ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អតីតមេភូមិតាពេទ្យ សម្រេចចិត្តចងកធ្វើអត្ថឃាតខ្លួនឯង ព្រោះតែមានវិបត្តិផ្លូវចិត្ត
Mon,10 February 2020 (Time 06:11 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 46នាក់)


ខេត្តកណ្តាល៖ដោយសារតែមានវិបត្តិផ្លូវចិត្តរឿងជំពាក់លុយគេច្រើនផង និងពាក់ព័ន្ធរឿងដីធ្លី ជា​មួយ​ប្រជាពលរដ្ឋកាលពីខ្លួននៅ​ធ្វើជាមេភូមិនោះ​ បានធ្វើ​ឲ្យជនរងគ្រោះគិតខ្លីចងក សម្លាប់​ខ្លួនឯង នៅលើដើមស្វាយ​បង្កការភ្ញាក់ផ្អើល។

ករណីនេះបានកើតកាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ​ស្ថិតនៅក្នុងភូមិស្លែង ឃុំជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល។សពជនរងគ្រោះមានឈ្មោះ ជួប ឆន អាយុ៥៨ឆ្នាំ មុខរបរកសិករ រស់នៅ​កន្លែក​កើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា នាពេលកន្លងមកជនរងគ្រោះធ្លាប់​មានវិបត្តិផ្លូវចិត្ត ពីរឿង​ជំពាក់​លុយ​គេច្រើន និងពាក់ព័ន្ធរឿងដីធ្លី ជាមួយប្រជាពលរដ្ឋ កាលពីនៅធ្វើជាមេភូមិ នៅភូមិតាពេទ្យ ឃុំ​ជ្រៃ​លាស់ ហើយទើបប្តូរទីលំនៅមករស់នៅភូមិស្លែង ឃុំជ្រៃលាស់វិញ លុះមកដល់វេលា​ម៉ោង៥ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ប្រពន្ធជនរងគ្រោះបានភ្ញាក់ពីដេក ស្លៀក​ពាក់ទៅ​ធ្វើការរោងច​ក្រ​បាត់ទៅ ដោយប្តី​នៅដេកក្នុងរោងបន្តទៀត។
បន្ទាប់មក​មានក្មេងស្រីម្នាក់នៅផ្ទះជាប់របងគ្នា បានរត់លេងហើយបានប្រទះឃើញ​ជនរងគ្រោះ ចងក ជាប់និងដើមស្វា​យរបស់ខ្លួន នៅក្នុងដី​ឡូតិ៍ក្បែរផ្ទះរបស់ជនរងគ្រោះ ពេលនោះ ក៏បានរត់​ទៅប្រាប់​​ឱ្យ​គេជួយ និងខលទូរស័ព្ទទៅប្រាប់ប្រពន្ធរបស់ជ​នរងគ្រោះនៅរោងចក្រ។
ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ​បាលជ្រៃលាស់ បានសហការជាមួយជំនាញ ចុះទៅដល់កន្លែង​កើតហេតុដើម្បីពិនិត្យ ចាលទ្ធផលឃើញថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារការធ្វើអត្តឃាត ដោយសារចងកសម្លាប់ខ្លួនពិតប្រាកដមែន រួចប្រគល់សាកសពឱ្យទៅក្រុមគ្រួសារ ដើម្បីធ្វើ​បុណ្យតា​មប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងសុខាភិបាល ប្រកាសថាអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន០៨នាក់ និងមិន​មានរក​ឃើញក​រណីឆ្លងថ្មី​នោះទេ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួង​ធនធានទឹក និងឧតុនិយម បញ្ជាក់ពី​ស្ថានភាពកម្ពស់ទឹក នៅតាមបណ្តា​ស្ថានីយជល​សាស្ត្រ​ទាំង៨ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សំណាងល្អមិន​មានមនុស្សគ្រោះថ្នាក់ ​ក្នុងហេតុការ​ណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ត៥គ្រឿង បុក​កិនលើគ្នា និងបុក​កិនលើម៉ូតូ២គ្រឿងផ្សេងទៀត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបាលក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនម្នាក់ ក​រណីប្លន់យក​លុយចំនួន៦០០០ដុល្លារ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម​អភិបាលខេត្តកណ្ដាល បើកកិច្ចប្រជុំដោះស្រាយវិវាទរវាងកម្មករ និងរោងចក្រចំនួន២ នៅក្រុងតាខ្មៅ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21319 នាក់
ម្សិលមិញ :
5215 នាក់
សប្តាហ៍នេះ :
66458 នាក់
ខែនេះ :
290984 នាក់
3 ខែនេះ :
653879 នាក់
សរុប :
1947962 នាក់