ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម អ៊ាន ឃុន ដឹកនាំកិច្ចប្រជុំសាមញ្ញលើ​កទី៩ របស់ក្រុមប្រឹក្សា​ខេត្តសៀមរាប អណត្តិទី៣
Tue,11 February 2020 (Time 04:23 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 8នាក់)


ខេត្តសៀមរាប៖នាព្រឹកថ្ងៃទី១១ខែ កុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អ៊ាន ឃុន ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត​តំណាង​ឯកឧត្តម អភិបាលនៃគណៈអភិបាល ខេត្ត បានដឹ​កនាំ​កិច្ចប្រជុំ​សាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្តអា​ណត្តិទី៣ ដែលមាន​របៀបវារៈ​មានចំនួន៥​ចំណុចជាសំខាន់ ក្នុងនោះជាលទ្ធផល​ដែលកត់សម្គាល់ គឺការអនុម័តរប​ស់កិច្ចប្រជុំទៅ​លើ៣​របៀបវារៈ សេចក្តីព្រាង​កំណត់ហេតុកិច្ចប្រជុំ​សាមញ្ញលើកទី​៨ របស់ក្រុមប្រឹក្សាខេត្ត សេចក្តី​ព្រាងរបាយការណ៍ ប្រចាំខែ មករា ឆ្នាំ២០២០របស់រដ្ឋបាលខេត្ត និងអនុម័តលើបញ្ជីសំណួរ សំណូ​មព​រដែលបានលើកឡើង ក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០១៩ ។

កិច្ចប្រជុំសាមញ្ញលើកទី៩នេះ ក៏មានការចូលរួមពីឯកឧត្ត លោកជំទាវ សមាជិកសមាជិកា​ក្រុមប្រឹក្សា​ខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព នាយក ទីចាត់ការ អង្គភាព ចំណុះឲ្យសាលាខេត្ត អាជ្ញាធរក្រុង ស្រុកចូលរួមផងដែរ ។
ឆ្លងតាមកិច្ចប្រជុំ ពិភាក្សា និង ការបកស្រាយនូ​វរាល់ចំណោទបញ្ហា​ដែលសមាជិកក្រុម​ប្រឹក្សាខេត្ត​បាន​លើកឡើង ត្រូវបានមន្ទីរ អង្គភាពសាមីបានធ្វើការបកស្រាយបំភ្លឺ ដោយផ្តោតទៅលើបញ្ហា អគ្គិសនី , ការងារវប្បធម៌ ពីគំនូរខ្មែរ ,ជន អណាថា , ផ្លូវថ្នល់ក្នុងក្រុង , ការទប់ស្កាត់រថយន្តដឹក​ជញ្ជូនលើសទម្ងន់ , បញ្ហាទឹកកង្វក់ហូរលើផ្លូវ , ការដាក់ទង់ជាតិ អន្តរជាតិនៅតាមសាលារដ្ឋ , ការធ្លាក់ចុះនៃ​ភ្ញៀវទេសចរណ៍ និងការស្លាប់របស់​ជំទប់ឃុំល្វា ស្រុកពួកផងដែរ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត​សៀមរាប លើកឡើងថា៖នៅក្នុងសម័យកាល​បច្ចេកវិទ្យាទំនើ​បនេះ អ្វីៗដែលកើតឡើងក្នុងសង្គម​ វាមិនមែនជា​អាថ៌កំបាំងនោះឡើយ វានឹងកើតឡើងនូវ​ប្រតិក​ម្មភ្លាមៗពីសំណាក់មហាជន។បើជាការរិះគន់នោះក្នុងបំណងដើម្បីស្ថាបនា នោះវាជា​រឿងដ៏ល្អស​ម្រាប់​ការទទួលយកដើម្បីកែលម្អ តែវានឹងអាច​ជាការរិះគន់ ក្នុងន័យន​យោបាយផ្សេងទៀត នាំឲ្យ​មាន​ការប៉ះពាល់ ដល់ការដឹកនាំរ​បស់អាជ្ញាធរខេត្ត ក៏អាចថាបាន ដូច្នេះមន្រ្តីជំនាញ​ទទួលខុស​ត្រូវគ្រ​ប់បណ្តាស្ថាប័ន-អង្គភា​ពទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ចៀសវាងឲ្យបាន​សម្រាប់​ប្រការចុង​ក្រោយនេះ ដោយការអនុវត្តភា​រកិច្ចដើម្បីសង្គមជាតិរីកចម្រើន និងដើម្បីមោ​ទនភាពរប​ស់ថ្នាក់ដឹក​នាំ។

ជាមួយគ្នានោះដែរ​ឯកឧត្តមក៏បាន សំណូមព​រដល់បណ្តាថ្នាក់​ដឹកនាំមន្ទីរ អង្គភាព​ អាជ្ញាធរក្រុង ស្រុក គឺត្រូវបង្កើន​ការងាររប​ស់ខ្លួន សំខាន់​រាល់បញ្ហាដែល នៅសេសសល់ពីឆ្នាំចាស់ យកមក​ធ្វើការដោះស្រាយ ដើមី្បឲ្យអស់ពីទុក្ខកង្វល់របស់ប្រជាពលរ​ដ្ឋ ដែលបានលើកឡើង កន្លងមក ក្នុង​គោលដៅបម្រើនូវផ​លប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាក​បាទក្រហម ខេត្តស្វាយរៀង ចែកអំណោយមនុស្សធម៌ ដល់ស្រ្តីទើប​សម្រាលកូន នៅមន្ទីរ​ពេទ្យបង្អែក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ថ្នាំបំពុលសត្វឆ្កែងាប់ យកម៉ូតូពលរដ្ឋអស់១គ្រឿង ដោយសុវត្ថិភាព (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួន​ជនសង្ស័យ​១នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់​បានស្លាប់​ភ្លាមៗ ដោយ​សារបើ​កម៉ូតូ​ខ្វះកា​រប្រុងប្រយ័ត្ន បុកគូទរថយន្ត​ស៊ីទែន​ដឹកទឹក​ឈប់​ស្ងៀម មិនដាក់​ផ្លាកសញ្ញា (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួន​ ថៃ ស្រីនាង រកស៊ី Live លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ទៅ​កាន់តុ​លាការ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2970 នាក់
ម្សិលមិញ :
4986 នាក់
សប្តាហ៍នេះ :
47361 នាក់
ខែនេះ :
199028 នាក់
3 ខែនេះ :
530804 នាក់
សរុប :
899229 នាក់