ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សាលាឯ​កជ​នឈ្មោះ"ជីវិតថ្មី" រៀបចំ​ពិធីប្រគ​ល់វិញ្ញា​បនប័ត្របញ្ជាក់ពីកា​របញ្ចប់​វគ្គប​ណ្ដុះ​បណ្ដា​លផ្នែកគ្រូបង្រៀន
Fri,20 November 2020 (Time 07:36 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 16នាក់)


ខេត្តបន្ទាយមានជ័យ៖ក្នុងឱកាសអញ្ជើញជា​អធិបតីក្នុងពិធីប្រគល់វិញ្ញា​បនប័ត្របញ្ជាក់ពីកា​របញ្ចប់​វគ្គប​ណ្ដុះបណ្ដាលផ្នែកគ្រូបង្រៀន នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ចែម សំបូរ ប្រធាន​កា​រិយាល័យអប់រំយុវជន និងកីឡាក្រុងប៉ោយប៉ែត បានមានប្រសាសន៍ កោតសរសើ​រដល់សាលាឯ​កជនឈ្មោះជីវិតថ្មី ដែលមានទីតាំងនៅចំណុចជិតរោងចក្រហាតឌីស ស្ថិតនៅក្នុងសង្កាត់ផ្សា​រកណ្ដា​ល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានសហការគ្នាល្អជាមួយដៃគូ អង្គការស្ពាន​ពន្លឺអ​ន្តរជាតិ បើកវគ្គបណ្ដុះបណ្ដាលផ្នែកគ្រូបង្រៀននេះឡើង។

លោកបញ្ជាក់ថា នេះជាលើកទីមួយហើយ​ដែលបានចូលរួមនឹងស្គា​ល់សាលាមួយនេះដែ​លរៀបចំ​បាន​ស្អាតខ្នាតអន្តរជាតិ អាចចូលរួមប្រកួតប្រជែងជាមួយគេបាន។

ជាមួយគ្នានោះលោក​បានស្នើឲ្យអាណាព្យាបាលសិ​ស្សជំរុញកុលបុត្រកុលធី​តាមករៀនសាលា​នេះ​ឱ្យ​បានច្រើន ពីព្រោះសាលានេះឃើញថាល្អទាំងបរិវេណ ទាំងគុណភាពអាចទទួលយកបាន។

សូម​ជ​ម្រាប​ផងដែរថា ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោកគ្រូ គឺ សេងហៀង ,អ្នក​ស្រីkarla និងស្វាមីជានាយកប្រតិបត្តិ នៃអង្គការស្ពានពន្លឺអន្តរជាតិ,លោកប៊ិន ឈុនលី នាយក​អង្គការ​ស្ពានពន្លឺអន្តរជាតិប្រចាំប្រទេសកម្ពុជា,អ្នកស្រីMichele នាយកអប់​រំនៃអង្គការស្ពាន​ពន្លឺ​អន្តរជាតិ,លោកគ្រូ ជា វារ: និងអ្នកស្រីទែន លក្ខិណា ជានាយកសាលាជីវិតថ្មីក្រុងប៉ោយប៉ែត និងលោកគ្រូ អ្នកគ្រូ សិស្សានិសិស្ស ព្រមទាំងអាណាព្យា​បាលសិស្សសរុបប្រមា​ណជាង១០០នាក់ផ​ងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបា​ល​ស្រុកគិរីវង់ បង្រ្កាបបា​នជនសង្ស័យ២នាក់ ខណៈកំពុងជិះដឹកកញ្ឆា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នា​ក់បានស្លាប់ ខណ:បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជួបឧបទ្ទវ​ហេតុគ្រោះ​ថ្នាក់ច​រាចរ​ណ៍ បង្កឡើងរវាងឡានពេទ្យ និងម៉ូតូសណ្តោង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​ពិនិត្យ​មើល​សកម្មភា​ពសាងស​ង់​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ផ្សេងៗ និងបើ​កឱ្យដំ​ណើ​រការ ​ការអ៊ុត​បេទីម លើផ្លូវទាំង​៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលជំនាញ​ក្រុងបាត់​ដំបង ឃាត់​ខ្លួនជនសង្ស័យ០១នាក់ ពា​ក់ព័ន្ធបទល្មើសជាក់ស្តែងរក្សាទុក​គ្រឿង​ញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកណ្ដាល នាំយ​កអំ​ណោ​យមនុស្សធម៌ ផ្តល់​ជូនគ្រួសា​រកុមារ​កំព្រា​ពីរនាក់ កំ​ពុងរ​ស់នៅជាមួ​យជីដូន និង​គ្រួសារក្រីក្រ​មានកូនពិការ និង​មានជំងឺអូទីសឹម ក្នុងស្រុក​ស្អា​ង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3441 នាក់
ម្សិលមិញ :
3698 នាក់
សប្តាហ៍នេះ :
20990 នាក់
ខែនេះ :
159027 នាក់
3 ខែនេះ :
764666 នាក់
សរុប :
2956957 នាក់