ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ប​ញ្ជូន​ខ្លួនជនសង្ស័យ​ម្នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ ​ក្រោយពី​អាវុធហត្ថ​ឃាត់ខ្លួន ពាក់​ពន្ធ័ក​រណីហឹង្សា​បង្ក​ឲ្យមានមនុស្ស​រងរបួសចំនួន០​៥នាក់
Fri,20 November 2020 (Time 01:57 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 39នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់​ត្រូវបានកម្លាំងកងរាជ​អាវុធហត្ថ​ចាប់ឃាត់ខ្លួន​ ​បញ្ជូនទៅ​តុលា​ការ​ខេត្តបន្ទាយមានជ័យ ​ក្រោយពី​ប្រើហឹង្សា​ ដោយយកពូថៅ​ដេញកាប់​ទៅលើ​មនុស្សចំនួន​៥​នាក់ បណ្តាល​ឲ្យរងរបួស​បញ្ជូន​ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ករណីហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១៨ ខែវិច្ឆិការ​ ឆ្នាំ២០២០ នៅចំណុ​ចម្ដុំស្រាផ្តិល ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទា​យមាន​ជ័យ ដែលបង្កឡើ​ងដោយជនសង្ស័យម្នាក់​ឈ្មោះ ក្លឹង សំណាង។ក្រោយពីទទួលបាន​ព័ត៌មាន​នេះភ្លាម​​លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹក​នាំកម្លាំង​ចុះធ្វើប្រតិបត្តិការ ដល់កន្លែងកើតហេតុបាន​ឃើញជន​សង្ស័យមានអាការៈបាត់បង់ស្មារតី ស្រែក​ឡូឡា ហើយមានកាន់ពូថៅនៅនឹងដៃ ព្រមទាំងមានជ​នរងគ្រោះ​ដេកដួល​នៅនឹងដី​ចំនួន០៥​នាក់ផងដែរ។ខណ:ពេលនោះកម្លាំងបា​នធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកមូលដ្ឋានអាវុធហត្ថ​ក្រុង​ដើម្បីធ្វើកា​រសាកសួរ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីកម្លាំងសាក​សួរចម្លើយរួចមក ជនសង្ស័យ​បានឆ្លើយសា​រភាពថា ខ្លួនគេ​បានធ្វើសក​ម្មភាពកាប់ទៅ​លើជនរងគ្រោះទាំង​អស់នោះពិតប្រាកដ​មែន ដោយសារខ្លួនផឹកស្រា និង​ប្រើប្រាស់​គ្រឿងញៀនបណ្តាលឱ្យ​បាត់បង់ស្មារតី។

ចំណែកជនរងគ្រោះចំនួន០៥នាក់៖
១/ឈ្មោះ ឡាយ ម៉េងលាភ ភេទប្រុស អាយុ៥ឆ្នាំ រងរបួសធ្ងន់
២/ឈ្មោះ ញិន វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់
៣/ឈ្មោះ ទូច ឡាយ ភេទប្រុស អាយុ៤៣ឆ្នាំ រងរួសធ្ងន់
៤/ឈ្មោះ សេង ចាន់តារា ភេទស្រី អាយុ៥១ឆ្នាំ រងរបួសស្រាល
៥/ឈ្មោះ ទូច ឡុក ភេទប្រុស អាយុ៧២ឆ្នាំ រងរបួសស្រាល ជនរងគ្រោះទាំង០៥នាក់ រស់​នៅកន្លែង​កើតហេតុ។

ដោយផ្អែកលើចម្លើយ​សារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័​យត្រូវបាន​កម្លាំងជំនាញ​ព្រហ្មទណ្ឌមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូន​ទៅបញ្ជាការអាវុធហត្ថខេត្ត ដើម្បី​ចាត់ការបន្ត។បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំ​ងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅ​សា​លាដំបូងខេត្តចាត់ការតាមច្បាប់ហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបា​ល​ស្រុកគិរីវង់ បង្រ្កាបបា​នជនសង្ស័យ២នាក់ ខណៈកំពុងជិះដឹកកញ្ឆា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នា​ក់បានស្លាប់ ខណ:បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជួបឧបទ្ទវ​ហេតុគ្រោះ​ថ្នាក់ច​រាចរ​ណ៍ បង្កឡើងរវាងឡានពេទ្យ និងម៉ូតូសណ្តោង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​ពិនិត្យ​មើល​សកម្មភា​ពសាងស​ង់​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ផ្សេងៗ និងបើ​កឱ្យដំ​ណើ​រការ ​ការអ៊ុត​បេទីម លើផ្លូវទាំង​៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលជំនាញ​ក្រុងបាត់​ដំបង ឃាត់​ខ្លួនជនសង្ស័យ០១នាក់ ពា​ក់ព័ន្ធបទល្មើសជាក់ស្តែងរក្សាទុក​គ្រឿង​ញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកណ្ដាល នាំយ​កអំ​ណោ​យមនុស្សធម៌ ផ្តល់​ជូនគ្រួសា​រកុមារ​កំព្រា​ពីរនាក់ កំ​ពុងរ​ស់នៅជាមួ​យជីដូន និង​គ្រួសារក្រីក្រ​មានកូនពិការ និង​មានជំងឺអូទីសឹម ក្នុងស្រុក​ស្អា​ង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3222 នាក់
ម្សិលមិញ :
3698 នាក់
សប្តាហ៍នេះ :
20771 នាក់
ខែនេះ :
158808 នាក់
3 ខែនេះ :
764447 នាក់
សរុប :
2956738 នាក់