ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
រថភ្លើង ​និងរថយន្ត​សណ្តោង ព្រលះគ្នាទាំងកណ្តាល​ថ្ងៃចែស ប៉ុន្តែសំណាង​ល្អ គ្មានមនុស្សរ​ង​គ្រោះថ្នាក់
Mon,10 February 2020 (Time 09:14 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 52នាក់)


ខេត្តកែប៖ហេតុការណ៍គ្រោះថ្នា​ក់ចរាចរណ៍ស្ទើលោះព្រលឹង​ដល់អ្នកដំណើរមួយ បានកើតឡើង​នៅចំណុចផ្លូវរថភ្លើង ខណៈពេលរថយន្តសណ្តោងដឹងអេស្កា​វ៉ាទ័រ(អ៊ិចកាយដី) ឆ្លងកាត់ផ្លូវរថភ្លើង​មិនប្រយ័ត្ន ក៏វ៉ាក់អ៊ើ​ជាមួយរថភ្លើងសណ្តោងស៊ី​ទែនប្រេង បណ្តាលឱ្យក្រឡាប់អេស្កាវ៉ាទ័រ​ធ្លាក់ចូល​ព្រៃ​យ៉ាងកម្រោល ប៉ុន្តែករណីនេះពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតឡើយ។

យោងតាមរបា​យការណ៍របស់សមត្ថកិច្ចស្រុកដំណាក់ច​ង្អើរ បានឱ្យដឹងថា គ្រោះថ្នាក់ដ៏កម្រនេះ​បានកើតឡើង នៅវេលាម៉ោង១៣ និង១០នាទី ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវរថភ្លើង ក្នុងភូមិចំការចេ​ក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប រវាងរថយន្តសណ្តោង(ដឹកអេស្កាវ៉ាទ័រ) ពាក់ស្លាកលេខ កំពត 3A-1252 បើកបរដោយឈ្មោះ កាន់ ឌីណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ​ភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត និងរថភ្លើងដឹកស៊ីទែនប្រេងម៉ាស៊ូតមកពីកើកទៅលិច សំដៅទៅខេត្តព្រះសីហនុ។

ចំពោះករណីខាងលើនេះក្រោយពីសមត្ថកិច្ចចុះមកត្រួតពិនិត្យនៅកន្លែងមើតហេតុ និងបានអនុញ្ញា​ត​ឱ្យរថភ្លើងបន្តដំណើរឆ្ពោះគោលដៅ ដោយឡែក រថយន្តដែលរ​ត់ឆ្លងកាត់​ផ្លូវដែក​ដោយខ្វះការ​ប្រុងប្រយ័ត្ន ត្រូវសមត្ថកិច្ចស្ទូច​យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ រង់ចាំធ្វើកា​រដោះស្រាយជាក្រោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនម្នាក់ ក​រណីប្លន់យក​លុយចំនួន៦០០០ដុល្លារ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល បើកកិច្ចប្រជុំដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រចំនួន២ នៅក្រុងតាខ្មៅ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមប្រឹក្សា​ខេត្តកំ​ពង់ចាម ដឹកនាំកិច្ចប្រជុំសាម​ញ្ញ លើក​ទី១៥ អាណត្តិទី៣ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំ​ខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពស្រូវ​ប្រឈមខ្វះទឹក និងរកដំ​ណោះស្រាយ​ដល់កសិករ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

អធិការរ​ងខណ្ឌសែនសុខ ចុះចែកសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋ ក្នុងភូមិ​គោកឃ្លាង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20917 នាក់
ម្សិលមិញ :
5215 នាក់
សប្តាហ៍នេះ :
66056 នាក់
ខែនេះ :
290582 នាក់
3 ខែនេះ :
653477 នាក់
សរុប :
1947560 នាក់