ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
រថយន្តយីឌុប ដឹកស្រូវគាបស្បែកហ្វ្រាំងបណ្តាលឲ្យឆេះ សំណាងបានរថយន្តពន្លត់អគ្គីភ័យជួយសង្រ្គោះទាន់
Wed,18 November 2020 (Time 06:02 AM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 14នាក់)


ខេត្តបន្ទាយមានជ័យ៖រថយន្តដឹកស្រូវម៉ាកយីឌុបមួយគ្រឿង ដឹកស្រូវពេញរងការឆាបឆេះស្ទើទាំងស្រុងសំណាងណាស់ត្រូវរថយន្តពន្លត់អគ្គីភ័យរបស់ស្រុកស្វាយចេក ជួយពន្លត់ទាន់ពេល នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៥៦A ​ត្រង់ចំណុចភូមិស្លែង ឃុំរលួស ស្រុកស្វយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ឈ្មោះវ៉ាត់ វុទ្ធី ភេទប្រុស រស់នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក បានរាយការណ៍ថា មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយយីឌុបអ្នកបើករថយន្តមាន ឈ្មោះ សុំ ចាន់សុខភេទប្រុស អាយុ៣០ឆ្នាំរស់នៅស្រុកស្អាង ខេត្តកណ្ដាល
ដឹកស្រូវបើកនៅលើផ្លូវជាតិលេខ56A ត្រង់ចំណុចភូមិកំពុងឆេះ កម្លាំងនគរបាលពន្លត់អគ្គីភ័យ របស់លោកបានចេញរថយន្តពន្លត់អគ្គីភ័យ១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកជួយអន្តរាគមន៍ពន្លត់បានទាន់ពេល។
រថយន្ត១គ្រឿងនេះដែលដឹកស្រូវជាច្រើនការុងផ្ទុកនៅលើរថយន្តជាង៣០តោនឯនោះ។

លោកអធិកាបានបញ្ជាក់ថា ការខូចខាតមានកង់រថយន្តចំនួន៤គ្រាប់ខាងក្រោយផ្នែកឆ្វេង ហើយមូលហេតុបង្កឲ្យភ្លើងឆេះនេះ បណ្តាលមកពីរថយន្តគាបស្បែកហ្វ្រាំងកង់ក្រោយផ្នែកខាងឆ្វេង៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបា​ល​ស្រុកគិរីវង់ បង្រ្កាបបា​នជនសង្ស័យ២នាក់ ខណៈកំពុងជិះដឹកកញ្ឆា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នា​ក់បានស្លាប់ ខណ:បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជួបឧបទ្ទវ​ហេតុគ្រោះ​ថ្នាក់ច​រាចរ​ណ៍ បង្កឡើងរវាងឡានពេទ្យ និងម៉ូតូសណ្តោង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​ពិនិត្យ​មើល​សកម្មភា​ពសាងស​ង់​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ផ្សេងៗ និងបើ​កឱ្យដំ​ណើ​រការ ​ការអ៊ុត​បេទីម លើផ្លូវទាំង​៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលជំនាញ​ក្រុងបាត់​ដំបង ឃាត់​ខ្លួនជនសង្ស័យ០១នាក់ ពា​ក់ព័ន្ធបទល្មើសជាក់ស្តែងរក្សាទុក​គ្រឿង​ញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកណ្ដាល នាំយ​កអំ​ណោ​យមនុស្សធម៌ ផ្តល់​ជូនគ្រួសា​រកុមារ​កំព្រា​ពីរនាក់ កំ​ពុងរ​ស់នៅជាមួ​យជីដូន និង​គ្រួសារក្រីក្រ​មានកូនពិការ និង​មានជំងឺអូទីសឹម ក្នុងស្រុក​ស្អា​ង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3670 នាក់
ម្សិលមិញ :
3698 នាក់
សប្តាហ៍នេះ :
21219 នាក់
ខែនេះ :
159256 នាក់
3 ខែនេះ :
764895 នាក់
សរុប :
2957186 នាក់