ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ដើម្បីពិនិត្យពិភាក្សាលើទំនាស់ដីធ្លីរវាងឯកជន និងឯកជន រវាងរដ្ឋ និងឯកជន ចំនួន៥ករណី
Fri,20 November 2020 (Time 10:54 AM)
ដោយ ៖ រស្មីជាយដែន (ចំនួនអ្នកអាន: 10នាក់)


ខេត្តកំពត:នៅព្រឹក ថ្ងៃសុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ ដើម្បីពិនិត្យពិភាក្សាលើទំនាស់ដីធ្លីរវាងឯកជន និងឯកជន រវាងរដ្ឋ និងឯកជន ចំនួន៥ករណី។

ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការរង ប្រធានមន្ទីរ ពាក់ព័ន្ធ អភិបាលស្រុកទឹកឈូ ស្រុកឈូក នាយកទីចាត់ការអន្តរវិស័យ នាយកទីចាត់ ផែនការនិងវិនិយោគ មន្រ្តីសាលាខេត្ត សរុប ២៧នាក់។

ក្រោយពីស្តាប់របាយការណ៍និងសេចក្តីរាយការណ៍របស់ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ នាយកទីចាត់ការ រួចមក ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះក្រុមការងារខេត្ត បានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អ ធានាបានភាពរឹងមាំនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការសម្របសម្រួលដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយរដ្ឋបាលខេត្តបានប្រើប្រាស់យន្តការ៤គឺ គណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត គណៈកម្មការសុរិយោដីខេត្ត និងអាជ្ញាធរ ឃុំ សង្កាត់ ស្រុក ក្រុង និងខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបា​ល​ស្រុកគិរីវង់ បង្រ្កាបបា​នជនសង្ស័យ២នាក់ ខណៈកំពុងជិះដឹកកញ្ឆា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នា​ក់បានស្លាប់ ខណ:បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជួបឧបទ្ទវ​ហេតុគ្រោះ​ថ្នាក់ច​រាចរ​ណ៍ បង្កឡើងរវាងឡានពេទ្យ និងម៉ូតូសណ្តោង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​ពិនិត្យ​មើល​សកម្មភា​ពសាងស​ង់​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ផ្សេងៗ និងបើ​កឱ្យដំ​ណើ​រការ ​ការអ៊ុត​បេទីម លើផ្លូវទាំង​៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលជំនាញ​ក្រុងបាត់​ដំបង ឃាត់​ខ្លួនជនសង្ស័យ០១នាក់ ពា​ក់ព័ន្ធបទល្មើសជាក់ស្តែងរក្សាទុក​គ្រឿង​ញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកណ្ដាល នាំយ​កអំ​ណោ​យមនុស្សធម៌ ផ្តល់​ជូនគ្រួសា​រកុមារ​កំព្រា​ពីរនាក់ កំ​ពុងរ​ស់នៅជាមួ​យជីដូន និង​គ្រួសារក្រីក្រ​មានកូនពិការ និង​មានជំងឺអូទីសឹម ក្នុងស្រុក​ស្អា​ង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3489 នាក់
ម្សិលមិញ :
3698 នាក់
សប្តាហ៍នេះ :
21038 នាក់
ខែនេះ :
159075 នាក់
3 ខែនេះ :
764714 នាក់
សរុប :
2957005 នាក់