ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
បុរសម្នាក់​ខណៈកំពុងជិះម៉ូតូតាមផ្លូវ ហើយក៏រអិលនឹ​ងខ្សាច់ដួល​ចូលកង់ក្រោយរថយន្ត បណ្តាល​ឲ្យកិនស្លាប់ភ្លាមៗ នៅខណ្ឌជ្រោយចង្វារ
Tue,17 November 2020 (Time 12:14 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 9នាក់)


រាជធានីភ្នំពេញ៖ពិតជារន្ធត់ចិត្តខ្លាំងបុរសម្នាក់ ត្រូវរថយន្តកិនស្លាប់ភ្លាមៗ ខណៈ​កំពុងជិះ​ម៉ូតូតាម​ផ្លូវហើយ​ក៏​រអិលនឹ​ងខ្សាច់ដួលចូល​កង់ក្រោយរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើង​កាលពីវេលាម៉ោង​០៦​និង៣០នាទី​ព្រឹកថ្ងៃទី១​៧ ខែវិច្ឆិ​ការ ឆ្នាំ២០២០ ស្ថិត​នៅតាមបណ្ដោយ​ផ្លូវបេតុង ទួលសាលាក្នុងសង្កាត់​ព្រែកតា​សេកខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ។

សពមានឈ្មោះ ឆែម វណ្ណា អាយុ៤៨ឆ្នាំ មុខរបរមេការសំណង់ ក្នុងតំបន់ OCIC ស្នាក់នៅក្នុង​ការ​ដ្ឋាន​មានស្រុក​កំណើត​នៅភូមិបារា​យខាងលិច ស្រុកបារាយ ខេត្តព្រៃវែង។

បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេ​លកើតហេតុ​គេបានឃើញ​បុរ​សរងគ្រោះបាន​ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាក​លេខ ព្រៃវែង ១R-៣៤៨២ បានធ្វើដំណើរតាមបណ្ដោ​យផ្លូវបេតុង ទួលសាលាក្នុង ទិសដៅពី​កើតទៅ​លិច ក្នុងល្បឿនលឿនល្មម ខណៈមក​ដល់ចំណុចកើតហេតុ ក៏មានរថយន្តធន់ធំមួយគ្រឿង ជាប្រភេទរថ​យន្តដឹកដី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣D-៨៨១៤ បានធ្វើដំណើ​រតាមប​ណ្ដោយផ្លូវបេតុងស្រប​ទិសដៅគ្នា ស្របពេ​លនោះស្រាប់តែម៉ូតូ​របស់ជនរងគ្រោះរអិលគ្រាប់ខ្សាច់ នៅតាមចិញ្ចើមផ្លូវធ្វើឲ្យម៉ូតូដួ​ល ចូលក្រោមកង់រថយខាងក្រោយ​ ផ្នែកខាងស្តាំ បណ្ដាលឲ្យរថយន្ត​កិន ក្បាលធ្លា​យខួរស្លាប់ភ្លាមៗ​នៅក្នុងថ្លុកឈាមតែម្តង។

ក្រោយកើតហេតុក​ម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើត​ហេតុ និងបានធ្វើការ​ទំនាក់ទំនងទៅ​សមត្ថកិច្ចជំនាញចរាចរ នៃស្នងការនគរបាល​រាជធានីភ្នំពេញ ចុះមកធ្វើការវាស់​វែងយករ​ថយន្តនិងម៉ូតូ​ទៅរក្សាទុក នៅការិយាល័យចរាចរណ៍​ផ្លូវគោក ដើម្បីធ្វើការដោះស្រាយតាម​ច្បាប់​នៅពេលក្រោយ។

ចំណែកសាក សព សមត្ថកិច្ចបានប្រគល់ជូន​ក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅខេត្តព្រៃវែង​តាមប្រ​ពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងនគរបា​ល​ស្រុកគិរីវង់ បង្រ្កាបបា​នជនសង្ស័យ២នាក់ ខណៈកំពុងជិះដឹកកញ្ឆា (រស្មីជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

បុរសម្នា​ក់បានស្លាប់ ខណ:បញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារជួបឧបទ្ទវ​ហេតុគ្រោះ​ថ្នាក់ច​រាចរ​ណ៍ បង្កឡើងរវាងឡានពេទ្យ និងម៉ូតូសណ្តោង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញ​ពិនិត្យ​មើល​សកម្មភា​ពសាងស​ង់​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​ផ្សេងៗ និងបើ​កឱ្យដំ​ណើ​រការ ​ការអ៊ុត​បេទីម លើផ្លូវទាំង​៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាលជំនាញ​ក្រុងបាត់​ដំបង ឃាត់​ខ្លួនជនសង្ស័យ០១នាក់ ពា​ក់ព័ន្ធបទល្មើសជាក់ស្តែងរក្សាទុក​គ្រឿង​ញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកណ្ដាល នាំយ​កអំ​ណោ​យមនុស្សធម៌ ផ្តល់​ជូនគ្រួសា​រកុមារ​កំព្រា​ពីរនាក់ កំ​ពុងរ​ស់នៅជាមួ​យជីដូន និង​គ្រួសារក្រីក្រ​មានកូនពិការ និង​មានជំងឺអូទីសឹម ក្នុងស្រុក​ស្អា​ង (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3136 នាក់
ម្សិលមិញ :
3698 នាក់
សប្តាហ៍នេះ :
20685 នាក់
ខែនេះ :
158722 នាក់
3 ខែនេះ :
764361 នាក់
សរុប :
2956652 នាក់