ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ធុងចម្រោះ​ទឹកស្អាតចំនួន១០០ ត្រូវបាននាំ​យក​ទៅចែកជូនដល់គ្រួសារ ប្រជាពលរដ្ឋ ក្នុងភូមិតាដឹប សង្កាត់អណ្ដូង​ខ្មែរ ក្រុងកំពត
Mon,10 February 2020 (Time 08:41 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 6នាក់)


ខេត្តកំពត៖ធុងចម្រោះ​ទឹកស្អាតចំនួន១០០ធុងដែលជាជំនួយរបស់សប្បុរសជន ប្រទេសសាំងហ្គាពួរ ផ្ដល់តាមរយៈសមា​គមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកំពត នៅព្រឹកថ្ងៃទី១០ ខែ កុម្ភៈឆ្នាំ ២០២០ ត្រូវ​បាន​នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ក្នុងភូមិតាដឹប សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ពិធីនេះមានកា​រអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីសមាជិក​រដ្ឋស​ភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងអាជ្ញាធរក្រុងសង្កាត់។
 
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោ​ក ម៉ាត់ សេត  និង លោក សោម ចិនអ្នកតំ​ណាង​រាស្ត្រមណ្ឌលកំពត ក៏បានថ្លែងអំណរគុណ កោតសរសើរចំពោះប្រជាពលរដ្ឋ អាជ្ញាធរក្នុងមូល​ដ្ឋាននេះដែល​តែងតែសហការ គាំទ្រដល់​គោលនយោបាយ របស់​គណបក្សប្រជាជ​ន ពិសេស​បោះឆ្នោត​ជូនគណបក្សប្រជាជន ទទួលបានលទ្ធផលល្អ ជោគជ័យគ្រប់​អាណត្តិ នៃការបោះ​ឆ្នោត​ជ្រើសរើសតំណាងរាស្ត្រ។ 
 
ជាមួ​យគ្នានេះ អ្នកតំណាងរាស្ត្រទាំងពីរក៏បាន សំដែងការកោតសរសើរ ចំពោះកាយវិការស​ប្បុរស​ធម៌ដ៏ប្រពៃរបស់ម្ចាស់ជំនួយរួមនឹងសមាគមសម្ព័ន្ធយុវជនមូស្លីមកម្ពុជាខេត្តកំពត ដែលបានសហកា​រគ្នានាំយកនូវធុងចម្រោះទឹកស្អាតមកចែកជូនប្រជាពលរដ្ឋនាពេលនេះ ដោយបានចាត់​ទុកសកម្ម​ភាព​ទាំងនេះគឺជាការរួមចំណែកជាមួយរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរ មូលដ្ឋាន ដែលតែងតែ​យកចិត្ត​ទុក​ដាក់នូវសុខមាលភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
 
ក្នុងនោះ​ដែរអ្នកតំ​ណាងរាស្ត្រ គឺលោកសោម ចិន ក៏បានលើកឡើងដែរថា បច្ចុប្បន្នប្រទេសជា​តិ​យើងកំពុង​មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាពពេញលេញលើ  ដោយបានអនុវត្ត នូវន​យោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុន សែនប្រមុខដឹកនាំរាជរដ្ឋា​ភិបាល​។ដោយផ្ដើមចេញពីសមិទ្ធផលនៃសន្តិភាពនេះហើយ ដែលជាមូលដ្ឋាន​គ្រឹះក្នុងកិច្ចអភិ​វឌ្ឍន៍ប្រទេ​សជាតិ ហើយក្នុងនោះរា​ជរដ្ឋាភិបាលបានដាក់​ចេញនូវយុទ្ធសាស្រ្តជា​អាទិភាពសំខាន់ៗ ក្នុងចំណោ​មយុទ្ធសាស្ត្រអាទិភាពផ្សេងៗ  ដែលក្នុងនោះ​វិស័យអនាម័យ និងសុខមាលភាព​របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានជនបទផងដែរ ដែលត្រូវបានរាជរដ្ឋាភិបាល ផ្ដោតការយកចិត្តទុកដាក់ជាសំខាន់។
 
លោក សោម ចិន ក៏បានចាត់ទុកការនាំនូវសម្ភារៈ​ធុងចម្រោះទឹកស្អាតដែ​លជារបស់សប្បុរសជន​នាពេលនេះគឺជាកាយ​វិការប្រពៃក្នុងកិច្ចការសង្គម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែល​មានសម្ដេចតេជោហ៊ុនសែនជាប្រមុខដឹកនាំ តែងតែបានយ​កចិត្តទុកដាក់ខ្ពស់ នូវសុខភាព​អនាម័យជនបទក្នុងគោលដៅការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
 
សូមបញ្ជាក់ថា អំណោយធុងច​ម្រោះទឹកស្អាតអំណោយ​សប្បុរសធម៌របស់ប្រ​ទេសសាំងហ្គា​ពួរនា​ពេលនេះគឺជាលើកទី៩ហើយ ដែលមានធុងសារុបចំនួន១៣០០ធុងដោយ បានចែកជូនប្រជាពល​រដ្ឋសរុបចំនួន១៣០០គ្រួសារក្នុងឃុំនិងសង្កាត់មួយចំនួននៃស្រុកទឹកឈូ និងក្រុងកំពតខេត្តកំពត និងឃុំមួយចំនួនទៀតក្នុងខេត្តកែបផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាក​បាទក្រហម ខេត្តស្វាយរៀង ចែកអំណោយមនុស្សធម៌ ដល់ស្រ្តីទើប​សម្រាលកូន នៅមន្ទីរ​ពេទ្យបង្អែក (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ដាក់ថ្នាំបំពុលសត្វឆ្កែងាប់ យកម៉ូតូពលរដ្ឋអស់១គ្រឿង ដោយសុវត្ថិភាព (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួន​ជនសង្ស័យ​១នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នាក់​បានស្លាប់​ភ្លាមៗ ដោយ​សារបើ​កម៉ូតូ​ខ្វះកា​រប្រុងប្រយ័ត្ន បុកគូទរថយន្ត​ស៊ីទែន​ដឹកទឹក​ឈប់​ស្ងៀម មិនដាក់​ផ្លាកសញ្ញា (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួន​ ថៃ ស្រីនាង រកស៊ី Live លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស ទៅ​កាន់តុ​លាការ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3042 នាក់
ម្សិលមិញ :
4986 នាក់
សប្តាហ៍នេះ :
47433 នាក់
ខែនេះ :
199100 នាក់
3 ខែនេះ :
530876 នាក់
សរុប :
899301 នាក់