ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះចំនួន២គ្រាប់ នៅស្រុកស្វាយចេក រួចរាយ​ការណ៍​ជូនសមត្ថ​កិច្ច
Thu,19 November 2020 (Time 05:49 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 9នាក់)


ខេត្តបន្ទាយមានជ័យ៖គ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះចំនួន២គ្រាប់ នៅសែសស​ល់ពីសម័យ​សង្គ្រាមនៅ​ពេលទឹកស្រ​កត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅ​នឹងដីស្រែរ​បស់គាត់នៅ​វេលាម៉ោង៨​និង១០​នាទី​ព្រឹក ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២០ រួចបានរាយការណ៍​ជូនសមត្ថកិច្ចនគរ​បាលប៉ុស្តិ៍រដ្ឋបាល​ឃុំស្លក្រាម ស្រុកស្វាយចេក ដើម្បីមានវិធានការណ៍។

លោកវរសេនីយ៍ឯកជា ស្លូញ អធិការ​នគរបាលស្រុកស្វាយចេក បានឲ្យដឹងថាប្រជាពលរដ្ឋដែល បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ឈ្មោះ ប៉ុក គា ភេទប្រុសអាយុ៥៤ឆ្នាំ រស់នៅភូមិគោ​កតាឯក ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលឃើញគ្រាប់នោះប្រជា​ពលរដ្ឋបានទៅស្រែក៏​ប្រទះ​ឃើញគ្រាប់​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ប្រភេទ ៨២មីលីម៉ែត្រ នៅនឹងដីស្រែរប​ស់គាត់ស្ថិត​នៅ​ខាងត្បូងភូមិដីឡូត៍ស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក បន្ទាប់មកគាត់បានរាយការណ៍ ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្លក្រាម ។

លោកអធិការបាន​បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍ឃុំស្លក្រាម បានចុះ​ទៅ​ពិនិត្យនៅកន្លែងឃើញគ្រាប់នោះមានសភាពច្រែះ១ ក្នុងនោះមាន១គ្រាប់នៅកប់នឹងទឹក រួច​ហើយបាន​រាយការណ៍បន្តទៅអង្គភាពហេឡូត្រាសដ៍ ដើម្បីមានវិធានការណ៍។ ជាមួយគ្នា​នោះ​ដែរអង្គ​ភាព​ហេឡូត្រាស​ដ៏បានធ្វើ​ការបំផ្លាញចោល​១គ្រាប់នៅនឹងកន្លែង និងនៅសល់១​គ្រាប់ដែល​នៅកប់ភក់មានទឹកមិនអាចធ្វើការកម្ទេចចោល បានរងចាំទឹករីងអស់សិនទើប​មានវិធានការណ៍ក​ម្ទេចចោល តែក៏បានដាក់ដោត​បង្គោលដាក់ផ្លាកសញ្ញា និងគំរប់សុវត្តិភាពមិន​ឲ្យមានមនុស្សទៅ​ប៉ះពាល់ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបា​ល​ស្រុកគិរីវង់ បង្រ្កាបបា​នជនសង្ស័យ២នាក់ ខណៈកំពុងជិះដឹកកញ្ឆា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នា​ក់បានស្លាប់ ខណ:បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជួបឧបទ្ទវ​ហេតុគ្រោះ​ថ្នាក់ច​រាចរ​ណ៍ បង្កឡើងរវាងឡានពេទ្យ និងម៉ូតូសណ្តោង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​ពិនិត្យ​មើល​សកម្មភា​ពសាងស​ង់​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ផ្សេងៗ និងបើ​កឱ្យដំ​ណើ​រការ ​ការអ៊ុត​បេទីម លើផ្លូវទាំង​៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលជំនាញ​ក្រុងបាត់​ដំបង ឃាត់​ខ្លួនជនសង្ស័យ០១នាក់ ពា​ក់ព័ន្ធបទល្មើសជាក់ស្តែងរក្សាទុក​គ្រឿង​ញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកណ្ដាល នាំយ​កអំ​ណោ​យមនុស្សធម៌ ផ្តល់​ជូនគ្រួសា​រកុមារ​កំព្រា​ពីរនាក់ កំ​ពុងរ​ស់នៅជាមួ​យជីដូន និង​គ្រួសារក្រីក្រ​មានកូនពិការ និង​មានជំងឺអូទីសឹម ក្នុងស្រុក​ស្អា​ង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3186 នាក់
ម្សិលមិញ :
3698 នាក់
សប្តាហ៍នេះ :
20735 នាក់
ខែនេះ :
158772 នាក់
3 ខែនេះ :
764411 នាក់
សរុប :
2956702 នាក់