ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
គ្រួសារ​សព សមាជិកស​មាគមមិត្តនគរបាល​ជាតិកម្ពុជា ដែលទទួលមរណៈ ដោយរោគគារពាធ ​ទទួ​ល​បាន​ថវិកា ពីស្នង​ការ​ខេត្ត​បាត់​ដំបង
Tue,11 February 2020 (Time 05:11 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 29នាក់)


ខេត្តបាត់ដំបង៖ដោ​យអនុវត្តតាមលក្ខន្តិកៈសមាគមមិត្តនគរ​បាលជាតិកម្ពុជា នា​ព្រឹកថ្ងៃ អង្គារ​ ៣រោច ខែ មាឃ ឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម ឧត្តម​សេនីយ៍​ទោ អ៊ុច សុខុន ស្នង​ការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង និងជាប្រធា​នគណៈកម្មា​ធិការ​មូលដ្ឋានសមាគម មិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរ បាល​ខេត្តបាត់ដំបង​បាន​ចាត់តាំ​ងលោកឧត្តម សេនីយ៍ត្រី សៅ សាម៉ុន ស្នងការរងផែ​នការងារធនធានមនុស្ស និង​ជាអនុ​ប្រធានគណៈកម្មាធិការមូលដ្ឋានសមា​គមមិត្តនគរបាលជាតិកម្ពុជា នៃស្នង​ការដ្ឋានន​គរបាល​ខេត្ត​បាត់ដំបង ជាតំ​ណាងក្នុងការប្រគល់ថវិ​កាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនដល់ក្រុម​គ្រួសារ​សពលោក ប៉ូយ​ ឆាវ ជា​និវត្តន៍ជន​និងជា​អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋ​បាលគាស់ក្រឡ នៃអធិកា​រដ្ឋាននគ​របាលស្រុកគាស់ក្រឡ ដែល​លោកបានទទួលមរណៈ​ភាពកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងអាយុ៥៧ឆ្នាំដោយរោគគារពាធ។

ពិធីបុណ្យសព​ប្រារព្វធ្វើនៅគេហដ្ឋាននៃសពស្ថិតនៅភូមិវត្តចាស់​ ឃុំតាលាស់​ ស្រុកមោងឫស្សី ខេត្ត​បាត់​ដំបង។ថវិកាសមាគមមិត្តនគរបាលជាតិ​កម្ពុជាចំនួន៦,០ ០០,០០០រៀល( ប្រាំមួយលានរៀល ) បាន​ប្រគល់ជូនក្រុមគ្រួសារសព​ដើម្បីបានចាត់ចែងប្រើប្រាស់ក្នុងពិធីបុណ្យនេះ ។

ឈ្លៀតក្នុងឱកាសនោះដែរ​លោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន បានពាំនាំ​នូវការផ្តាំផ្ញើចូល​រួមរំលែក​ទុក្ខពីសំណាក់ថ្នាក់ដឹ​ក​នាំក្រសួងមហាផ្ទៃដែលមានសម្តេចក្រឡាហោ​ម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួង​ម​ហាផ្ទៃនិងជាប្រធានកិត្តិយសស​មាគមមិត្តនគរ​បាលជាតិកម្ពុជា ឯកឧត្តម នាយ​ឧត្តមសេ​នីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានស​មាគមមិត្តនគ​របាលជាតិកម្ពុ​ជា ព្រមទាំងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ ប្រធាននា​យកដ្ឋាន​បុគ្គលិក និងជាអគ្គលេខាធិការសមាគម​មិត្តនគរបាល​ជាតិកម្ពុជា និងថ្នាក់ដឹក​នាំស្នង​ការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ចំពោះក្រុមគ្រួសារ​សព​៕

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ថ្នាំបំពុលសត្វឆ្កែងាប់ យកម៉ូតូពលរដ្ឋអស់១គ្រឿង ដោយសុវត្ថិភាព (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួន​ជនសង្ស័យ​១នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់​បានស្លាប់​ភ្លាមៗ ដោយ​សារបើ​កម៉ូតូ​ខ្វះកា​រប្រុងប្រយ័ត្ន បុកគូទរថយន្ត​ស៊ីទែន​ដឹកទឹក​ឈប់​ស្ងៀម មិនដាក់​ផ្លាកសញ្ញា (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួន​ ថៃ ស្រីនាង រកស៊ី Live លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ទៅ​កាន់តុ​លាការ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសពូកែ ខាងលួចគណនីហ្វេសប៊ុកអ្នកដទៃ(​ឆាត​Chat )ឲ្យផ្ញើប្រាក់​ឲ្យខ្លួន ​ត្រូវបានកម្លាំងនគរបាល ខេត្តបាត់ដំបង ឃាត់ខ្លួនបញ្ជូនទៅតុលាការ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2429 នាក់
ម្សិលមិញ :
4986 នាក់
សប្តាហ៍នេះ :
46820 នាក់
ខែនេះ :
198487 នាក់
3 ខែនេះ :
530263 នាក់
សរុប :
898688 នាក់