ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
ឯកឧត្តម គង់ ​សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគ​ណៈកម្មាធិការ​សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តកណ្តាល នាំយកអំណោយមនុស្សធម៌ ប្រគល់ជូនសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹម​របស់កុមារ ស្ថិត​នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល
Wed,18 November 2020 (Time 05:40 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 31នាក់)


ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និង​ជាប្រធាន​គណៈកម្មាធិ​ការសាខា​កាកបាទក្រហមកម្ពុជាខេត្តក​ណ្តាល នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បាននាំយក​អំណោយមនុស្សធម៌ ប្រគល់ជូនដល់សមាគមន៏ស្នាមញញឹមថ្មី នៃក្តីសង្ឃឹម របស់កុមារ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅវត្តរស្មីសោភ័ណរាម ហៅវត្តសន្លុង ស្ថិតនៅឃុំ ជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

មានប្រសាសន៍សំណេះសំណាលឯ​កឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈ​កម្មាធិការសាខា​កាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានពាំនាំមកនូវ​ប្រសាសន៍ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ​កូនៗទាំងអស់ដោយក្តីនឹករឭក។

សម្តេចតែងតែបានគិតគូរ​ជានិច្ចអំពីសុខទុក្ខរប​ស់ប្រជាពលរដ្ឋទូទៅ ដោយពុំមានការរើ​សអើងពូជ​សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

ឯកឧត្តមក៏បានកោត​សរសើរ និងលើកទឹកចិត្ត ដល់ប្រធានសមាគមន៍ ដែលបង្កើតសមាគមន៍​នេះ​ឡើងជួយដល់ការងារសង្គម ក៏​ដូចជាការងារមនុស្សធម៌ ដើម្បីរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងលើក​ទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ដែលមានទឹកចិត្តល្អ មានព្រហ្មវិហា​រធម៌ ក្នុងការមើលថែ និងបង្រៀនដល់កូនៗដែលជាក្មេងកំព្រា ដែលត្រូវឪ​ពុកម្តាយបោះបង់ចោល និងផ្តាំផ្ញើរដល់​កូនៗត្រូវ​ខិត​ខំរៀនសូត្រ ដើម្បីក្រេបយកចំណេះវិជ្ជាសំរាប់ខ្លួនទៅថ្ងៃអនាគត ព្រោះថារាជរដ្ឋាភិ​បាលមិនបានបោះបង់ ឫក៏ទុកចោលអោយកូនរស់នៅដោយគ្មានការយកចិត្តទុកដាក់ឡើយ ហើយឯកឧត្តម គង់ សោភ័ណ្ឌ បានសន្យាថាបន្តជួយគាំទ្រដល់សមាគមន៏នេះជាបន្តបន្ទាប់។

សូមបញ្ជាក់ថា សមាគមន៍ស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរ​បស់កុមារ បង្កើតឡើងកាលពីឆ្នាំ២០១៦ និង​បានចុះបញ្ជីត្រឹមត្រូ​វតាមច្បាប់នៅក្រសួងមហាផ្ទៃ គិតម​កដល់ឆ្នាំ២០២០ នេះសមាគមបានចិញ្ចឹម អប់រំ ថែ​ទាំកុមារកំព្រាគ្មានទី​ពឹងសរុប៤៦នាក់ និងឧបត្ថម្ភទ្រទ្រង់ជីវភាពលោកគ្រូ អ្នកគ្រូស្ម័គ្រចិ​ត្តចំនួន​១០នាក់ កុមា​រទាំងនេះភាគច្រើនមកពីខេត្តផ្សេងៗគ្នា ក្នុងនោះមានខេត្តកណ្តាល តាកែវ កំពង់ធំ ព្រៃ​វែង ក្រចេះ កំពង់ចាម ពោធិសាត់ និងក្រុងព្រះសីហនុ។

អំណោយដែលបានប្រគល់ជូនដល់សមាគមន៍មាន៖អង្ករ ២.០០០គីឡូក្រាម មី៣០កេស ត្រីខកំប៉ុង​៣​កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ១០យួរ សាប៊ូ២កេស ទឹកបរិសុទ្ធ២០ដបធំ អាល់កុល៣០លីត្រ ម៉ាស់៥០០បន្ទះ និងថវិកាឧបត្ថម្ភ​សមាគមចំនួន៣លានរៀល។ក្នុងនោះថវិកា លោកឧកញ៉ា គិត ចាន់ថា ជួយឧបត្ថម្ភ១លានរៀល និងឧបត្ថម្ភកុមារចំនួ​ន៤៦នាក់ ក្នុងម្នាក់ៗ២ម៉ឺនរៀល ព្រមទាំងឧ​បត្ថម្ភលោកគ្រូ អ្នកគ្រូចំនួន១០នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល និងប្រគេនព្រះគ្រូចៅអធិការវត្ត នូវអង្ករ ៥០០គីឡូក្រាម មី៤កេសតូច ត្រីខកំប៉ុង៤យួរ ទឹកបរិសុទ្ធ៤កេស និងបច្ច័យចំនួន៤០​ម៉ឺនរៀលផងដែរ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ កុមារកំព្រា និងពិនិត្យមើលស្ថានភាព ទីតាំងភូមិសាស្ត្រអាគាររបស់មណ្ឌលបុរីកុមារមិត្តភាពកម្ពុជា បារាំង ហុងគ្រី និង ដែល​មានទីតាំងស្តិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ឯកឧត្តម​ក៏បានជូនថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន៧នាក់ ក្នុងម្នាក់ៗ១០ម៉ឺនរៀល និងកុមារកំព្រាដែ​លរស់​នៅ​ក្នុងមណ្ឌលចំនួន១១ ក្នុងនោះ១០នាក់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣ម៉ឺនរៀល ដោយ​ឡែកកុ​មារម្នាក់ពិការទទួលបានថវិកាចំនួន១០ម៉ឺនរៀល និងឧបត្ថម្ភដល់ម​ណ្ឌលថវិកា៤០ម៉ឺន​រៀលផងដែល៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបា​ល​ស្រុកគិរីវង់ បង្រ្កាបបា​នជនសង្ស័យ២នាក់ ខណៈកំពុងជិះដឹកកញ្ឆា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នា​ក់បានស្លាប់ ខណ:បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជួបឧបទ្ទវ​ហេតុគ្រោះ​ថ្នាក់ច​រាចរ​ណ៍ បង្កឡើងរវាងឡានពេទ្យ និងម៉ូតូសណ្តោង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​ពិនិត្យ​មើល​សកម្មភា​ពសាងស​ង់​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ផ្សេងៗ និងបើ​កឱ្យដំ​ណើ​រការ ​ការអ៊ុត​បេទីម លើផ្លូវទាំង​៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលជំនាញ​ក្រុងបាត់​ដំបង ឃាត់​ខ្លួនជនសង្ស័យ០១នាក់ ពា​ក់ព័ន្ធបទល្មើសជាក់ស្តែងរក្សាទុក​គ្រឿង​ញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកណ្ដាល នាំយ​កអំ​ណោ​យមនុស្សធម៌ ផ្តល់​ជូនគ្រួសា​រកុមារ​កំព្រា​ពីរនាក់ កំ​ពុងរ​ស់នៅជាមួ​យជីដូន និង​គ្រួសារក្រីក្រ​មានកូនពិការ និង​មានជំងឺអូទីសឹម ក្នុងស្រុក​ស្អា​ង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3429 នាក់
ម្សិលមិញ :
3698 នាក់
សប្តាហ៍នេះ :
20978 នាក់
ខែនេះ :
159015 នាក់
3 ខែនេះ :
764654 នាក់
សរុប :
2956945 នាក់