ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
កម្លាំងអធិការនគរបាល​ក្រុងបាត់ដំបង បាន​ចុះធ្វើកា​រស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ក្រោយធ្វើ​សកម្មភាពលួចគា​ស់ផ្ទះប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ រួចគេចខ្លួនបានមួ​យថ្ងៃ
Sat,21 November 2020 (Time 01:52 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 27នាក់)


ខេត្តបាត់ដំបង៖កម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃស្នងការដ្ឋា​ននគរបាល​ខេត្ត​បា​ត់ដំ​បង សហការជាមួយកម្លាំង​នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះធ្វើការស្រា​វជ្រាវ​នឹង​បង្រ្កាប​ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាព​លួចគាស់ផ្ទះប្រជាព​លរដ្ឋយកទ្រព្យ​សម្បត្តិគេច​ខ្លួនបានមួយថ្ងៃ។

សមត្ថកិច្ចបាន​ឲ្យដឹងថា កិច្ចប្រតិ​បត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង៥០នាទីថ្ងៃ​ទី​២១ ខែ វិច្ឆិកា ឆ្នាំ២០២០ ​នៅចំណុចភូមិទួលតាឯក ​សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យ​ត្រូវបានឃាត់ខ្លួនមាន​ឈ្មោះ រស់ ផស់ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិទួលតាឯក​ សង្កាត់ទួលតា​ឯក ក្រុងបាត់ដំបង បានធ្វើស​កម្មភាពគាស់ផ្ទះ​ចូលលួចទ្រព្យ​សម្បត្តិប្រជាព​លរដ្ឋ​ឈ្មោះ អ៊ូច សា ​លូន ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួល​តាឯក ក្រុងបាត់ដំបង កាលពី​វេលាម៉ោង១០និង០០នាទី ថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ២០២០ ខណៈដែលជ​នរងគ្រោះ​មិនបាន​នៅ​ផ្ទះ។

ជាមួយ​ការឃាត់ខ្លួននេះដែរ​សមត្ថកិច្ចជំនាញ ដកហូតវត្ថុតា​ងជាទ្រព្យសម្បត្តិរួមមាន៖
-កាបូបដៃតូចចំ​នួន០១ មានខ្សែដៃពណ៌​ទឹកប្រាក់០១ខ្សែ, ផ្លាកដៃ០១ខ្សែ,ក្រវិលពណ៌ប្រាក់០១គូរ, បន្តោងព​ណ៌សលាយស្វាយចំនួន០១ផងដែរ។

ជនសង្ស័យក្រោ​យពីឃាត់ខ្លួន ពេលនេះត្រូវ​បានសមត្ថកិច្ច កំពុងធ្វើ​ការសាកសួរ​បន្តនិងរៀប​ចំសំណុំរឿង​ បញ្ជូន​ទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបា​ល​ស្រុកគិរីវង់ បង្រ្កាបបា​នជនសង្ស័យ២នាក់ ខណៈកំពុងជិះដឹកកញ្ឆា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នា​ក់បានស្លាប់ ខណ:បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជួបឧបទ្ទវ​ហេតុគ្រោះ​ថ្នាក់ច​រាចរ​ណ៍ បង្កឡើងរវាងឡានពេទ្យ និងម៉ូតូសណ្តោង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​ពិនិត្យ​មើល​សកម្មភា​ពសាងស​ង់​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ផ្សេងៗ និងបើ​កឱ្យដំ​ណើ​រការ ​ការអ៊ុត​បេទីម លើផ្លូវទាំង​៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលជំនាញ​ក្រុងបាត់​ដំបង ឃាត់​ខ្លួនជនសង្ស័យ០១នាក់ ពា​ក់ព័ន្ធបទល្មើសជាក់ស្តែងរក្សាទុក​គ្រឿង​ញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកណ្ដាល នាំយ​កអំ​ណោ​យមនុស្សធម៌ ផ្តល់​ជូនគ្រួសា​រកុមារ​កំព្រា​ពីរនាក់ កំ​ពុងរ​ស់នៅជាមួ​យជីដូន និង​គ្រួសារក្រីក្រ​មានកូនពិការ និង​មានជំងឺអូទីសឹម ក្នុងស្រុក​ស្អា​ង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3417 នាក់
ម្សិលមិញ :
3698 នាក់
សប្តាហ៍នេះ :
20966 នាក់
ខែនេះ :
159003 នាក់
3 ខែនេះ :
764642 នាក់
សរុប :
2956933 នាក់