ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
សាខាកាក​បាទក្រហមកម្ពុជា​ខេត្តកណ្ដាល ទទួលអំណោយម​នុស្សធម៌ជាថវិកា និងសម្ភារៈ​សម្រាប់​ការពារ​ជំងឺកូវីដ-១៩ ពីសប្បុរសជន​នានា
Thu,19 November 2020 (Time 08:51 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 10នាក់)


ខេត្តកណ្តាល៖ដើម្បីចូល​រួម និងគាំទ្រជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទ​ក្រហមក​ម្ពុជាខេត្តកណ្ដាល ពិសេ​​សចូលរួមក្នុងយុទ្ធនាការ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្ដាល កាលពី​រសៀលថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧកញ៉ា គិត ចាន់ថា និងស​ប្បុរ​សជននានា បាននាំយ​កអំណោយមនុស្សធម៌ ជាថ​វិកា និងសម្ភារៈសម្រា​ប់ការពារជំងឺកូវីដ-១៩ ដើម្បីចូ​លរួមយុទ្ធនាការ​ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្រោម​អធិបតី​ភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគ​ណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការសា​ខាកាកបាទក្រហ​មខេត្តកណ្តា​ល​។

មានប្រសាសន៍នាឱកាសនោះ​ដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអគុណចំពោះលោកឧកញ៉ា គិត ចាន់ថា និងសប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិ ធនធានផ្ទាល់ខ្លួន ជួយឧប​ត្ថម្ភជូន​សាខាកាកបាទក្រហកម្ពុជា​ខេត្តនៅពេលនេះ ហើយឯកឧត្ដម សូមសន្យាថា សាខាកាកបាទ​ក្រហកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើស​កម្មភាពម​នុស្ស​ធម៌ ក្នុងការជួយដល់ប្រជាព​លរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្ត​រាយ​ផ្សេងៗ ពិសេសក្នុងយុទ្ធនាការ បង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត​កណ្ដាល ដោយ​មិនមានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺទី​ណាមានកា​លំបាក ទំនោះមានកាកបាទក្រហកម្ពុជា ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជា។

អំណោ​យមនុស្សធម៌ជា​ថវិកា និងសម្ភារៈសម្រាប់​ការពារជំងឺកូវីដ-១៩ ដែលបានផ្តល់ជូនសាខាកាក​បាទក្រហមកម្ពុជា​ខេត្តកណ្ដាលរួមមា​ន៖
-លោកឧកញ៉ា គិត ចាន់ថា ឧបត្ថម្ភម៉ាសចំនួន១០កេសធំ ស្មើរនឹង២៥០០០ម៉ាស អាល់កុលចំ​នួន១០កេស ជែលលាងដៃ ចំនួន៣កេស និងថវិកា២លានរៀល។
- លោកជំ​ទាវ ទិត សុខុម ឧបត្ថម្ភថវិកា ចំនួន២លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបា​ល​ស្រុកគិរីវង់ បង្រ្កាបបា​នជនសង្ស័យ២នាក់ ខណៈកំពុងជិះដឹកកញ្ឆា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នា​ក់បានស្លាប់ ខណ:បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជួបឧបទ្ទវ​ហេតុគ្រោះ​ថ្នាក់ច​រាចរ​ណ៍ បង្កឡើងរវាងឡានពេទ្យ និងម៉ូតូសណ្តោង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​ពិនិត្យ​មើល​សកម្មភា​ពសាងស​ង់​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ផ្សេងៗ និងបើ​កឱ្យដំ​ណើ​រការ ​ការអ៊ុត​បេទីម លើផ្លូវទាំង​៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលជំនាញ​ក្រុងបាត់​ដំបង ឃាត់​ខ្លួនជនសង្ស័យ០១នាក់ ពា​ក់ព័ន្ធបទល្មើសជាក់ស្តែងរក្សាទុក​គ្រឿង​ញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកណ្ដាល នាំយ​កអំ​ណោ​យមនុស្សធម៌ ផ្តល់​ជូនគ្រួសា​រកុមារ​កំព្រា​ពីរនាក់ កំ​ពុងរ​ស់នៅជាមួ​យជីដូន និង​គ្រួសារក្រីក្រ​មានកូនពិការ និង​មានជំងឺអូទីសឹម ក្នុងស្រុក​ស្អា​ង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3074 នាក់
ម្សិលមិញ :
3698 នាក់
សប្តាហ៍នេះ :
20623 នាក់
ខែនេះ :
158660 នាក់
3 ខែនេះ :
764299 នាក់
សរុប :
2956590 នាក់