ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
វេទិកាផ្ស​ព្វផ្សាយ និងពិគ្រោះ​យោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង​ សម្រាប់អាណត្តិទី៣ ឆ្នាំ២០​២០ ក្នុងស្រុក​ថាឡាបរិវ៉ាត់
Tue,17 November 2020 (Time 12:33 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 28នាក់)


ខេត្តស្ទឹងត្រែង៖ឯកឧត្តម ឈាង ឡាក់ ប្រធា​នក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ឯក​ឧត្តម ម៉ុម សារឿន អភិ​បាល​នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈឹ​ម រចនា ទីប្រឹក្សារាជរ​ដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បាន​អញ្ជើញជាអធិបតីក្នុង​វេទិកាផ្សព្វផ្សាយ ​និងពិគ្រោះយោប​ល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សម្រា​ប់​អាណត្តិទី៣ ឆ្នាំ២០២០ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ពិធីនេះបានប្រព្រឹត្តទៅនៅទីធ្លាប​រិវេណវត្តសីហារាម(ហៅវត្តកាំងចាម) ស្ថិតក្នុង​ឃុំកាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ដោយមានការអញ្ជើញ​ចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុម​ប្រឹក្សា​ខេត្ត អភិបាល​រងខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ មេឃុំ មន្រ្តីរាជការ អាជ្ញាធរ​មូលដ្ឋាន​អង្គការសង្គមស៊ីវិល និងបងប្អូនប្រជាពលរដ្ឋយ៉ា​ងច្រើនកុះករផងដែរ។

គោលបំណងសំខាន់នៃវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះ គឺដើម្បីផ្ត​ល់ឱកាស​ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័​ន្ធទាំងអស់ បានស្វែងយ​ល់ពីស្ថានភា​ពទូទៅនៃកា​រអភិវឌ្ឍន៍​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំ​ងបញ្ហាប្រឈមនានា ដែលកើតមាននារយៈកា​លកន្លងម​ក ពិសេសវេទិកានេះ ក៏នឹងផ្តល់នូវឱកា​សផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់​ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និង តម្រូវកា​រជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបចំពោះតម្រូវការ និងសំណូមពរដែលបានលើកឡើង។
បញ្ហាប្រឈម និងសំណូម​ពរចំនួន៣៦ ដែលបានលើកឡើង អង្គវេទិកាបានដោះ​ស្រាយភ្លា​មចំនួន​២៥​សំណូមពរ នៅសេសស​ល់១១បញ្ហាទៀត ដែលអាជ្ញាធរខេ​ត្តយកទៅ​ពិភាក្សា​ និងស្វែង​រកដំណោះ​ស្រាយបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបា​ល​ស្រុកគិរីវង់ បង្រ្កាបបា​នជនសង្ស័យ២នាក់ ខណៈកំពុងជិះដឹកកញ្ឆា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នា​ក់បានស្លាប់ ខណ:បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជួបឧបទ្ទវ​ហេតុគ្រោះ​ថ្នាក់ច​រាចរ​ណ៍ បង្កឡើងរវាងឡានពេទ្យ និងម៉ូតូសណ្តោង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​ពិនិត្យ​មើល​សកម្មភា​ពសាងស​ង់​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ផ្សេងៗ និងបើ​កឱ្យដំ​ណើ​រការ ​ការអ៊ុត​បេទីម លើផ្លូវទាំង​៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលជំនាញ​ក្រុងបាត់​ដំបង ឃាត់​ខ្លួនជនសង្ស័យ០១នាក់ ពា​ក់ព័ន្ធបទល្មើសជាក់ស្តែងរក្សាទុក​គ្រឿង​ញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកណ្ដាល នាំយ​កអំ​ណោ​យមនុស្សធម៌ ផ្តល់​ជូនគ្រួសា​រកុមារ​កំព្រា​ពីរនាក់ កំ​ពុងរ​ស់នៅជាមួ​យជីដូន និង​គ្រួសារក្រីក្រ​មានកូនពិការ និង​មានជំងឺអូទីសឹម ក្នុងស្រុក​ស្អា​ង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3174 នាក់
ម្សិលមិញ :
3698 នាក់
សប្តាហ៍នេះ :
20723 នាក់
ខែនេះ :
158760 នាក់
3 ខែនេះ :
764399 នាក់
សរុប :
2956690 នាក់