងអបអរសាទរចំពោះ លោកជំទាវ លឿកា រ៉ូទ្រី​ហ្គេស បារីយ៉ូស ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរ​ដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា។សម្តេចបន្តថា កម្ពុជា-គុយបា មានទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ គឺនៅ​តែប៉ុន្មាន​ខែទៀត​ប៉ុណ្ណោះ​គម្រប់៦០​ឆ្នាំហើយ ចំណងការទូតនេះ ត្រូវ​បានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើក​កម្ពស់រហូត​ដល់ពេលបច្ចុប្បន្ន។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា គុយបា ជាមិត្តដ៏ល្អរបស់កម្ពុជា តែងជួយនិងគាំ​ទ្រនៅ​គ្រប់​កា​លៈទេសៈ។ជាក់ស្តែង នៅពេលកម្ពុជា ទើបបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និង​ត្រូវបាន​ហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីប្រទេសមហា​អំណាច មួ​យចំនួននា​ទសវត្សរ៍៨០ មិត្តគុយបា បានចាប់​ផ្តើមទំ​នាក់ទំនងការទូតឡើងវិញ​។​
លោក​ជំ​ទាវ លឿកា រ៉ូទ្រី​ហ្គេស បារីយ៉ូស បានថ្លែងអរគុណរដ្ឋសភា ដែលតែង​ជំរុញលើកកម្ពស់​មិត្តភាពក​ម្ពុជា-គុយបា ឱ្យរឹងមាំជាលំដាប់ ពិសេសតាមរយៈក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-គុយបា។

លោកជំទាវបានលើកឡើងថា ចំណងមិត្តភាពកម្ពុជាគុយបា ក្នុងរយៈពេល៦០ឆ្នាំមកនេះ មិនមែ​នត្រឹមជាទំនាក់ជាទំនាក់ទំនងការទូតនោះទេ តែជាទំនាក់ទំនងប្រវត្តិសាស្រ្ត ដែលប្រទេស​ទំាងពីរ​បានធ្វើកិច្ចការជាច្រើនរួមគ្នា។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះ​កិច្ចសហ​ប្រតិបត្តិ ការដ៏ល្អ រវាងរដ្ឋាភិបាល​នៃប្រទេសទាំងពីរ ដែលបាននាំមកនូវ​ផលប្រយោជន៍​ប្រទេ​សទាំងសងខាង តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការគាំទ្រគ្នាទៅវិញទៅ មកនៅលើឆាកអន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនម្នាក់ ក​រណីប្លន់យក​លុយចំនួន៦០០០ដុល្លារ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល បើកកិច្ចប្រជុំដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រចំនួន២ នៅក្រុងតាខ្មៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមប្រឹក្សា​ខេត្តកំ​ពង់ចាម ដឹកនាំកិច្ចប្រជុំសាម​ញ្ញ លើក​ទី១៥ អាណត្តិទី៣ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពស្រូវ​ប្រឈមខ្វះទឹក និងរកដំ​ណោះស្រាយ​ដល់កសិករ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អធិការរ​ងខណ្ឌសែនសុខ ចុះចែកសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ ក្នុងភូមិ​គោកឃ្លាង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20966 នាក់
ម្សិលមិញ :
5215 នាក់
សប្តាហ៍នេះ :
66105 នាក់
ខែនេះ :
290631 នាក់
3 ខែនេះ :
653526 នាក់
សរុប :
1947609 នាក់