ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អាវុធហត្ថខេត្ត​កំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិ​និត្យ ការអនុវត្តតួនាទី ភារកិច្ច និងការងារកង​រាជអាវុធ​ហត្ថ​ប្រចាំខែមករា ទិសដៅការងារខែកុម្ភៈ ឆ្នាំ២២០២០
Thu,23 January 2020 (Time 02:29 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 96នាក់)


ខេត្តកំពង់ឆ្នាំង៖នៅព្រឹក​ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជា​ការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការ​ងារកងរាជអាវុធហត្ថប្រចាំខែមករា ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអា​វុធ​ហត្ថខេត្តកំពង់ឆ្នាំង។

ពិធីនេះមានការអញ្ជើ​ញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នា​យការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋាន ក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរង​អាវុធហត្ថខេត្តជាច្រើនរូបទៀត។

នាឱ្សនោះលោក ឧត្តមសេ​នីយ៍ត្រី មេបញ្ជាការបានដាក់ចេញនូវវិធានការ និងទិសដៅរួមមាន៖នៅ​ពេលទៅធ្វើកិច្ចកា​រអ្វីមួយត្រូវអនុវត្តទៅតាមច្បាប់ និងក្រមសិលធម៌ ហាមប្រើ​អំពើ​ហឹង្សា,​មេប​ញ្ជាកា​រ ក្រុង-ស្រុក ស្នាក់ការសន្តិសុខ មុនចេញទៅបំពេញភារៈកិច្ចផ្សេងៗ ត្រូវសុំគោលការណ៍ពី លោក​មេ​បញ្ជាការជាមុនសិន,ពេលចុះសហការរឿងទំនាស់ដីធ្លី សុំឱ្យពិនិត្យ​ឯកសារពាក់​ព័ន្ធឱ្យបាន​ច្បាស់​លាស់ ប្រសិនបើគេមានឯកសារត្រឹមត្រូវឱ្យគាត់អនុវត្តទៅតាមច្បាប់ បើឯកសារមិន​ច្បាស់លាស់​ប្រគល់ឱ្យអា​ជ្ញាធរដោះស្រាយ, ការពារបុណ្យចូលឆ្នាំចិន កម្លាំងត្រូវយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ តាមដានមុខសញ្ញា ​ចោរលួច ចោរឆក់ ទាំងមុខសញ្ញាចាស់ ថ្មី ពិសេសសកម្មភាពក្មេងទំនើង នៅ​តាម​កន្លែងកំសាន្តផ្សេងៗ និងនៅតាមសាលារៀន, ផ្នែកព័ត៌មាន និងសន្តសុខ ត្រូវកសាង​បណ្តាញ​ភ្នាក់ងា​រផ្តល់ព័ត៌មាន ក្នុងមួយភូមិឱ្យបាន០៤ នាក់, នៅពេលចាប់បានជនល្មើស ហាមធ្វើទារុណកម្ម គឺត្រូវប្រមូលវត្ថុ​តាង កសាងសំណុំរឿងតាមនីតិវិធី បើសិនជាជនល្មើសមានអាវុធ ត្រូវរាយការណ៍​សុំគោលការណ៍ ដើម្បីមានវិធានការ, មេបញ្ជាការរងប្រចាំបញ្ជាតាមថ្ងៃនីមួយៗ។

តាមដានសភាពកា​រប្រចាំថ្ងៃ និងពិនិត្យក្រុមប្រចាំការ ត្រូវមានមុខជាប្រចាំតាមថ្ងៃកំណត់, មុខសញ្ញា​ដែលបាន​ចេញបញ្ជាឱ្យចាប់ខ្លួន ត្រូវព្រីនរូបថតដាក់តាមប្រជាការពារ ហើយស្រាវជ្រាវ​ចាប់ឱ្យ​បា​ន,ត្រូវតែបង្ក្រាបជាដាច់ខាតនូវរាល់បទល្មើសព្រៃឈើ,ចំពោះបញ្ហាអាវុធហត្ថដែលមានជំងឺ សុំឱ្យ​ការិយាល័យបុគ្គលិក និង ការិយាល័យសុខាភិបាលធ្វើបញ្ជីឈ្មោះ និងចុះទៅពិនិត្យដោយផ្ទាល់ ហើយរាយ​ការណ៍ពីស្ថានភាពជំងឺជូនលោកមេបញ្ជាការ៕

ព័ត៌មានគួរចាប់អារម្មណ៍

ជម្លោះដីធ្លីជាង ២០ឆ្នាំ ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ តាមគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ហ៊ុន សែន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ដួង តារា: នាយឧត្តមសេនីយ៍ផ្កាយ៤ ការពារជាតិប្តេជ្ញាគាំទ្រដំណោះស្រាយដីធ្លីឈរលើគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអ​ភិបាលខេត្តកំពង់ស្ពឺ ដឹកនាំ​កិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរៀបចំផែនការការ​ពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

មនុស្សម្នាក់​រងរបួស​ធ្ងន់ ដោយសាររថយន្តនិងម៉ូតូ ប្រលះ​គ្នាយ៉ាងពេញទំ​ហឹង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញជួ​បសំណេះសំ​ណាល ​ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និង​និវត្តន៍​ជាង៤០០នាក់ (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5953 នាក់
ម្សិលមិញ :
5758 នាក់
សប្តាហ៍នេះ :
97437 នាក់
ខែនេះ :
338320 នាក់
3 ខែនេះ :
867650 នាក់
សរុប :
2384646 នាក់