ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឃាត់​ខ្លួនបុរ​សម្នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ ករណីជេរប្រមាថ និងគំរាម​បាញ់​សម្លាប់
Thu,23 January 2020 (Time 10:56 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 178នាក់)


ខេត្តពោធិ៍សាត់​៖ជនសង្ស័យម្នាក់ ដែលជេរប្រមាថ និងគំរាម​បាញ់​សម្លាប់ជនរងគ្រោះ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចចាប់ឃាត់ខ្លួន កា​លថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី​២២ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំ​បក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បន្ទាប់​ពីទទួល​បានពាក្យបណ្តឹងពីជនរងគ្រោះ។​

សមត្ថកិច្ចបាន​ឲ្យដឹងថា​៖ជនសង្ស័យមានឈ្មោះ ចាន់ ណាក់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ/​ឃុំកើតហេតុខាងលើ។ការឃាត់ខ្លួន​សង្ស័យរូបនេះបានធ្វើឡើង បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្ដឹងពីជន​រងគ្រោះឈ្មោះ ប៊ិន ភាព ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ដែលជន​សង្ស័យប្រព្រឹត្ត​កាលពីវេលាម៉ោងជាង៦យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០កន្លងមកនេះ នៅ​ចំណុ​ចកា​ច់កង់តូបលក់ដូររបស់ឈ្មោះ ឡុង កាលី ភេទប្រុស ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុក​ក្រគរ ។
ក្រោយពីឃាត់ខ្លួនសមកិច្ចបានដកហូតបាននូវវត្ថុតាងអាវុធកែច្នៃ(ខ្យល់) និង​ឧបករណ៍​កែច្នៃ(ឆក់)​ផងដែរ រួចបញ្ជូនទៅអ​ធិការនគរបាលដ្ឋានស្រុកក្រគរ ដើម្បីបន្តតាមនីតិវិធី។
សមត្ថកិច្ចប​ញ្ជាក់នៅចំពោះមុខសមត្ថកិច្ច​ជនសង្ស័យបានឆ្លើយ​សាភាពថា ខ្លួនពិតជាបាន​ជេរប្រមាថ និងគំ​រាមបាញ់សម្លាប់ជនរ​ងគ្រោះមែន ដោយខឹងហាម​ឃាត់មិន​ឲ្យខ្លួន​ទៅរកស៊ី​ដាក់​អន្ទាក់​សត្វព្រៃ នៅតំបន់ព្រៃភ្នំដំរីស្រុត៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6097 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97581 នាក់
ខែនេះ :
338464 នាក់
3 ខែនេះ :
867794 នាក់
សរុប :
2384790 នាក់