ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ​ ប​ណ្តាល​ឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរង​របួស​ធ្ងន់
Mon,10 February 2020 (Time 10:12 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 87នាក់)


ខេត្តកំពត៖មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ដោយសារករណី​គ្រោះថ្នាក់ចរាចរណ៍​នៅលើកំណាត់ផ្លូវជាតិលេខ៣៣ ដោយហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នាវេលាម៉ោង៣ និង៣៥នាទីរសៀល ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។

ពាក់ព័ន្ធនឹ​ងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានមនុស្សស្លាប់និងរបួសនេះ នគរបាលចរាច​រណ៍​ស្រុកកំ​ពង់ត្រាចបានឱ្យដឹងថា គ្រោះថ្នាក់ខាងលើនេះ ផ្តើមឡើងដោយ​សារការបើកបរខ្វះ​ការ​ប្រុងប្រយ័ត្ន ដោយមុនពេលកើតហេតុមានម៉ូតូម៉ាកសេ១០០កូរ៉េមួយគ្រឿង បើកបរពីកើតទៅលិច លុះមកដល់ចំណុចគ្រោះថ្នាក់ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកសេ១២៥សេរីឆ្នាំ២០១៩បោះពួយមកពីក្រោយ​ក្នុងទិសស្របគ្នា ស្រាប់តែជ្រុលទៅបុកម៉ូតូម៉ាកសង់កូរ៉េពេញទំហឹង បណ្តាលឱ្យភា​គីសេ​១២៥ស្លាប់នៅកន្លែង ចំណែកភាគី​ម៉ូតូសង់កូរ៉េរងរបួសធ្ងន់ ត្រូវបានដឹកទៅ​សង្គ្រោះភ្លាមៗ​នៅឯមន្ទីរ​ពេទ្យ។

ប្រភពដដែលបានបន្តថា អ្នកស្លាប់ក្នុង​ហេតុការណ៍នោះ ឈ្មោះ នាក់ ក្តឹប ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ​ភូមិដើមចំរៀក ឃុំស្តេចគង់ខា​ងលិច ស្រុកបន្ទាយមាស ខេត្តកំពត បើកបរម៉ូតូ​ម៉ាកC​125 ​ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពត 1O-4437។ចំណែកអ្នករងរបួសឈ្មោះ ចាប សុខី ភេទស្រី អាយុ​៤៨ឆ្នាំ រស់នៅភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ជិះម៉ូតូ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1D-3190។

ជាមួយនឹងករណីដ៏រ​ន្ធត់នេះ យោង​តាមប្រភពមិនច្បាស់ការណ៍ផ្សេងទៀតបាននិយាយថា ពេលម៉ូតូ​ពីរគ្រឿងប៉ះទង្គិចគ្នាដួលនៅលើដងផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿង​បោះពួយមកពី​ក្រោយក្នុង​ទិស​ដៅស្របគ្នា ហើយរថយន្តនោះគេចមិនផុតក៏កិនចំក្បាលបុរសជិះម៉ូតូសេ១២៥បណ្តាលឱ្យស្លាប់តែម្តង។ប៉ុន្តែប្រភព​អះអាងនេះ​គ្រាន់ជាការលើកឡើងស្មានៗប៉ុណ្ណោះមិនរាប់ជាផ្លូវការឡើយ ទើបសមត្ថកិច្ច​មិនកត់ត្រាក្នុងកំណត់ហេតុ។

ក្រោយ​ពេលវាស់វែង មធ្យោបាយទាំងពីរគ្រឿង​ត្រូវសមត្ថកិច្ចនាំយកទៅ​រក្សាទុកនៅក្នុងអធិកា​រដ្ឋាន​នគរបាលស្រុក សម្រាប់ដោះស្រាយនៅពេលក្រោយ។ដោយឡែក​សពជនរងគ្រោះសមត្ថកិច្ចបាន​ប្រគល់​ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល ប្រកាសថាអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន០៨នាក់ និងមិន​មានរក​ឃើញក​រណីឆ្លងថ្មី​នោះទេ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​ធនធានទឹក និងឧតុនិយម បញ្ជាក់ពី​ស្ថានភាពកម្ពស់ទឹក នៅតាមបណ្តា​ស្ថានីយជល​សាស្ត្រ​ទាំង៨ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អមិន​មានមនុស្សគ្រោះថ្នាក់ ​ក្នុងហេតុការ​ណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ត៥គ្រឿង បុក​កិនលើគ្នា និងបុក​កិនលើម៉ូតូ២គ្រឿងផ្សេងទៀត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនម្នាក់ ក​រណីប្លន់យក​លុយចំនួន៦០០០ដុល្លារ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល បើកកិច្ចប្រជុំដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រចំនួន២ នៅក្រុងតាខ្មៅ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21222 នាក់
ម្សិលមិញ :
5215 នាក់
សប្តាហ៍នេះ :
66361 នាក់
ខែនេះ :
290887 នាក់
3 ខែនេះ :
653782 នាក់
សរុប :
1947865 នាក់