ថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០
គេហទំព័រខ្មែរម្ចាស់ការកំពុងសាកល្បង
អភិបាល​ក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងចំរុះ ចុះពិនិត្យ​ស្ថានភាពទឹកនៅតាមបន្ទាត់ព្រំដែន ខណៈ​ទឹកហក់​ឡើងក្នុងល្បឿន​លឿន បង្ក​ឲ្យមាន​ការ​ជន​លិច​ផ្ទះពលរដ្ឋមួយ​ចំនួន ​គួរ​ឲ្យព្រួយ​បារម្ម
Sat,17 October 2020 (Time 01:34 PM)
ដោយ ៖ ឈើកាច់បាភ្នំ (ចំនួនអ្នកអាន: 41នាក់)


ខេត្តបន្ទាយមានជ័យ៖នៅក្រុងប៉ោយប៉ែត​ចាប់តាំង​ពីបណ្តាល​រាជធានី ​ខេត្ត មួយចំនួន​នៅក្នុងប្រទេ​ស​កម្ពុជា​ ជួប​គ្រោះទឹកជំ​នន់ បណ្តាល​ឲ្យរង​ផល​ប៉ះពាល់​យ៉ា​ងធ្ងន់ធ្ងរនោះ ​មិនមានគ្រោះទឹកជំនន់​កើត​ឡើង ដែលបង្ក​​​​​​​​​​​​​​​​​​​​​​​​​ឲ្យមានកា​រព្រួយបារម្មនោះទេ ទើប​តែល្ងា​ចថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០២០ មានភ្លៀ​ង​ធ្លាក់​មួយមេ​ធំ​ និងអាចជំនន់ពីប្រទេសថៃផងនោះ បណ្តា​ល​ឲ្យមាត់អូរព្រំដែនកម្ពុជា-ថៃ ទឹកហក់​ឡើងក្នុងល្បឿន​លឿន បង្ក​ឲ្យមាន​ការ​ជន​លិច​ផ្ទះពលរដ្ឋមួយ​ចំនួន ​គួរ​ឲ្យព្រួយ​បារម្ម។លុះមកដល់​វេលា​ម៉ោង០៨យប់ ថ្ងៃ​ ខែដដែរ លោក​ គាត ហ៊ុល អភិបាល​ នៃគណៈ​អភិបាល​ក្រុងប៉ោយប៉ែត បាន​ដឹក​នាំកម្លាំង​ចំរុះ​មូលដ្ឋាន ក្នុងនោះមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចុះពិនិត្យ​ជាក់​ស្តែង ដើម្បី​វាយតំលៃ​ក្នុងការជម្លៀស​ពលរដ្ឋទៅ​រកទីទួល​សុវត្ថិភាព​ផងដែរ។

នៅព្រឹកថ្ងៃទី១៧ ខែ​តុលា ឆ្នាំ២០២០ លោក​អភិបាលក្រុង​បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ និងមាន​ការ​ចូលរួម​ពីកងកម្លាំង​ប្រដាប់អាវុធ​ចំរុះ​នៅក្រុងប៉ោយប៉ែត​មានទាំងកម្លាំងអាវុធហត្ថ នគរ​បា​ល សឹករង វរការពា​រព្រំដែនគោក ចុះពិនិត្យ​ស្ថាន​ភាពនៅ​តា​មបន្ទាត់ព្រំដែន និងរៀបចំ​ទីទួលសុវត្ថិ​ភាព​ចំនួ​នបី​ក​ន្លែង រួមមានប៉ុស្តិ៍អូជ្រៅ ស្ថានីយ៍រថភ្លើង និងនៅជិតបុរីខេអិន ដើម្បី​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ ដែ​លរងគ្រោះដោ​យសារទឹកជំនន់រួចជាស្រេចហើយដែរ។​

ក្នុងនោះលោកអភិបាលក្រុង បានអំ​ពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាម​បណ្តោយមាត់អូរ ព្រំ​ដែន មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ និងសត្វមានពិស ខ្សែភ្លើង​ដែលដាច់ធ្លាក់​ចូលទឹកបង្ក​​ឲ្យងាយនឹងឆក់ ពិសេសកូនតូចៗ​ធ្លាក់ចូលទឹក​។រីឯ​អ្នករស់នៅទីប្រជុំជន ត្រូវ​ជួយទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ប្រមូ​លសំរាមស្ទះ​មាត់លូ និង​បើកមុខទឹកតា​មដែលអាចធ្វើបាន ដើម្បីរំដោះ​ទឹកហូរ​ឱ្យ​បានលឿនជៀសវាងកាស្ទះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១០០០ គ្រួសារ នៅស្រុកកណ្ដាលស្ទឹង ទទួលបានអំណោយពីក្រុមការងារថ្នាក់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

សា​លាវិទ្យា​ល័យ​វឌ្ឍន​វិទ្យាគន្ធា និង​ហូ​ផ​ប្រេន ក្រុងប៉ោយ​ប៉ែត នាំយកអំណោយផ្តលជូន ពលរដ្ឋ​មានជីវភាពខ្វះខាត រងគ្រោះដោយ​សារទឹកជំន​ន់ រស់នៅសង្កាត់និ​មិត្ត (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមអភិបាលខេត្តស្វាយរៀង អញ្ជើញទទួលអំ​ណោយសប្បុរសធម៌ ពីលោកឧកញ៉ា សុក រ៉ាដូ ប្រធានសភាពា​ណិជ្ជកម្មខេត្តស្វាយរៀង (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន (ឈើកាច់បាភ្នំ)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះអនុគ​ណក្រុង ប្រគល់នូវអំ​ណោយមនុស្ស​ធម៌ មានអង្ករ និងថវិកាមួយចំនួន ជូនដល់កា​កបាទ​ក្រហម​កម្ពុជាខេត្តកណ្ដាល (ឈើកាច់បាភ្នំ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3680 នាក់
ម្សិលមិញ :
10316 នាក់
សប្តាហ៍នេះ :
57595 នាក់
ខែនេះ :
263785 នាក់
3 ខែនេះ :
913263 នាក់
សរុប :
2754935 នាក់