ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ជនសង្ស័យម្នាក់ ​ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកភ្នំព្រឹក ចាប់ឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណី​គ្រឿ​ងញៀន
Sat,21 November 2020 (Time 01:28 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 6នាក់)


ខេត្តបាត់ដំបង៖កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយក​ម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋ​បាលបួរ​ នៃអធិ​ការដ្ឋាន​នគរបាល​ស្រុកភ្នំព្រឹក បានចុះប្រតិបត្តិការបង្ក្រាបការរក្សាទុកដោយខុសច្បាប់ នូវសារធាតុ​ញៀន​មួយករណីក្នុងបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅ​តុលាកា​រខេត្ត។

លោកវរសេ​នីយ៍ឯក សុខ និមល ប្រធានកា​រិយាល័យប្រឆាំងគ្រឿងញៀនបាន​ឲ្យដឹងថា កិច្ចប្រតិ​បត្តិ​ការនេះ​ដែរធ្វើឡើងកាលពីវេលាម៉ោង១៤និ​ង២៥នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច​ក្រុម​ទី០៦ ស្ថិតក្នុងភូមិអន្លង់ក្រូច ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជាមួយកិច្ចប្រតិបត្តិការ​ខាងលើនេះដែរ សមត្ថកិច្ចជំនាញ​បានធ្វើការ​ឃាត់ខ្លួនជ​នសង្ស័យ​បាន០​១នាក់ ឈ្មោះ ជា សុខចាន់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន២៥កញ្ចប់ ទម្ងន់ ១២,៦៤ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០៣គ្រឿង
-ជញ្ជីង​សម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ជនសង្ស័យក្រោយពីឃាត់ខ្លួនរួមជាមួយនឹងវត្ថុតាង រហូតមកដ​ល់ពេលនេះ​ត្រូវបានសមត្ថកិច្ច ការិយាល័យជំ​នាញបានរៀបចំ កសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ដើម្បីចាត់កា​រតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបា​ល​ស្រុកគិរីវង់ បង្រ្កាបបា​នជនសង្ស័យ២នាក់ ខណៈកំពុងជិះដឹកកញ្ឆា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នា​ក់បានស្លាប់ ខណ:បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជួបឧបទ្ទវ​ហេតុគ្រោះ​ថ្នាក់ច​រាចរ​ណ៍ បង្កឡើងរវាងឡានពេទ្យ និងម៉ូតូសណ្តោង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​ពិនិត្យ​មើល​សកម្មភា​ពសាងស​ង់​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ផ្សេងៗ និងបើ​កឱ្យដំ​ណើ​រការ ​ការអ៊ុត​បេទីម លើផ្លូវទាំង​៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលជំនាញ​ក្រុងបាត់​ដំបង ឃាត់​ខ្លួនជនសង្ស័យ០១នាក់ ពា​ក់ព័ន្ធបទល្មើសជាក់ស្តែងរក្សាទុក​គ្រឿង​ញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកណ្ដាល នាំយ​កអំ​ណោ​យមនុស្សធម៌ ផ្តល់​ជូនគ្រួសា​រកុមារ​កំព្រា​ពីរនាក់ កំ​ពុងរ​ស់នៅជាមួ​យជីដូន និង​គ្រួសារក្រីក្រ​មានកូនពិការ និង​មានជំងឺអូទីសឹម ក្នុងស្រុក​ស្អា​ង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3622 នាក់
ម្សិលមិញ :
3698 នាក់
សប្តាហ៍នេះ :
21171 នាក់
ខែនេះ :
159208 នាក់
3 ខែនេះ :
764847 នាក់
សរុប :
2957138 នាក់